ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

នគរបាល​ស្រុក​ភ្នំព្រឹក បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២​ករណី ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​២​នាក់ ថ្នាំញៀន (​យ៉ាម៉ា​) ចំនួន​២១៧​គ្រាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក បង្ក្រាប ករណី​កាន់កាប់​រក្សាទុក ដឹកជញ្ជូន ឬ​ជូ​ញ​ដូរ​សា​ធាតុ​ញៀន ខុស​ច្បាប់​ចំនួន​២​ករណី ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​២​នាក់ ថ្នាំញៀន (​យ៉ាម៉ា​) ចំនួន​២១៧​គ្រាប់ និង​សម្ភារ​:​មួយចំនួន​ទៀត​ក្និង​បទល្មើស​ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៣​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​។​

​ករណី​ទី​១ ៖ នៅ​ចំណុច​ភូមិ​-​ឃុំ​- ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដោយ​បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​បាន​ម្នាក់ ឈ្មោះ  ចាន់ រឿ​ម អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។​ដកហូត​វត្ថុតាង ១​ថ្នាំ​គ្រាប់​សញ្ញា​WY លើ​គ្រាប់​ថ្នាំ​ពណ៍​ស្លា​ទុំ រាង​មូល​សំ​ប៉ែត សង្ស័យ​មាន​សា​ធាតុ​ញៀន​ចំនួន​១៨​គ្រាប់​។​២.​រថយន្ត​មួយ​គ្រឿង​ម៉ាក​Cary ឆ្លាម ពណ៍​ខ្មៅ ផ្លាក​លេខ​បាត់ដំបង 2A.0624​។

​ករណី​ទី​២ ៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក បាន​បន្ត​ធ្វើ​ការស្រាវជ្រាវ បង្ក្រាប​ជាក់ស្តែង​១​ករណី​ទៀត ករណី​កាន់កាប់​រក្សាទុក ដឹកជញ្ជូន ឬ​ជូ​ញ​ដូរ​សា​ធាតុ​ញៀន ខុសច្បាប់ ដោយ​ស្ត្រី​សង្ស័យ​បាន​យក​ថ្នាំញៀន​រុំ​និង​កា​រ៉ុង​គាប់​ទុក​ក្នុង​ដី​នៅ​ក្រោយ​ផ្ទះ​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​សង្ស័័យ​បាន​ម្នាក់​ឈ្មោះ អយ នាង  អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ នៅ​ចំណុច​ភូមិ​ភ្នំ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។ ដកហូត​វត្ថុតាង 1.​ថ្នាំ​គ្រាប់​សញ្ញា​WY លើ​គ្រាប់​ថ្នាំ​ពណ៍​ស្លា​ទុំ​រាង​មូល​សំប៉ែត​សង្ស័យ​មាន​សា​ធាតុ​ញៀន​ចំនួន​១៩៩​គ្រាប់​។​
2.​ទូ​ស័ព្ទ​ដៃ​ម៉ាក HIYA. ពណ៍​ផ្កាឈូក ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ខាងលើ សម្ថ​កិច្ច យើង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

IMG-20170223-WA0062 IMG-20170223-WA0069 IMG-20170223-WA0066 IMG-20170223-WA0067

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.