ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កម្ពុជា​និង​ឡាវ​គ្រោង​ជំនួប​រក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្ទឹងត្រែង ៖ តាម​ការដឹង នា​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ ២០១៧​នេះ​ថា ភាគី​កម្ពុជា​និង​ឡាវ​និង​ផ្តើម​ជំនួប​គ្នា​ក្នុង​ចន្លោះ​ចាប់​ទី​ថ្ងៃទី​២០ រហូត​ដល់​ថ្ងៃ​ទី​២៧ កុម្ភៈ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ការ​ឈូសឆាយ​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​។​

​វរៈ​ការពារ​ព្រំដែន​១០១​អោយដឹង​ថា​កម្លាំង​ទាហា៑ន​ឡាវ នៅ​បន្ត​បន្ថែម​កម្លាំង​មក​បន្ទាត់​ព្រំដែន​ប្រមាណ​ជាជាង​៤០០​នាក់ ដោយ​ពង្រាយ​ចាប់ពី​ចំណុច​ប៉ុស្តិ៍​វរៈ​២១ ត្រើយម្ខាង​ទន្លេសេសាន អូរ​កុះ ដល់​អូរ​តា​ក់ឡាវ​ទឹកដី​ភាគី​ឡាវ ដោយឡែក កម្លាំង​មួយ​ចំនួន​ទៀត​មកឈ​ជើង​លើដី​កម្ពុជា​ប្រដាប់​ដោយ​អាវុធ​ចូល​មក​រារាំង​មិនអោយ​ទាហា៑ន កងវិស្វកម្ម​កម្ពុជា​ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែ​ចំណុច​អូតា​ឡាវ​ខេត្តស្ទឹងត្រែង​។​

​គិត​ថ្ងៃទី​១៩ កុម្ភៈ​នេះ រយៈពេល​ចំនួន​១១​ថ្ងៃ​កន្លង​មក​ហើយ ខាង​កម្លាំង​ទាហា៑ន​ខេត្ត​អា​តតះ​ពឺ របស់​ឡាវ​ជាច្រើន​អ្នក​បាន​និង​បន្ត​រារាំង​ការស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​តាម​ព្រំដែន​កម្ពុជា ចំណុច​អូ​តា​ឡាវ ក្នុង​ភូមិសាស្ត្រ ឃុំ​សន្តិភាព​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង តាំងពី​ថ្ងៃ​ទី ០៨ ខែគុម្ភះ ឆ្នាំ​២០១៧​មក​ម្លេះ ។​

​បន្ទាប់​ពី​ទាហា៑ន​ឡាវ​បន្ថែម​កម្លាំង ភាគ​កម្ពុជា​ក៏​រៀបចំ​កម្លាំង​ការពារ​ព្រំដែន រួមមាន​កម្លាំង​ទាហា៑ន​វរៈ​ការពា​ព្រំដែន ១០១ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៧០១ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កម្លាំង​យោធភូមិ​ភាគ​១​រួម​និង​កម្លាំង​កងវិស្វកម្ម ចុះ​ធ្វើ​ការណែនាំ​ដល់​ទាហា៑ន​ឡាវ​មិនអោយ​នាំនូវ​អាវុធ​ចូលមក​ក្នុង​ដែនដី​កម្ពុជា យ៉ាងណា​ខាង​ទាហា៑ន​ឡាវ​គឺ​មិន​ឯកភាព​តាម​សំណុំ​ពរ​របស់​ភាគី​កម្ពុជា​យើង​នោះទេ គេ​ឆ្លើយ​ថា​ធ្វើ​ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់លើ ។​

​ខាង​កម្លាំង កង វិស្វកម្ម​ស្នើសុំ​ថ្នាក់លើ​កម្ពុជា ថែម​កម្លាំង​មក​ជា​បន្ទាន់ ដើម្បី​បន្ត​ស្ថាបនា​ផ្លូវ​តទៅទៀត បច្ចុប្បន្ន ភាគី​កម្ពុជា​នៅ​បន្ត​ការសម្របសម្រួល​បណ្តើរ​ធ្វើ​បណ្តើរ​ហើយ​ខាង​កម្លាំង​កង​វ​ស្វកម្ម បាន​បន្ត​ការស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ ក្រវ៉ាត់​ព្រំដែន ពី​ចំណុច​ដុង​ក្រឡរ ក្រុង​ស្ទឹងត្រែង ដល់​ចំណុច អូ​តា​ឡាវ ស្រុក​សៀម​ប៉ាង បាន​ប្រវែង​ដល់​ទៅ ១៥០ គីឡូម៉ែត្រ និង​៤០០​មែត្រ​លើ​ផែនការ​អនុវត្ត​២៥៧​គីឡូម៉ែត្រ ៕

 

IMG-20170220a (1) IMG-20170220a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.