ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

នគរបាល​ស្រុក​សំរោង ចោទ​តុលាការ​ដោះលែង​ជនសង្ស័យ​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តតាកែវ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង កាលពី​ពេល​ថ្មីៗ​នេះ​បាន​ត្អូញត្អែរថា សាលាដំបូង​ខេត្តតាកែវ បាន​ធ្វើ​ការដោះលែង​ជនសង្ស័យ​គ្រឿងញៀន​៥​នាក់ ដែល​គេ​បាន​បញ្ជូន​ទៅ​ឲ្យ​ចាត់ការ​តាម​នីតិវិធី ដែល​នេះ​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ពលិកម្ម​ក្នុង​ការបង្ក្រាប និង​ជា​មើលងាយ​ដល់​ផែនការ​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​។​

​តាម​សេចក្ដី​រាយ​ការ​ពី​ក្រុម​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ កំលាំង​នគរបាល​ស្រុក​សំរោង បាន​ចេញ​បង្ក្រា​មេខ្លោង​ជួញដូរ​គ្រឿងញៀនដ៏​សកម្ម​បាន​ចំនួន​៥​នាក់ រួម​ទាំង​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​កញ្ចប់ និង​ម៉ូតូ​ជាច្រើន​គ្រឿង​។

​ក្រោយពេល​ធ្វើ​ការបង្ក្រាប​យ៉ាង​ក្ដៅគគុគ​កំលាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅកាន់​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ការ​តាម​និតិ​វិធី​។ តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គេ​បែរជា​ឃើញ​ជនសង្ស័យ​ដើរ ក្នុងភូមិ​យ៉ាង​រំភើយ​, ដោយ​ពួកគេ​ថា បាន​បង់លុយ​ឲ្យ​តុលាការ​រួចហើយ​។​

​ជនសង្ស័យ​ទាំងនោះ រួមមាន​ឈ្មោះ ១/​មួន ភា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកអំបិល ឃុំ​រវៀង ស្រុក​សំរោង ២/​ធូ បូរិន្ធ ហៅ​លុគ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​រវៀង ស្រុក​សំរោង ៣/​អួន សុភាព ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​រវៀង ស្រុក​សំរោង ៤/​យន់ សុធី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ទី​៥/​ជា ឃីម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​បឹង​ក្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។ អំឡុង​ការចាប់​នោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ១​កញ្ជប់​ធំ និង​១៤​ក​ញ្ជប់ តូច​អាវុធ​ឆ្នៃ​១​ដើម មាន​គ្រាប់​២០​គ្រាប់ ម៉ូតូ​ចំនួន​២​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​លោកស្រី អ៊ិន ម៉ានិត ប្រធាន​សាលាដំបូង​ខេត្តតាកែវ មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានទេ កាលពី​ព្រឹក​មិញ ដោយសារ​ទូរស័ព្ទ​របស់​លោកស្រី​បិទ​ការ​ហៅចូល​។​

​ទាក់ទង​ករណី​នេះ​លោក ស ដា​រ៉ា នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រវៀង បានឲ្យដឹងថា សាលាដំបូង​ខេត្តតាកែវ ពិតជា​បាន​ធ្វើ​ការដោះលែង​ជន​ជួញដូរ​គ្រឿងញៀន​ទាំង​៥​នាក់​ខាងលើ​មែន ព្រោះ​ជនសង្ស័យ​ខាងលើ​ជា​អ្នករស់នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​។ ចំណែក​លោក មឿង សារុន អធិការ​ស្រុក​សំរោង ក៍​បាន​បន្ថែម​ដែរ​ថា កម្លាំង​របស់លោក បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​មុខសញ្ញា​ជន​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម ក្នុង​មូលដ្ឋាន​ពិតមែន ត្រូវបាន​ខាង​តុលាការ​ដោះលែង​។​

​លោក​ថា ករណី​នេះ​សម្រាប់​លោក​មិនមាន​អ្វី​និយាយ​ទេ ព្រោះ​ជា​សេចក្ដីសម្រេច​របស់​តុលាការ​, គឺ​វា​គ្រាន់តែ​ជា​រឿង​ដ៍​អៀនខ្មាស់​សម្រាប់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ​។ ព្រោះ​ករណី​គ្រឿងញៀន​ជា​បញ្ហារ​ដ៏​សំខាន់ ដែល​ពលរដ្ឋ​ទាមទា​ឲ្យ​ខាង​សមត្ថកិច្ច​ធ្វើ​ការបង្ក្រាប ៕

 

IMG-20170219ch1 (3) IMG-20170219ch1 (1) IMG-20170219ch1 (2)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.