ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

មន្ត្រី​ជំនាញ​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ដូង កឹប​កេងចំណេញ​ពី​លិខិតឆ្លងដែន លើស​ពី​កិច្ចព្រមព្រៀង​បានកំណត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ក្រុង​បាត់ដំបង និង​ពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​បាន​រិះគន់​ចំៗ​ថា មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ថា បាន​បំពាន​យក​ថ្លៃ​សេវា​ធ្វើ​(​វ៉​ត​ដ័​រ​ផាស់​)​ដែល​មាន​សុពលភាព ត្រឹមតែ ១​អាទិត្យ​ម្តង ថ្លៃ​ផ្ទុយ​ពី​ការកំណត់​របស់​រដ្ឋ​នេះ ។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង​ថា បាន​យក​សេវា​ក្នុង​ការ​ធ្វើ​លិខិតឆ្លងដែន​ហៅ (​វ៉​ត​ដ័​រ​ផាស់​)​ថ្លៃ​លើសពី​កិច្ចព្រមព្រៀង​ក្នុង​ការកំណត់​ទ្វេគុណ នៃ​ចំនួន​ថវិកា​ដែល​បាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​រវាង​ភាគី​កម្ពុជា​-​ថៃ គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​ចាន់​បូរី ។​

​បើ​យោង​តាម​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​គ្នា គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​ចាន់​បូរី ដែល​បាន​កំណត់​លើ តម្លៃ​លើកលែង​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រៀងៗ​ខ្លួន​មាន​សិទ្ធិ​បំពេញបែបបទ​ចេញចូល​បាន ដោយ​ស្របច្បាប់ ហើយ​ប្រជាពលរដ្ឋ ត្រូវ​បង់​សេវា​ត្រឹមតែ ២០០០០​រៀល​ប៉ុណ្ណោះ ក្នុងការ​ធ្វើ​បែបបទ ប៉ុន្តែ​ជាក់ស្តែង​អង្គភាព​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក ទ្វារ​អន្តរជាតិ​ដូង មិនបាន​អនុវត្ត​តាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ​ទេ បែរ​ជា​បំពាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ក្រៅ​ខេត្ត​ធ្វើ​បែបបទ ចេញចូល​បាន​យ៉ាង​ងាយ​គ្រាន់តែ​ចំណាយលុយ​ច្រើន​បន្តិច​ជាការ​ស្រេច ។​

​ជាងនេះទៅទៀត ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង លើ​សេវា​ដែល​ត្រូវ​បង់​តាម​កំណត់​ជា​ផ្លូវការ​ត្រឹមតែ ២០០០០​រៀល​ប៉ុណ្ណោះ បែរ​ជា​មន្ត្រី​ជំនាញ​អន្តោប្រវេសន៍​យក​ពី​ពលករ​ឆ្លងដែន​រហូត​ដល់ ៣៥០០០​រៀល ។ ចំណែក​ប្រជាពលរដ្ឋ​ក្រៅ​ខេត្ត​ដែល​មិនមាន​ការលើកលែង​តែ​ត្រូវ​មន្ត្រី​ជំនាញ​បំពាន​ទាំង​ខុស​កិច្ចព្រមព្រៀង​សម្រូល​ធ្វើបែប បទ​ចេញចូល​បាន​ហើយ​យក​ថ្លៃ​សេវា​រហូត​ដល់ ៧៣៥០០​រៀល ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅនេះ​ថា ការធ្វើ​បែប​បទ​លិខិតឆ្លងដែន ប្រចាំ​សប្តាហ៍​ក្នុង​គោលបំណង​ចូល​ទៅ​ធ្វើ​ការងា​របេះ​ផ្លែឈើ នៅក្នុង​ទឹកដី​ថៃ ខេត្ត​ចាន់​បុរី ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ ពី​តំបន់​ព្រំដែន​ប្រទេស​កម្ពុជា ។ ហើយ​ក្នុងការ​ធ្វើ​លិខិតឆ្លងដែន​អាទិត្យ​នេះ ត្រូវ​បង់ថ្លៃ​សេវា​ដល់​មន្ត្រី​នគរ បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ដូង ចំនួន​រហូត​ដល់ ៣៥០០០​រៀល​ឯ​ណោះ ។​

​មហាជន​បាន​រិះគន់​លោក សៅ ប៊ុន​រិទ្ធ ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​បំភ្លឺថា ចំពោះ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​ក្រៅ​ពី​ខេត្ត​បាត់ដំបង ប្រសិនបើ​មាន​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ទើប​មន្ត្រី​លោក​ចេញ និង​ធ្វើ​បែបបទ​ឱ្យ​បាន រីឯ​ថ្លៃ​សេវា​ដែល​ត្រូវ​បង់​តែ ២០០០០​រៀល​ប៉ុណ្ណោះ ក្រៅពី​ហ្នឹង​លើ​សេវា​ថតរូប ឬ​សេវា​ឱ្យ​ក្រៅពី​អង្គភាព​របស់​លោក​ជា​រឿង​ផ្សេងៗ ។​

​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​អស់ បាន​សំណូមពរ​ដល់ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជួយ​ពិនិត្យ និង​សម្រួល​ឱ្យ​តម្លៃ​នេះ​ធ្លាក់​មក​ដូចដើម​វិញ ចំពោះ​ពលករ​ក្នុង​ខេត្ត​បាត់ដំបង​ផង ៕
​ដោយ​ ៖ សារ៉េត​

 

daung_saobunrit

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.