ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯ​កឧត្ដម​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បាន​ផ្ដល់​អំណោយ​ដ៏​ថ្លៃថ្លា​ចែក​ជូន​ពលរដ្ឋ បាន​ចំនួន ៨ គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី ២៣ វិច្ឆិកា ២០១៦  នៅ​ចំណុច​ភូមិ​ថ្កូវ ឃុំ ដំរី​ពួន ស្រុក ស្វាយ​អន្ទរ កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អន្ទរ រួម​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ ​លោក​មេភូមិ  និង​ប្រជា​ការពារ បាន​ចុះ​ក្តាប់​សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់  រួម​និង ការសួរសុខទុក្ខ  ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ដោយ​បាន​នាំយក អង្ករ​, ទឹកស៊ីអ៊ីវ​, ប៊ីចេង និង​ថវិកា​មួយចំនួន ទៅ​ចែក​ជូន​បងប្អូន​ដល់​ខ្នង​ផ្ទះ​ចំនួន 8 គ្រួសារ នៅ ភូមិ​ថ្កូវ ឃុំ​ដំរី​ពួន  ស្រុក​ស្វាយ​អន្ទរ  ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក ស្វាយ​អន្ទរ និង​ស្រុក កញ្ច្រៀច ។​

​ប្រជាពលរដ្ឋ​ទាំង​8​គ្រួសារ បាន​ផ្លែង​អំណរ​អគុណ​ដល់ អធិការ អ៊ុង ផាន  និង​កងកម្លាំង​ទាំងអស់ ព្រមទាំង ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍  នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្វាយ​អន្ទរ​ទាំងមូល​បាន​នាំគ្នា​និយា​យ​ថា តាំងពី​ពេល លោក អ៊ុង ផាន មកកាន់ ដំណែង ជា​អធិការ ស្រុក​ស្វាយ​អន្ទរ​នេះ​គឺ​ធ្វើអោយ​ពួកគាត់​មាន​ទំនុក​ទុកចិត្ត​យ៉ាងខ្លាំង ព្រោះ​ថា​មិន​ដែល​មាន​ចោរលួច នឹង ចោរ​ប្លន់​នោះ​ឡើយ​។ នេះហើយ ជា​ថ្នាក់ដឹកនាំ​ល្អ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ដែរ​ត្រូវការ ៕

 

img-20161123-wa0126 img-20161123-wa0120 img-20161123-wa0121 img-20161123-wa0122 img-20161123-wa0123 img-20161123-wa0124 img-20161123-wa0125

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.