ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​គ្លីនិក​សែន​សុខសាន្ត​ម្ចាស់​ឈ្មោះ ឈុំ ប៊ុន​ឆេង​ព្យាបាល​អ្នក​ជម្ងឺ​ត្រូវ​ពស់វែកក្របី​ចឹក​បណ្តាលឲ្យ​ស្លាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ គ្លីនិក​សែន​សុខសាន្ត​ម្ចាស់​ឈ្មោះ ឈុំ ប៊ុន​ឆេង​ព្យាបាល​អ្នក​ជម្ងឺ​ត្រូវ​ពស់វែកក្របី​ចឹក​ដោយ​ពន្យា​ល​ពេល​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យេដ្ឋ​ទុក​បណ្តាល​ឲ្យ​អ្នកជម្ងឺ​ស្លាប់នៅ​គ្លីនិក​កាលពីវេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦​គ្លីនិក មាន​ទីតាំង​ជាប់​ដង​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​គីឡូ​ម៉ែត​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​ម្នាក់​ប្តឹង​ថា​បាន​ព្យាបាល​ខុស​បច្ចេកទេស ធ្វើឱ្យ​ជនរងគ្រោះ ឈ្មោះ ម៉ា សុធា អាយុ​២៤​ឆ្នាំ​ស្លាប់ មាន​ទីលំនៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត មុខរបរ​លក់ដូរ​នៅ​អាង​អូរ​ខៃ​ដន ក្នុងភូមិ​កូនដំរី ។​
​ជនរងគ្រោះ ត្រូវ​ពស់វែកក្របី​ចឹក កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ត្រូវ​សាច់ញាតិ​ដឹក​ទៅ កាន់​គ្លីនិក​ឯក​ខាងលើ ដើម្បី​សង្គ្រោះបន្ទាន់ ដោយ​ឈ្មោះ ឈុំ ប៊ុន​ឆេង ធ្វើ​ការព្យួរ សេរ៉ូម​អស់​ចំនួន​២​កំប្លោក ធ្វើឱ្យ​ពឺសពស់ ជ្រាប​ដល់​បេះដូង ក៏​ស្លាប់​នៅក្នុង​គ្លីនិក​នោះ​តែម្តង​ទៅ នៅវេលា ម៉ោង​ប្រហែល​១០​នាទី​យប់​ថ្ងៃទី​១៧ ខែ​ឆ្នូ​ឆ្នាំ​២០១៦​។​

​តាមច្បាប់​របស់​ក្រសួង សុខាភិបាល ចំពោះ​ជម្ងឺ​ពស់​ចឹក ក្រសួង​សុខាភិបាល បាន​ហាម មិន​អនុញ្ញាតិ ឱ្យ​គ្លីនិក ឯកជន ណាមួយ​ព្យាបាល ជាដាច់ខាត ប្រសិន​ជា​មាន​ករណី​ពស់​ចឹក​ចូល​ព្យាបាល​បឋម​រួច​ត្រូវបញ្ជូន អ្នក​ជម្ងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​សង្គ្រោះបន្ទាន់ ។  ប៉ុន្តែ​លោក ឈុំ ប៊ុន​ឆេង ព្រោះតែ​ចង់បាន​លុយ​ពី​អ្នក​ជម្ងឺ​ខ្លាំងពេក ដោយ​ហ៊ាន​ទុក​អ្នក​ជម្ងឺ​ទាំង​ប្រថុយប្រថាន​បំពាន​ច្បាប់​ក្រសួង​សុខាភិបាល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​តែម្តង ។ ដូច្នេះ​សូម​មន្ទីរ​សុខាភិបាល​ខេត្ត និង​ក្រសួង​សុខាភិបាល​ជួយ​រក​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​សព​ដោយ​អនុគ្រោះ​ផង ៕

 

pus-choek-1 pus-choek-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.