ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

នៅ​សាលាខេត្ត​ប៉ៃលិន​មាន​ពិធី​ប្រកាស​តែ​តាំង​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន​ថ្មី ជំនួស​លោក​ជំទាវ សោ មុន្នីរ័​ត្ឋ ដែល​ត្រូវ​ទទួល​បាន​ភារកិច្ច​ថ្មី​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​ប៉ៃលិន មាន​ការរៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម សួស គង់ និង ឯកឧត្តម ទ្រី​ម៉េង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន ព្រមទាំង​លោក​ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ជាច្រើនរូប​។​

​តាម​សេចក្តីប្រកាស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ លេខ​២៥៤ ក​.​អ​.​ជ​.​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​សំរេច​តែងតាំង​លោក ពេជ្រ សំបូរ អតីត​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ មក​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន ជំនួស​លោក​ជំទាវ សោ មុន្នី​រ័ត្ន ដែល​ត្រូវ​ទទួល​បាន​ភារកិច្ច​ថ្មី ជា​អភិបាលរង​ខេត្ត​ប៉ៃលិន​។

​លោក ពេជ្រ​សំបូរ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ដែល​ទើប​តែងតាំង​ថ្មី​បាន​មានប្រសាសន៍​ប្តេជ្ញាចិត្ត​ថា ៖
​ទី​១​នឹង​យក​អស់កំលាំង​ ​កាយ​ប្រាជ្ញា​ដើម្បី​បំពេញ​ភារកិច្ច​ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ​និង​សាលាខេត្ត​ប៉ៃលិន​ក្នុង​ការចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ក្រោម​មគ្គុ​ទេស​ដឹកនាំ​របស់​សម្តេចអ​គ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី​២ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​មន្ទីរ និង​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​និង ប្រជាពលរដ្ឋ ដើម្បី​បង្កើន​ភាពរឹងមាំ​ប្រសិទ្ធភាព​ការងារ​របស់​អង្គភាព ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រសួង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​។​

​ទី​៣ ខិតខំ​គៀងគរ ពង្រឹង​កិច្ច​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​ជនបទ និង​ផ្នែក​ឯកជន​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ពន្លឿ​នកិច្ចការ​អភិវឌ្ឍន៍ តាម​ទិសដៅ​សាលាខេត្ត​ប៉ៃលិន អោយ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​មួយកំរិត​ថែម​ទៀត​។​

​ទី​៤ បន្ត​អនុវត្ត​អោយបាន​ស​សម្រេច​តាម​ផែនការ​របស់​ក្រសួង និង​សាលាខេត្ត​ដែល​បានដាក់ចុះ ពិសេស​ជំរុញ​ការអនុវត្ត​កម្មវិធី ការប្រើប្រាស់​ថវិកាជាតិ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់  របស់ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​៕
​ដោយ ៖ ស សារឿ​ន​

IMG-20170214ch7 (1) IMG-20170214ch7 (3) IMG-20170214ch7 (4) IMG-20170214ch7 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.