ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អាវុធហត្ថ​ខេត្ត​សៀមរាប សហការ​ជាមួយនឹង​កម្លាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ស្ទាក់​ចាប់​រថយន្ត​ស៊ីទែន​ដឹក​ហ្គាស​បង្កប់​ឈើ​គ្រញូង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​សហការ​ជាមួយនឹង​កម្លាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ធ្វើការ​ស្ទាក់​ចាប់រ​ថយ​ន្ត​ស៊ីទែន​ដឹក​ហ្គាស​បង្កប់​ឈើ​គ្រញូង​មួយ​គ្រឿង​លោតឆ័ត្រ មកពី​ខេត្ត​ឧត្តរមានជ័យ ក្នុង​នោះ​ដែល​បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ចំនួន​០៥​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅមុខ​ទីស្នាក់កា​រ​រដ្ធបាល​ព្រៃឈើ​កន្ទួត​ខ្នា​ក្រៅ ក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ធបាល​ព្រៃឈើ​ខេត្ត​សៀមរាប បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា រថយន្ត​បង្កប់​ឈើ​នេះ កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប តាមដាន​យូរ​មក​ហើយ ទើប​នឹង​ចាប់​បាន ហើយ​ឈើ​ប្រណីត​ទាំងនេះ ដឹក​ចេញពី​ភូមិសាស្ត្រ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ។​

​លោក​បាន​បន្តទៀតថា ឈើ​គ្រញូង​ទាំងអស់នេះ មាន​រហូតដល់​ជិត​០៩​តោន ក្នុងនោះ លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ខាង​រដ្ឋបាល​ព្រៃឈើ​កំពុង​រក​កន្លែង​ទុកដាក់ និង​រាប់​ជាក់ស្តែង ដើម្បី​ចាត់ការ​តាមច្បាប់ ហើយ​ជនសង្ស័យ​ទាំង​០៥ កំពុង​កសាង​សំណុំរឿង​បញ្ជួន​ខ្លួន ទៅកាន់​តុលាការ​សាលាដំបូង​ខេត្តសៀមរាប ។ ក្នុង​រឿង​នេះ មាន​ប្រភព​មួយ​បាន​លួចខ្សឹប​ប្រាប់​ថា ម្ចាស់​រថយន្ត​ដឹកឈើ​នេះ​ធ្លាប់​មក​និយាយ​ចរចា ជាមួយ​មន្ត្រីរដ្ធបាល​ព្រៃឈើ​ច្រើនដង​មក​ហើយ តែ​និយាយ​អត់​ត្រូវ​ថ្លៃ​គ្នា ទើប​ពេលនេះ​ត្រូវ​មេព្រៃ​ចាប់​ជាប់ សង្ស័យ​មក​ពី​និយាយ​ថ្លៃ​គ្នា​អត់​ត្រូវ ទើប​ចាប់​តែម្តងទៅ កុំអោយ​បែកការ ។​

​សូម​បញ្ជាក់​ដែលថា ម្ចាស់​ឈើ​គ្រញូង​នេះ គឺ​របស់​ជនជាតិ​វៀតណាម​ឈ្មោះ​យាយ ម៉ា​យ នឹង​យាយ​ដឿង ជា​អ្នក​ប្រមូល​ទិញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​ខេត្ត​ឧត្តរមានជ័យ ៕

 

img-20161120-wa0106 img-20161120-wa0105

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.