ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

មន្ត្រី​បរិស្ថាន​ស្នាក់ការ​អូរ​រ​វ៉ាក់​ប្រមូល​ទិញ​ឈើប្រណិត​ក្នុង​ដែន​ជម្រក​ទុក​លក់​អោយ​ឈ្មួញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី​៖ មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ចំណុច​អូរ​វ៉ា​ក់ ក្នុង​ស្រុក​លំផាត់ ប្រមូល​ទិញ​ឈើប្រណិត​ពី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​មក​លាក់​ស្តុក​ទុក​ក្នុង​ព្រៃ​ឫស្សី​ក្រោយ​ស្នាក់ការ​សំរាប់​ទុក​លក់​អោយ​ឈ្មួញ​។​ហេតុការណ៍​នោះ​បាន​កើតឡើង​ជា​ច្រើន​ខែ​មក​ហើយ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៥ ខែ​កុម្ភៈ នេះ​តែម្តង គេ​សង្កេតឃើញ​ឈើប្រណិត​ប្រភេទ​ធ្នុង​រាប់ពាន់​ដុំ និង​គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង​លាក់ទុក​ក្នុងព្រៃ​ឫស្សី​ក្បែរ​ទីស្នាក់ការ​។​

​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា រយៈពេល​ជាច្រើន​ខែ​មក​ហើយ​គេ​សង្កេត​ឃើញ​មន្ត្រី​បរិស្ថាន​ខាងលើ​នេះ​មាន​គោយន្ត​កន្ត្រៃ​២-៣​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្នុងព្រៃ​មក​លាក់ទុក​នៅក្នុង​ព្រៃ​ឫស្សី​ក្រោយ​ទីស្នាក់ការ​ដើម្បី​ទុក​លក់​អោយ​ឈ្មួញ​ដឹក​តាម​សាំ​យ៉ុង​នៅពេល​យប់​ស្ងាត់ ក្រោយពី​រថយន្ត​ចេញ​ចូល​ញឹកញាប់​ក្បែរ​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន​ទាំងនោះ​បាន​បូមទឹក​ស្រោច​ដី​តាម​ផ្លូវ​ដើម្បី​លុបបំបាត់​ដាន​រថយន្ត​ទៀតផង​។​

​ពាក់ព័ន្ធ​ករណី​ដែល​មន្ត្រី​បរិស្ថាន​លាក់​ឈើប្រណិត​ទុក​ខាងក្រោយ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​នៅ​អូរ​រ​វ៉ា​ក់​នោះ លោក​នូវ ថេរ អភិបាល​ស្រុក​លំផាត់ លោក​ថា​មិន​បានដឹង​ទេ ចាំ​លោក​សួរ​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​សិន​។
​ហើយ​ឈើប្រណិត​ទាំងអស់​នេះ​បន្ទាប់ពី​បែកការ​ត្រូវ​មន្ត្រី​បរិស្ថាន​ធ្វើការ​ជាំ​ឡប់ឡែ​ចាប់​ឈើប្រណិត​នេះ​វិញ​។​

​ជុំវិញ​មន្ត្រី​ដែន​ជម្រក​ប្រមូល​ទិញ​ឈើប្រណិត​មក​ស្តុក​ទុក​ខាងក្រោយ​ស្នាក់ការ​ដើម្បី​ទុក​លក់​អោយ​ឈ្មួញ​នេះ​ដែរ​លោក​អ៊ូ សុធី នាយក​ដែនជម្រកសត្វព្រៃ​លំផាត់ និង​កូនប្រុស​ដែល​ត្រូវជា​ប្រធាន​ស្នាក់ការ​ដែន​ជម្រក​មិន​អាច​សុំ​ការបំភ្លឺ​ណាមួយ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​៕

 

IMG-20170223ch5 (1) IMG-20170223ch5 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.