ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រថយន្ត​ហ៊ីយ៉ាន់ដាយ​ចំណុះ​១០​តោន​ដឹកឈើ​ប្រណឹត​១​គ្រឿង​ត្រូវ​នគ​បាល​បង្ក្រាប​យប់មិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​ ៖ ​លោក នូវ ដា​រា នាយ​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានអោយដឹង នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​វិច្ចិកា​ឆ្នាំ​២០១៦​នេះ​ថា នៅ​ម៉ោង​២​និង​៤៥​នាទី​ទៀបភ្លឺ​កំលាំង នគ​បាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ចាប់​រថយន្ត​យក្ស​ដឹកឈើ​ប្រណឹត​១​គ្រឿង​យក​មក​ស្នងការ​ខេត្ត​ទាំង​យប់​។​

លោក នូវ ដា​រា នាយការិយាល័យ​រូប​នេះ​បានបញ្ជាក់​ថា រថយន្ត​ខាងលើ ជា​ប្រភេទ​រថយន្ត​ម៉ាក​ហ៊ី យ៉ាន់ ដាយ ចំណុះ​ដប់​តោន ពាក់​ស្លាក​លេខ​ក្រចេះ​៣A0410​ត្រូវ​កំលាំង​សហការ​ចាប់​បាន នៅ​ចំណុច​ផ្លូវជាតិ លេខ​៧៨​ក្នុងភូមិ​សោម​ត្រក់​ឃុំ ប៉ក់​ញ៉ៃ ស្រុក អូរយ៉ាដា ខេត្ត​រតនគិរី​។​

​លោក​បាន​បញ្ជាក់ ចំណែក​ម្ចាស់​រថយន្ត​និង​តៃកុង​បាន​រត់គេចខ្លួន​បាត់ ទាំងយប់​។​ដោយឡែក វត្ថុតាង បទល្មើស​ត្រូវ​រឹបអូស​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​ក្នុង​ថ្ងៃ​ដដែល​។​

ប្រភព​ផ្សេងទៀត​បាន​បញ្ជាក់​ខ្សឹបប្រាប់​អោយដឹងថាៈ​រថយន្ត​ដឹក​បទល្មើស​ឈើប្រណឹត​ខាងលើ​គឺ​បើក​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ក្នុង​ស្រុក​អូរ​យ៉ាង​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរៈជាតិ​(​អូរយ៉ាដាវ​~​លេថា​ញ់​)​។​តែ​សង្ស័យ​មាន​ការខ្វែងគំនិត​ដោយ​ស៊ី​ស៊ុះ​មិន​ត្រូវ​រ៉ូវ​គ្នា​ទើប​មាន​ការបង្ក្រាប​។​

គួរបញ្ជាក់​ថា ​បទល្មើស​ឈើ​នៅ​ខេត្តរតនគិរី​ក្រោយពី​មានការ​ស្ងប់ស្ងាត់​មួយ​ចំ​អិត​ក្រពឺមក​ឃើញថា​មាន​ការផុសផុល​ឡើងវិញ​ព្រោះ​ការប្រព្រឹត្តទៅនៃ​ក្រុម​ជនល្មើស​និង​អជ្ញាធរ​និង​កងកំលាំង​មាន​ការ​ត្រូវរ៉ូវ​គ្នា​ស៊ី​តាម​ជំនាញ​៕
​សន ចាន់​ឌី​

 

img-20161120-wa0069 img-20161120-wa0070 img-20161120-wa0066 img-20161120-wa0068

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.