ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

គណៈកម្មកា​ទី​១​នៃ​ព្រឹទ្ធសភា​ប្រជុំ​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​សិទ្ធិមនុស្ស និង​ការដោះស្រាយ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ថ្នាក់ក្រោម​ជាតិ ក្នុង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ រសៀល​ថ្ងៃ​ទី​០៣​ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន គណៈកម្មកា​ទី​១​នៃ​ព្រឹទ្ធសភា​បាន​ប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ត​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​សិទ្ធិ​មនុស្ស និង​ការដោះស្រាយ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត​ប៉ៃលិន ក្រោម​អធិបតី​យ​ភាព លោក ទាវ វ​ណ្ណុល ប្រធាន​គណៈកម្មការ​ទី​១​នៃ​ព្រឹទ្ធសភា  លោក អៀង វុ​ធ អភិបាលខេត្ត​ស្តីទី និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត   លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​អភិបាលស្រុក​/​ក្រុង កងកំលាំង​គ្រប់​លំដាប់ថ្នាក់​ផងដែរ​។​

​លោក អៀង វុ​ធ អភិបាល​ស្តីទី​ខេត្ត​ប៉ៃលិន បាន​រាយ​ការណ៏​សង្ខេប​ស្តីពី​លទ្ធផល​ការងារ​ពាក់ព័ន្ធ​និង​ការអនុវត្ត​សិទ្ធិ​មនុស្ស និង​ការដោះស្រាយ​ពាក្យបណ្តឹង​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បានអោយដឹងថា​៖​ដោយ​អនុវត្ត​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង  ស្រុក ខណ្ឌ និង​ឯកសារ​គតិយុត្ត​នានា ជា​ធរមាន រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ជា​ចម្បង​បំផុត ចំពោះ​ការលើកតម្កើង​សិទ្ធិមនុស្ស និង​លើកកម្ពស់​ជីវិត​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​មាន​ភាព​ប្រសើរឡើង ។​

​រាល់​ការដោះស្រាយ​វិវាទ​នានា​រដ្ឋបាលខេត្ត​ពឹងផ្អែក​ទាំងស្រុង​លើ​វិធាន​គតិយុត្ត​ជា​ធរមាន​និង​ការគោរព​សិទ្ធិមនុស្ស​ជាធំ គោរព​នូវ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​លំនៅដ្ធាន ជាពិសេស​ផ្តល់​សេវា​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​លើកកម្ពស់​សមធម៌​ទាំង​សេវា​អប់រំ និង​សេវា​សុខាភិបាល ព្រមទាំង​បង្កើន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន​រូប​វ័ន្ត ផងដែរ ។​

​ឯកឧត្តម​បន្តថា​៖​ការដោះស្រាយ​ពាក្យបណ្តឹង​រដ្ឋបាលខេត្ត​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​៤៤​ករណី ក្នុងនោះ​មាន​បណ្តឹង​ទំនាស់​ដីធ្លី​មាន​ចំនួន​២២​ករណី បណ្តឹង​ទំនាស់​ផ្សេងៗ​មាន​ចំនួន​២២​ករណី ហើយ​បាន​ដោះស្រាយ​រួច​បាន​ចំនួន​២៩ ករណី និង​ករណី​បណ្តឹង​បញ្ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​០៧ ។ បណ្តឹង​នៅ​សល់​កំពុង​ដោះស្រាយ​បន្ត​មាន​ចំនួន​០៧​ករណី ។​

​កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​និង​លើកឡើង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​មានដូចជា​៖១/​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ភូមិ​ផ្សា​ព្រំ​មាន​ចំនួន​១៣០​គ្រួសារ​។​ទី​២/​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ឃុំ​ស្ទឹងត្រង់​មាន​ចំនួន​៧០​ហិតា ជា​ដីស្រែ ។ ទី​៣/​បញ្ហា​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរ​តា​វ៉ៅ​អាស្រ័យ​ផល​បះ​ពាល់​ដី​បរិស្ថាន ។ ទី​៤/​បញ្ហា​គ្រឿងញៀន ។ ទី​៥/​បញ្ហា​ប្រជាពលរដ្ឋ​ត្អួ​ញ​ត្អែ​អំពី​សេវា ធ្វើ​ប្លង់​ដី​មាន​តំលៃ​ខ្ពស់​។

​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន ក៏​បាន​បកស្រាយ​បំភ្លឺ​ពី​ការដោះស្រាយ​បញ្ហា​ខាងលើ​តាម​និតិ​វិធី និង​ជំហាន​នី​មួយៗ​ដើម្បី​អោយ​ប្រធាន​គណៈកម្មការ​ទី​១​នៃ​ព្រឹទ្ធសភា និង​គណៈប្រតិភូ​បាន​យល់​កាន់តែ​ច្បាស់ ស្របតាម​ច្បាប់​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​គឺ​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​ការងារ​អោយបាន​ល្អ សំដៅ​លើក​កំពស់​ជីវភាព និង​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ ជាពិសេស​គឺ​ថែរក្សា​សុ​វត្តិភាព​សណ្តាប់ធ្នាប់ និង​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​បាន​ល្អប្រសើ​ឡើង​។​

​ក្នុងឱកាស​នោះ​ដែរ លោក ទាវ វ​ណ្ណុល ប្រធាន​គណៈកម្មការ​ទី​១​នៃ​ព្រឹទ្ធសភា បាន​មាន​ប្រសា​ស​ន៏​ថា​៖​កិច្ចប្រជុំ​នៅ​ពេល​នេះ​ក្នុង​គោលបំណង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​សិទ្ធិមនុស្ស និង​ការដោះស្រាយ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត​ប៉ៃលិន ព្រមទាំង​សួ​នាំ​ពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​លើកឡើង ដើម្បី​អោយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ធ្វើ​ការបកស្រាយ និង​អោយ​សមាជិក​របស់​គណ​កម្ម​ការ​ទី​១ នៃ​ព្រឹទ្ធសភា​ធ្វើការ​កត់ត្រា​ទុក​សំរាប់​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​ជំហានៗ ។​

​លោក​បាន​មាន​ប្រសា​ស​ន៏​បន្តថា ៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន​ពិតជា​យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​និតិ​វិធី​និង​ច្បាប់​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ដូច្នេះ រដ្ឋបាល​ខេត្ត​គ្រប់​ថ្នាក់​ត្រូវ​តែ​បន្ត​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អោយ​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​អោយ​បាន​ឆាប់រហ័ស ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​និង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ៕
​សេង សុវណ្ណារិទ្ធ​

 

IMG-20170205chk3 (1) IMG-20170205chk3 (2) IMG-20170205chk3 (3) IMG-20170205chk3 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.