ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បើក​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ក្នុង​វិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេពនិម្មិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​វិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេពនិម្មិត ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច  តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ,​លោក អៀង វុ​ធ អភិបាល​ស្តីទី​ខេត្ត​ប៉ៃលិន ,​លោក គុយ ណា​រ៉េត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ការអញ្ជើញ​ចូលរួម​ពី​លោក ម៉ម សំណាង ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្ត ,​លោក​ប្រធាន អនុប្រធាន​មន្ទីរ លោកស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និង តំណាង​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជួន សិស្សានុសិស្ស , ប្រជាពលរដ្ឋ សរុប​ចំនួន​៣៩៨​នាក់ ស្រី​១៨៣​នាក់​ផង​ដែរ ។​

​លោក ម៉ម សំណាង ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា​៖ ខេត្ត​ប៉ៃលិន​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, មាន​ចម្ងាយ​៣៧១ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពាញ​។ ខេត្ត​ប៉ៃលិន​មាន​ផ្ទៃដី​ចំនួន​១.០៦២,៥២ គីឡូម៉ែត្រ​ការ៉េ , មាន​ក្រុង​មួយ និង​ស្រុក​មួយ​, មាន​៨​ឃុំ​សង្កាត់ , មាន​៩០​ភូមិ និង​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៥.៥៦៦​គ្រួសារ និង​មាន​មនុស្ស​រាយ ៦៦.៩៧៦​នាក់ ។​

​ក្នុង​ការបើក​កម្មវិធី​ផ្សព្វផ្សាយ​ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មានប្រសាសន៍ថា​៖ ការផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​នាពេលនេះ​គឺ​ក្នុង​គោលបំណង​ដាស់​ស្មារតី​អោយ​សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការ ទាំងអស់​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​សាធារណៈ អោយ​ផ្លាស់ប្តូ​ឥរិយាបទ​ដែល​ធ្លាប់​មាន​ភាពអនាធិបតេយ្យ មក​ប្រកាន់​ឥរិយាបទ​ដែល​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ,​គោរព​ច្បាប់​ចរាចរណ៍​ពេល​ធ្វើដំណើរ បើកបរ​យានយន្ត​គ្រប់​ប្រភេទ​។​
​ឯកឧត្តម ក៏​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ខិតខំ​ពង្រឹង រឹតបណ្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​បន្ថែមទៀត ដើម្បី​អោយ​ក្លាយទៅជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ជម្រុញ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​អោយ​នៅ​មាន​កម្រិត​ទាប​បំផុត​ចូលរួម​អភិវឌ្ឍន៍​សង្គម សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។

​បន្ទាប់​ពី​ការឆ្លើយ​សំណួរ​មួយចំនួន​ពី​សិស្សានុសិស្ស , ប្រជាពលរដ្ឋ ដែល​ចោទសួរ​មក​គណៈអធិបតី​រួចមក លោក អៀង វុ​ធ អភិបាល​ស្តីទី​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍​បិទ​កម្មវិធី​ថា​៖ ច្បាប់ ចរាចរណ៍​ផ្លូវគោក ជា​បញ្ហា​ចំបង ដែល​រាជរដ្ឋាភិបាល កំពុង​មាន​ការយកចិត្ត​ទុកដាក់ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​វា​បាន​ធ្វើ​អោយមាន​របួសស្នាម និង បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ សត្វ បរិស្ថាន និង​ខូចខាត​ត្រព្យស​ម្បត្ត​ជាច្រើនរយ​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំៗ និង​បាន​បន្សល់ទុក​នូវ​ស្រី្ត​មេម៉ាយ កូនកំព្រា ជនពិការ​ជា​ច្រើន​ក្នុង​សង្គមជាតិ​របស់​យើង ។​

​លោក ក៏​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​អ្នក​បើក​យាន្ត​ជំនិះ​គ្រប់​ប្រភេទ ត្រូវ​ស្វែងយល់ និង​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​មួយចំនួន​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ចរាច​រណ៍​ផ្លូវគោក​មានដូចជា​៖ ត្រូវ​មាន​ស្លាក​សម្គាល់​យានយន្ត​, ត្រូវ​មាន​ប័ណ្ណបើកបរ​, អ្នកបើក​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​, ត្រូវ​ពាក់មួក និង​ខ្សែក្រវ៉ាត់​ការពារ​សុ​វត្ថ​ភាព​ជា​ដាច់ខាត , មិន​ត្រូវ​បើកបរ​ហួស​ល្បឿន និង​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ចំណុះ , និង​បើកប​រហាម​ពិសារ​គ្រឿង​ស្រវឹង​ជាដើម ។​

​សូមបញ្ជាក់​ថា​៖​ការផ្សព្វផ្សាយ​នេះ​បាន​ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក​ដោយ​មាន​វាគ្មិន​ជំនាញ​បង្ហាញ​ពី ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​មាន​៖ សញ្ញា​ចរាចរណ៍ , អ្នកបើកបរ​យាន្ត​ជំ​និះ , ការប្រើ​ភ្លើង និង​សូរស័ព្ទ​យាន្ត​ជំនិះ , ថ្មើជើង អ្នក​ជិៈ ឬ​សត្វ , ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍ ,​ការគ្រប់គ្រង​យាន្ត​ជំ​និះ និង​ការដឹកជញ្ជូន , សមត្ថកិច្ច និង​សិទ្ធ​អំណាច​របស់​នគរបាល​ចរាច​រណ៍ , និង ទោស​បញ្ញាត្តិ ព្រមទាំង​មានការ​បកស្រាយ​នូវ​សំនួរ​របស់​អ្នកចូលរួម​ផងដែរ ៕

 

img-20161125-wa0025  img-20161125-wa0023

img-20161125-wa0022 img-20161125-wa0024

img-20161125-wa0026

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.