ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សមត្ថកិច្ច បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​ទៀត ( កន្ទុយលេខ​ឆ្នោត​វៀតណាម ) ចំនួន​០២ គោលដៅ ក្នុង​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៥:១៥ នាទី កំលាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ទួលគោក ដោយ​មាន​ការសហការ​ពី​នគរបាល ប៉ុស្តិ​រដ្ឋបាល​ផ្សារ​ដើម​គរ ក្រោម​កិច្ចសម្របសម្រួល របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ល្បែង ស៊ីសង​ខុសច្បាប់ ( កន្ទុយលេខ​ឆ្នោត​វៀតណាម ) ប្រព្រឹត្ត​នៅក្នុង​ផ្សារ​នាគ​មាស ផ្លូវ​លេខ​២៣១ ក្រុមទី ១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ ដោយ​បង្ក្រាបបាន​ចំនួន​០២​គោលដៅ ៖ ៙​គោលដៅ​តូប​លេខ​១៩០ និង​លេខ​១៩១ ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន ០៤​នាក់ ៖ ១-​ឈ្មោះ សុខ ធា​រី ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​បន្លែ ( ជា​ភ្នាក់ងារ​ស៊ីសង ) ។ ២-​ឈ្មោះ ណុ​ច ឈុន​លីម ភេទ​ស្រី អាយុ ២២​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​៤ ( ប្រវត្តិវិទ្យា ) ជា​ភ្នាក់ ងារ​ស៊ីសង ។ ៣-​ឈ្មោះ សុខ ផល្លា ភេទ​ស្រី អាយុ ៥៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ( ជា​អ្នក​មក​ចាក់​ភ្នាល់ ) ។ ៤-​ឈ្មោះ ហេង សុឃាង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ បើករថយន្ត ( ជា​អ្នក​ចាក់​ភ្នាល់ ) ។

​វត្ថុតាង​ដែល​បាន​ចាប់យក ៖ -​លុយ​ចំនួន ១៤៧០០០៛ , ម៉ាស៊ីន​គិត​លេខ ចំនួន​០២ គ្រឿង , ក្តារ​ចេញ​លទ្ធផល​ឆ្នោត ០១​ផ្ទាំង , ត្រា​ថ្ងៃ ខែ ឆ្នាំ ចំនួន ០១ , តុ​ឈើ ចំនួន​០១ និង​ឯកសារ​កត់​ឆ្នោត មួយចំនួន ។ ៙​គោលដៅ​ច្រកចូល​ផ្សារ​ខាងជើង ឃាត់ខ្លួន​បាន​ជន សង្ស័យ​០១​នាក់​ឈ្មោះ ឃឹម ដារ៉ាវុធ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​១ ន័ត​តុ​ន ( ជា ភ្នាក់ងារ​ស៊ីសង ) ។ +​វត្ថុតាង​ដែល​បាន​ចាប់យក ៖ -​តុ​ឈើ ចំនួន​០១ . កៅអី​ជ័រ ចំនួន​០៣ , ម៉ាស៊ីន​គិត លេខ ចំនួប​០១​គ្រឿង , ឯកសារ​កត់​ឆ្នោត​មួយចំនួន និង​លុយ​ចំនួន ២០០៥៥០០ ( ពីរលាន​ប្រាំ​ពាន់​ប្រាំ​រយ រៀល ) ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់ កំពុង​ឃាត់ខ្លួន​ជា បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល គោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

img-20161120-wa0019 img-20161120-wa0018

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.