ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក កែប កត់ មិន​ដែល​ហ៊ាន​ហើប​មាត់ ឈ្មួញ​ឈ្មោះ ចាន់​ធី ឈ្មោះ ស្រី​ល័ក្ខណ៍ ឈ្មោះ យាយ​អ៊ូ​ក ឈ្មោះ យាយ​អ៊ី … ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពី​ខេត្ត​រតនគីរី ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អូរយ៉ាដាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍​បានអោយដឹងថា ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​នៅ​ខេត្ត​រតនគីរី បាន​កក្រើក​វិញ​ហើយ តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ គឺ​ក្រុម​ឈ្មួញ​

​ដឹកឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​អាណាធិបតេយ្យ ដឹក​តាម​រថយន្ត កាមរី​បា​ឡែន​ម៉ាក​ឆ្លាម កាមរី​គូទ​ហើម ស៊េរី​៩៥ ព្រម​ទាំង​រថយន្ត​សាំ​យ៉ុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បន្ទាប់ពី​បាន​បិទ​១​រយះពេល​ខ្លី​កន្លងមក​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ភិ ឃុំ​សេ​សាន​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា​មួយរយះ​ពេល​ថ្មីៗ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​តាម ច្រករបៀង​ភូមិ​ភិ​និង​ច្រករបៀង​ភូមិ​ឡំ និង​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មាន​លោក កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធាន ការបង្ក្រាប​នោះទេ បន្ទាប់​ពី​បង្ក្រាប​រយះពេល​ខ្លី​មក​នោះ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់ ដែល​បន្ត​សកម្ម ភាព​ដឹកឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភូមិឡំនិង​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​ឈ្មួញ​ឈ្មោះ​ចាន់​ធី ឈ្មោះ ស្រី​ល័ក្ខណ៍ ឈ្មោះ​ស្រី​ម៉ី ឈ្មោះ យាយ​អ៊ូ​ក ឈ្មោះ យាយ​អ៊ី ឈ្មោះ ដូង ឈ្មោះ ស្រី​ណែ​ត ប្អូន​យាយ​អ៊ី ប្រពន្ធ​បងអៀង ឈ្មោះ ចែ​ដា ឈ្មោះ​ស្រី​មុច ឈ្មោះ ស្រី​ខួច និង​ឈ្មួញ​ច្រើន​នាក់​ផ្សេងទៀត កំពុង​រៀបចំ​ដឹក ជញ្ជូន​ឈើ​ទៅ​វៀតណាម​ផងដែរ​។​

​ប្រភព​បាន​អោយដឹង​បន្ត​ថា លោក កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី សង្ស័យ​ជា​ត្រូវរ៉ូវ ជាមួយ​ឈ្មួញ​ជួញ​ឈើ​ទាំងនោះ​ដល់​កម្រិត​ណា​ទេ បានជា​បណ្តោយ អោយ​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លង​ទៅ​វៀតណាម យ៉ាង​គគ្រឹក គគ្រេង​បែបនេះ​៕

 

wood_ratanakkiri

wood_ratanakkiri2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.