ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ឈើប្រណិត​ជិត​៣០០​កំណាត់​និង​រថយន្ត​កាមរី​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​រង​ការបង្ក្រាប​និង​រឹបអូស​ពី​សមត្ថកិច្ច​ខេត្ត​v​រតនគិរី !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ សមត្ថកិច្ច​ពីរ​ប្រភេទ របស់​ខេត្ត​រតនគិរី នៅ​ថ្ងៃ​៩​វិច្ឆិកា​ម្សិលមិញ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង រឹបអូស​បាន​ជិត​៣០០​កំណាត់ ព្រមទាំង​បាន​ដកហូត​រថយន្ត​កាមរី​១​គ្រឿង ផ្ទុក​ឈើ​ឈើប្រណិត​ពេញប្រៀប ដែល​គេ​សង្ស័យថា ឈ្មួញ​បាន​ត្រៀម​ដឹកយក​ទៅ​ធ្វើ​ជំនួញ​ឆ្លង​ប្រទេស ប៉ុន្តែ សមត្ថកិច្ច​មិនបាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ជា​ម្ចាស់​ឈើ និង​តៃកុង​រថយន្ត​ដឹកឈើ​នោះ​ទេ​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើឡើង​ដោយ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត សហការណ៍​ជាមួយ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បង្ក្រាប​បាន​នៅ​ភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​។​

​សមត្ថកិច្ច​នៅ​ក្នុង​ការបង្ក្រាប​បាន​ប្រាប់ឲ្យដឹង​ថា ការចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ និង​រថយន្ត​ដឹកឈើ​ខាងលើ​នោះ បាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​បញ្ជា​ពី លោក​ជា សុភ័​ក្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត បាន​ចាប់​ឃាត់​ការធ្វើ​សន្និធិ​ឈើ​ជ្រុង ប្រភេទ​ប្រណិត​ធ្នង់​បាន​ចំនួន​១៩៥​ដុំ ស្មើនឹង​២​ម៉ែត្រគូប ២១២​ផ្លាន ព្រមទាំង​បាន​ធ្វើការ​រឹបអូស​រថយន្ត​១​គ្រឿង ប្រភេទ​កាមរី​បា​ឡែន ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដែល​បាន​ធ្វើ​ការដឹកញ្ជូនឈើ​ធ្នង់ ចំនួន​៦២​ដុំ ស្មើនឹង​០​ម៉ែត្រគូប ៣៥៨​ផ្លាន​នោះ​ថែម​ទៀត​។​

​លោក​ថា ក្រោយ​ការបង្ក្រាប និង​រឹបអូស​យក​វត្ថុតាង​នោះ​រួចមក កម្លាំង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​រាប់​ចំនួន​ឈើ ដែល​បង្ក្រាប​បាន​ទាំង​ពីរ​ករណីនេះ មាន​ចំនួន​២៧៥​កំណាត់ ស្មើនឹង​២​ម៉ែត្រគូប ៥៧០​ផ្លាន ឈើ​ទាំង​នេះ ត្រូវ​គេ​រា​ការណ៍ឲ្យដឹងថា ឈ្មួញ​បាន​ស្តុក​ទុក​ត្រៀម​ដឹកជញ្ជូន​យកទៅលក់ នៅ​ប្រទេស​វៀតណាម ក្រោយ​ទទួលដំណឹង​នេះ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប និង​រឹបអូស​បាន​តែ​ម្តង​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​១០​វិច្ឆិកា​នេះ ឈើ​ទាំង​ជិត​៣០០​កំណាត់​ព្រម​ទាំង​រថយន្ត​១​គ្រឿង ត្រូវបាន​បញ្ជូន​មក​រក្សាទុក នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ដើម្បី​ចងក្រង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

img-20161112-wa0030

img-20161112-wa0028

img-20161112-wa0029

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.