ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​មេ​វរ​ព្រំដែន​លេខ​៨៩១ ហាំ វណ្ណៈ ឃុបឃិត​លួច​ឲ្យ​ប្រពន្ធ​លោក ភឹម សំណាង នាំចូល​ទំនិញគេចពន្ធ​និង​ខុសច្បាប់​យ៉ាងគំហុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក្នុង​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា​
​លោក​អនុសេនីយ៍ឯក ភឹម សំណាង ដែល​ជា​នាយ​ប៉ុស្ដិ៍ ច្រករបៀង​លេខ​១០ ស្ទឹង​បត់ ភូមិ​ស្ទឹង​បត់ មាន​ប្រពន្ធ​ជា​អ្នក​នាំ​ទំនិញ​ខុសច្បាប់ ចូល​ទៅ​លក់ នៅលើ​ទឹកដី​សៀម​ផង និង​នាំចូល ទំនិញ​ខុសច្បាប់ ពី​ប្រទេស​សៀម ចូល​ទឹកដី​ខ្មែរ​ផង​។ ក្នុង​មួយ​ថ្ងៃៗ ប្រពន្ធ​លោក ភឹម សំណាង នាំ​ចេញ​នាំ​ចូល​​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់ តាម​អំពើ​ចិត្ត ដែល​ជា​ហេតុ​ធ្វើឲ្យ រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

​ចំណែក​លោក ហាំ វណ្ណៈ មេបញ្ជាការ​នគរបាល វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​រក្សា​ ភាព​ស្ងៀមស្ងាត់ បណ្ដោយ​ឲ្យ​បទល្មើស កើតឡើង​យ៉ាង​រាលដាល ហើយ​រង់ចាំ​ទទួល ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ គួរ​រំលឹក​ដែរ​ថា កន្លងមក​លោក អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ​ ​ធ្លាប់​ដាក់បទបញ្ជា ឲ្យ​មន្ត្រីនគរបាល​ការពារ​ព្រំដែន ចាត់វិធានការ​ទប់ស្កាត់ បទល្មើស​ឆ្លងដែន ដូចជា ការហូរចូល ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ ក៏​ដូចជា​ទប់ស្កាត់ ករណី​ពលករ ចំណាកស្រុក​ ​ខុស​ច្បាប់​ជាដើម​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល​ ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ច្រករបៀង ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ មានការ​ ​នាំចូល ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់ យ៉ាង​ពេញបន្ទុក ដោយសារ​ឈ្មួញ មាន​ការឃុបឃិត​ ជាមួយ មន្ត្រីនគរបាល វរ​ការពារ​ព្រំដែន​គោក លេខ​៨៩១ ហើយ​គេ​ដឹងថា លោក ហាំ វណ្ណៈ ជា​ ​មេបញ្ជាការ វរ​សេនា​តូច​លេខ​៨៩១ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​និង​បក្ខពួក​ ​របស់ខ្លួន នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ តាម​អំពើ​ចិត្ត​។​

​ជាក់ស្ដែង មន្ត្រីនគរបាល វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ប្រចាំ​ប៉ុស្ដិ៍​លេខ​១០ ស្ទឹង​បត់ ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត មិន​អនុវត្តន៍​តាម បទបញ្ជា​របស់​លោក អាត់​​ខែម នោះទេ ហើយ​បទល្មើស​ឆ្លងដែន នៅ​តែ​កើត​ឡើង យ៉ាង​អនាធិបតេយ្យ​។ បទល្មើស មិន​ត្រូវ​តែ​​កើតឡើង តាម​តំបន់​ព្រំដែន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ប៉ុណ្ណោះ​ទេ គឺ​នៅក្នុង​ស្រុក​ថ្មពួក ស្រុក​ ​ស្វាយចេក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ ក៏​កើត​មាន យ៉ាង​រាលដាល​ដែរ ហើយ​ថែមទាំង មាន​ករណី​​ឈ្មួញ នាំ​ចូល​រថយន្ត​អត់​ពន្ធ ម៉ូតូ​គេច​ពន្ធ និង​ឈើ​គ្រញូង ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​ព័ត​មាន​ខាងលើ​សារ​ព័ត​មាន​យើង​ពុំ​អាច​សុំ​បំភ្លឺ​ពី​មេបញ្ជាការ វរ​សេនា​តូច​លេខ​៨៩១​លោក ហាំ វណ្ណៈ​បានទេ​នៅ​កាលពី​ម្សិលមិញ​នេះ​?៕

atkhem_suanborvorhem

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.