ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ការនាំ​ចូល​ប្រេងសាំង​គេចពន្ធ តាម​ច្រក​ដាក់​ដាំ​របស់លោក ឧកញ៉ា អ៊ឹង ស៊ី​តាត​វ​រះ ក្រោម​ការបើក​ភ្លើង​ខៀវ​ពី​លោក សំ សុវណ្ណរិទ្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ សេចក្តីរាយការណ៍ បានអោយដឹងថា លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វ​រះ បាន​ប្រើប្រាស់ រថយន្ត​ស៊ីទែន​មាន​ស្លាក​យីហោ ស៊ូ​គីម៊ិ​ច ហើយ​ពេល​ខ្លះ ប្រើ​រថយន្ត​ស៊ីទែន របស់​វៀតណាម ដឹក​ប្រេង​សាំង​ ​ចេញពី​ផែស្ងួត របស់​ក្រុមហ៊ុន D.T.C ដែល​នៅ​ក្បែរ ច្រក​អន្តរជាតិ​ដាក់​ដាំ យកទៅ​ចែកចាយ តាម​ ​ស្ថានីយ៍​ប្រេង ទូទាំង​ប្រទេស​។ ទាក់ទិន​ករណីនេះ លោក តាន់ ប៊ុន​ហឿន ប្រធាន​រដ្ឋបាល ក្រុមហ៊ុន​ D.T.C ធ្លាប់​បាន​អោយដឹងថា ក្រុមហ៊ុន​របស់​លោក មាន​អាជ្ញា​បណ្ណ័ ពី​អគ្គនាយកដ្ឋាន គយ​និង​​រដ្ឋាករ នាំចូល​ប្រេងសាំង ចំនួន ២៤០​តោន​ក្នុង ១​ខែ សម្រាប់​យកមក ចែកចាយ ក្នុងប្រទេស​។

​ដោយ​មាន​ការ បើកភ្លើង​ខៀវ ពី​លោក សំ សុវណ្ណរិទ្ធ ប្រធាន​សាខាគយ ខេត្ត​មណ្ឌលគិរី ក្រុមហ៊ុន D.T.C របស់​លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វ​រះ ហៅ​ ​ឧកញ៉ា ល​ក្ខ័ កំពុង​នាំ​ចូល ប្រេងសាំង​គេចពន្ធ ទាំង​យប់​ទាំង​ថ្ងៃ ចូល​តាម​ ​ច្រក​អន្តរជាតិ ដាក់​ដាំ ស្ថិតក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី យកមក​លក់​ ​ចែកចាយ នៅ​ភូមិភាគ​ឥ​សាន្ត យ៉ាង​គគ្រឹកគគ្រេង តាមរបៀប​កាត់​ស្តុក និង​គេចពន្ធ ធ្វើឲ្យ​​ខាតបង់ ចំណូល​ថវិកាជាតិ រាប់​ពាន់​លាន​រៀល ក្នុង​មួយ​ខែៗ​។​

​មន្ត្រី​តូចតាច បាន​ទម្លាយ​ឲ្យដឹងថា ការនាំ​ចូល​ប្រេងសាំង លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វ​រះ  មានការ ត្រូវរ៉ូវ ជាមួយ​សមត្ថកិច្ច នៅ​ច្រក​ដាក់​ដាំ ជាពិសេស​ជំនាញ​គយ ខេត្ត​មណ្ឌលគិរី ទើប​មាន​ការ​នាំចូល​ប្រេង ទាំងយប់ ដោយ​គ្មាន​ការ ត្រួតពិនិត្យ និង​បង់ពន្ធ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។ កន្លែង​ស្តុក​ប្រេងសាំង ដ៏​ធំ​មហិមា របស់​ឧកញ៉ា ល័​ក្ខ នៅតាម​ផ្លូវ​ចេញ​ពី ទី​រួម​ខេត្ត​មណ្ឌលគិរី ទៅ​ច្រក​ដាក់​ដាំ អាច​ស្តុក​ប្រេងសាំង បាន​រាប់​លាន​លីត្រ សម្រាប់​យកមក លក់​ចែកចាយ ក្រោម​ក្រសែភ្នែក របស់លោក សំ សុវណ្ណរិទ្ធ ប្រធាន​សាខាគយ ខេត្ត​មណ្ឌលគិរី ព្រោះថា​លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វ​រះ អាច​នាំ​ចូល ប្រេងសាំង លើសពី​ការកំណត់ ដោយសារ​មាន មេ​គយ ជួយ​សម្រួល​រឿង​កាត់ ស្តុក ទើប​អ្វីៗ អាច​ដំណើរការ ដោយ​រលូន​ល្អ​។​
​ពាក់ព័ន្ធ​នឹង​ព័ត​មាន​ខាងលើ​សារ​ព័ត​មាន​យើង​ពុំ​អាច​សុំ​បំភ្លឺ​បាន​ទេ​នៅ​កាលពី​ម្សិលមិញ​នេះ​?៕

 

kunnhoem_w3

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.