ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​កូនប្រុស​មាន​ជម្ងឺ​សសៃប្រសាទ​កាប់​ប្រហារ​ម្ដាយដោយ​កាំបិតប៉័ងតោ​ប្អូនប្រុស​ឃើញ​ចូល​ទៅ​ជួយ​វាយ​រហូត​ស្លាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្រុក​ស្អាង​៖ បុរស​ម្នាក់​មាន​ជម្ងឺ​សសៃប្រសាទ បានធ្វើ​សកម្មភាព​កាប់​ប្រហារ​ស្ដ្រីជា​ម្ដាយ ដោយ​កាំបិត​បុ័ង​តោ ខណៈ​នោះ​បុរស​ជា​ប្អូន​ឃើញ​ហេតុការណ៍​ស្ទុះ​ចូល​ទៅ​ឃាត់ ក៏​ត្រូវ​បងប្រុស​កាប់​បណ្ដាលឲ្យ​រងរបួស​ដៃ​យ៉ាង​ធ្ងន់ធ្ងរ ។ ភ្លាមៗ​នោះ​ប្អូនប្រុស​ក៏​បាន​តបត​វិញ​ដោយ​ដំបង បណ្ដាល​ឲ្យ​បុរស​ជា​បង​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។ ក្រោយពី​មាន​ហេតុ​ការណ៏កើតឡើង ស្ដ្រី​ជា​ម្ដាយ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិ​ប​ត្ដិ​ស្រុក​ស្អាង តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ​សម្រេច​បញ្ជូន​បន្ដ​ទៅ​មន្ទីរពេទ្យ​កាលម៉ែ​ត្រ​រាជធានី​ភ្នំពេញ ។

​ចំណែកឯ​ជន​ដៃដល់​ជា​ប្អូន​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង​ចាប់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​អធិការនគរបាល​ស្រុក​ស្អាង​លោក​វរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនដៃដល់ ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ ហួត សុង​តិច ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ  មុខរបរ​កម្មករ​រោងចក្រ ។ ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ ភី សុខ​គីន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ម្នាក់ទៀត​ឈ្មោះ ហួត លាង​ហេង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ជា​មនុស្ស​មាន​ជម្ងឺ​សសៃប្រសាទ​) ។

​ជនល្មើស​និង​ជនរងគ្រោះ​ត្រូវ​ជា​ម្ដាយ​និង​កូន​រស់នៅ​ក្នុងភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ដ​កណ្ដល ។ គ្រួសារ​នេះ​មានកូន​ចំនួន​១០​នាក់ ជនរងគ្រោះ​ដែល​មាន​ជម្ងឺ​សសៃប្រសាទ​ជា​កូនច្បង រី​ឯ​ជនល្មើស​ជា​កូនពៅ ។

​លោក​សេង សុជាតិ បាន​បន្ដថា ជនរងគ្រោះ​ឈ្មោះ ហួត លាង​ហេង ជា​មនុស្ស​មាន​ជំងឺ​សសៃប្រសាទ តែងតែ​ផ​ផឹក​ថ្នាំ​ជា​រៀង​រាល់ថ្ងៃ​តាម​វិជ្ជបញ្ជា​របស់​គ្រូពេទ្យ ។ លុះ​មកដល់​ប៉ុន្មាន​ថ្ងៃ​មុនពេល​កើតហេតុ​ជន រងគ្រោះ​រូប​នេះ​មិន​ព្រម​ផឹក​ថ្នាំ​សសៃប្រសាទ​នោះទេ រហូតដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជំងឺ​បាន​រើ​ឡើង ធ្វើឲ្យ​ជនរងគ្រោះ​រូប​នេះ​លែង​ស្គាល់​ម្ដាយ ឪពុក និង​បងប្អូន ព្រមទាំង​បញ្ចេញ​ភាពកាចសាហាវ កាន់​កាំបិត​បុ័ង​តោ កាប់​ប្រហារ​ទៅ​លើ​ម្ដាយ​ដែល​មាន​វ័យ​ចាស់ជរា រងរបួស​ក្បាល​និង​លើ​ក្បាលពោះ​យ៉ាងធ្ងន់ធ្ងរ ។ ឃើញ​ដូច្នេះ ជនល្មើស​ជា​ប្អូន​បាន​ចូល​ទៅ​ឃាត់​ដើម្បី​សង្គ្រោះ​ស្ដ្រីជា​ម្ដាយ ក៏​ត្រូវ​ជនល្មើស​កាប់​មួយ​កាំបិតប៉័ងតោ​រងរបួស​លើកដៃ ជនល្មើស​ក៏​ព្យាយាម​ប្រតាយប្រតប់ រហូត​ទាញ​បាន​ដំបង​ប្រវែង​មួយ​ម៉ែត្រ វាយ​សំពង​ទៅ​ជនរងគ្រោះ​ជា​បង​ត្រូវ​ចំ​ក្បាល និង​ផ្ទៃមុខ​រងរបួស​យ៉ាងធ្ងន់ធ្ងរ រហូត​ស្លាប់​បាត់​ជីវិត​នៅ​កន្លែងកើតហេតុ ។

​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​កំពុង​បន្ដ​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​ដៃដល់​ទៅកាន់​សាលាដំបូង​ខេត្ដ​កណ្ដាល​ចាត់ការ​តាមច្បាប់ ។ ដោយឡែក សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្ទាប់ពី​ធ្វើ​កោសល្យវិច្ច័យ​រួច ៕
​ដោយ ហុក វិបុល​

 

img-20161121-wa0123 img-20161121-wa0124 img-20161121-wa0125

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.