ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​កុំ​តែ​បាន​ពោង​នៅក្នុង​រថយន្ត​ជួយ​កុំ​អី​មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ បុគ្គលិក​ក្រុមហ៊ុន metfone ម្នាក់​រងរបួស​ក្រំ​ក្នុង​ខ្លួន​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​ខាង​ក្រុមហ៊ុន​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ​នៅ​មន្ទីរពេទ្យ នៃ​ប្រទេស​វៀតណាម ដោយសារ​បុគ្គលិក​រូប​នេះ បាន​បើករថយន្ត​ម៉ាក​Hilux VIGO ព័ណ​ទឹកប្រាក់ ពាក់​ស្លាក់​លេខៈ​ភ្នំពេញ​2K-5838 ចែង​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ទៀត ដោយ​មិន​មាន​ការប្រុងប្រយ័ត្ន​ក្រឡាប់​ផ្ងារជើង ។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​នឹង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​នេះ នៅ​ម្តុំសណ្ឋាគារ​ពេជ្រ​ទេវី ស្ថិតនៅក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

​បើ​តាម​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឲ្យដឹងថា រថយន្ត​ខាងលើ​នេះ មុន​កើតហេតុ បាន​បើក​ចែង​នឹង​រថយន្ត​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ដូច​ព្យុះ​ដោយសារ​បួង​ចង្កូត​មិនទាន់ រថយន្ត​នេះ​បាន​ធ្លាក់​ទៅក្នុង​ចង្អូ​លូបង្ហូរទឹក​ដង​ផ្លូវជាតិ​លេខ​76A បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​លាន់លឺ​សូរ​ផាង់ ក្រោយមក​អ្នក​ជិតខាង​បាន​ផ្អើល​នាំគ្នា​ទៅ​មើល​នឹង​ជួយសង្គ្រោះ​អ្នក​នៅ​ក្នុង​រថយន្ត​។

​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​បន្តថា ចំពោះ​ជនរងគ្រោះ​កុំ​បាន​ពោង​នៅក្នុង​រថយន្ត​ជួយ​កុំ​អី​មិន​ដឹង​ជា​រងរបួស​ធ្ងន់ធ្ង​រយ៉ា​ង​ណា​នោះ​ទេ​រឺ​ក៏​អាច​បណ្តាល​ឲ្យ​បាត់បង់​ដល់​អាយុជីវិត​ទៀតផង ពី​ព្រោះ​រថយន្ត​រង​ការ​ខូច​ខាត់​ទាំងស្រុង​មួយ​កំណាត់​មុខ ។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក យឹម ចិន្តា នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរចរ​ណ៍​នេះ​គឺ​បង្ករ​ឡើង​ដោយ​ខ្លួនឯង ដោយសារ​ការបើកបរ​មិន​មាន​ការប្រុងប្រយ័ត្ន​ជាមុន នៅពេល​ដែល​កំពុង​បើក​បរ​ចែង​ជាមួយនឹង​រថយន្ត​ដ៏ទៃទៀត នេះ​សំណាង​ហើយ​មាន​តែ​អ្នកបើកបរ​ម្នាក់​នៅ​ក្នុង​រថយន្ត​។​

​លោក​បន្តថា ជនរងគ្រោះ​ឈ្មោះ សុខ សាន្ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​metfone រស់នៅ​ក្នុង​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ៕

 

img-20161116-wa0069 img-20161116-wa0070

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.