ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

បាក់​ស្ពាន​ទៀតហើយ​ ដោយ​សារ​រថយន្ត​ដឹកឈើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត ៖ នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធ្រា​តុ​ឈានចូល ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មាន​ករណីរ​បាក់​ស្ពាន​កោះស្លា​បង្ក​ដោយ​រថយន្ត​យី​ឌុប​១​គ្រឿង​ពាក់​ស្លាក់​លេខ​ភ្នំពេញ 3B-5745 បាន​ដឹក​ឈើប្រណិត​លេខ ១ ឆ្លងកាត់​ភូមិសាស្ត្រ​ផ្លូវជាតិ​លេខ​៤៣ ត្រង់​ចំណុច​គីឡូម៉ែត្រ​៤១ ស្ថិតក្នុង​ភូមិ​ស្រកានាគ ឃុំ​តា​កែន ស្រុក​ឈូក  ខេត្ត​កំពត ។​

​បើ​តាម​ប្រភព​អោយដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​បាន​អោយដឹងថា រថយន្ត​យី​ឌុប​នេះ​បាន​ផ្ទុក​ឈើ​ជា​ច្រើន​ម៉ែត្រគុប​រត់​មកដល់​ស្ពាន​កោះស្លា បើក​បំរុង​ឆ្លង មិនទាន់​បាន​ពាក់កណ្តាល​ស្ពាន​ផង ក៏​បាក់​ស្រុត បាន​បណ្តា​អោយ​ឈើ​នៅលើ​រថយន្ត​រអិល​ធ្លាក់ចុះ ទៅ​ក្រោម​ស្ពាន​ទាំង​អស់ ។​

​ភ្លាមៗ​នោះ កម្លាំង​ការពារ​តាម​គោលដៅ​បាន​រាយការណ៍​ជូន​លោក ខៀវ  រិទ្ធិ​ភ័ណ្ឌ  អភិបាល​ស្រុក​ឈូក បន្ទាប់ពី​បាន​ដឹង​ដំណឹង​ភ្លាមៗ​នោះ លោក​អភិបាលស្រុក​ក៏​បាន​រាយការណ៍​ជូន​បន្ត​ទៅ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ត្រួត​ពិនិត្រ ព្រមទាំង​លោក ខាន់  សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ដែល​បាក់​ស្ពានដែក​ម៉ាឡេ​នេះ មាន​ប្រវែង​៦០​ម៉ែត្រ​កម្ពស់​ជាង​១០ ម៉ែត្រ ត្រូវ​បាន​ខូចខាត​ស្ទើ​ពាក់កណ្តាល​ទៅហើយ ។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បានដឹង​បន្តថា មុន​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​នាំ​ផ្លូវ​រថយន្ត​បង្ក​ខាងលើ ក្រោយ​ពី​បាក់​ភ្លាមៗ​នោះ ក្រុម​អ្នក​កាង​ឈើ​ង​ខាងលើ​បាត់ស្រមោល​គ្មាន​សល់​មួយ​នាក់​ឡើយ ។​

​គួរ​បញ្ជាក់​ផង​ដែរ តំបន់​ទឹក​ដី​កោះស្លា​នេះ គឺជា​ប្រភព​នាំ​ឈើប្រណិត និង​ឈើ​គ្រឿង​ប្រភេទ​លេខ ២ និង​លេខ ៣ ជាច្រើន បាន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ទើ​រាល់​យប់​ទៅ​ហើយ មិនដែល​ឃើញ​មាន​ចំណាត់ការ​ណាមួយ​ពី​មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ​ឡើយ  ។​

​ករណី​បង្ក​ធ្វើអោយ​បាក់​ស្ពាន​នេះ​គឺជា​លើក​ទី​០២ ដែល​បាន​បង្ក​ដោយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ ទោះបី​សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ប្រមាន​យ៉ាងណាក៏ដោយ ក៏​នៅ​មាន​មន្ត្រី​ថ្នាក់ក្រោម​នៅតែ​បន្ត​ឃុបឃិត​ជាមួយ​ឈ្មោះ​ស្រែក​ឃ្លាន​ដុល្លារ នៅតែ​ប្រព្រឹត្ត​ដដែល ៕

bakspean kohsla (1) bakspean kohsla (2) bakspean kohsla (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.