ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

​លោក​កែប​កត់​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ​ណូ​ដឹកឈើ​ទាំង​យប់​ទាំង​ថៃ្ង​ជា​ថ្នូរ​នឹង​ប្រាក់​ប្រចាំខែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍​បានដឹងថា សកម្មភាព​ចរាចរណ៍​ឈើប្រណិត​បាន​កក្រើក​ឡើង​វិញ​បន្ទាប់​បាន​បិទ​អស់​មួយរយៈ ដោយសារ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​ទាំង​យប់​ទាំង​ថ្ងៃ​ដូច​ភ្លៀងរលឹម មើល​ទៅ​សភាពការណ៍​ទាំងនោះ​ហាក់បីដូចជា​ស្ងប់ស្ងាត់​មួយ​រយៈ​កន្លងមក​ហើយ ។ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹកឈើ​ទាំង​តូច​ទាំង​ធំ ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភូមិ​ភិៈ ច្រក​ភ្នំ​ក្រហម ច្រក​ភូមិឡុំនិ​ង​ច្រក​១៩​ហៅ​ច្រក​បារី ។​

​ចំណែក​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ទាំងអស់​ចាប់​ថ្នាក់​ខេត្ត​ដល់​ព្រំដែន​អូរយ៉ាដាវ​គ្មាន​ការទប់ស្កាត់ និង​បង្ក្រាប​រថយន្ត​ដឹកឈើ​នេះ​ទេ ។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៧៨A ប្រជាពលរដ្ឋ​ទាំងនោះ​សង្កេត​ឃើញ​មន្ត្រី​ជំនាញ​ទាំងនោះ​អង្គុយ​រាប់​ក្បាល​ឡាន​យកលុយ ឫ​មួយ​ក៏​តេ​ទូរស័ព្ទ​យកលុយ​ពី​ថៅកែ​ឈើ​ទាំង​នោះ​ដោយ​ដាក់​ខែ ដាក់​ថ្ងៃ ធ្វើ​មាន​ធ្វើ​បាន​មិន​គិត​ពី​ការ​ហិនហោច​ព្រៃឈើ ឬ​សម្បិត្ត​ជាតិ​នោះទេ​។​

​ជាក់ស្តែង​មាន​ឈ្មួញ​ឈ្មោះ​ណូ និង​ប្រពន្ធ​ដែល​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​នៅក្នុង​ខេត្ត​រតនគិរី​ដែល​មាន​រថយន្ត​ជាច្រើន​គ្រឿង​ដូចជា​ម៉ាក​បា​ឡែន និង​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ​ព្រះសីហនុ​2A-2610 ដែល​សម្រុក​ដឹកឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ពុំមាន​មន្ត្រី​មេព្រៃ​ចាប់​ថ្នាក់​សង្កាត់​រដ្ឋបាល​ព្រៃឈើ រហូត​ដល់​លោក​កែប​កត់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​ចាប់​រថយន្ត​ដឹកឈើ​ឈ្មោះ​ណូ​នោះទេ ព្រោះ​បាន​ទទួល​លុយ​ជា​រៀងរាល់ខែ ពី​ថៅកែ​ឈើ​ឈ្មោះ​ណូនេះ​។

​ប្រភព​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បា​លុង​គេ​សង្កេតឃើញ​ឈ្មោះ​ណូ​នេះពេល​ដាច់​ខែម្តងៗ បាន​ស្ពាយ​កាបូប​លុយ​ជិះឡាន​អោយ​លុយ​គ្រប់​ស្ថាប័ន​មាន​ដូចជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​និង​ក្រសួង ឌឺ​បេ ។​ល​។ នេះ​ជា​សារ​មួយ​ដល់​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជ្រាប​ជា​ពត៌មាន​ដល់​មន្ត្រី​នៅ​ខេត្តរតនគិរី​ព្រោះ​នៅ​ពេល​កន្លង​មក​បង្ក្រាប​តែ​រថយន្ត​ដឹកឈើ​ណា​ដែល​មិន​បង់លុយ​អោយ​តែ​ប៉ុណ្ណោះ ។​

​ពាក់​ពន្ធ័​ព័ត៌មាន​ចោទប្រកាន់​ខាងលើ​សារ​ព័ត៌មាន​យើង​រង់ចាំ​បកស្រាយ​រាល់​ម៉ោង​ធើ្វ​ការ​៕

wood_lomphat

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.