ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

បែកធ្លាយ​រឿង​លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនៈគិរី​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ពី​បេក្ខភាព​ប្រឡង ម្នាក់​៤៥០០​ដុល្លារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី  ៖ លោក ខេង វុទ្ធី ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​រតនៈគិរី​ត្រូវបាន​សង្ស័យថា បាន​ប្រព្រឹត្ត​អំពើរ​ពុករលួយ យក​ប្រាក់​ចំនួន​៤៥០០​ដុល្លារ ក្នុង​ម្នាក់​ពី​បេក្ខភាព​ប្រឡង​សុំចូល​បំរើ​ការងារ​ជា​មន្ត្រី​ក្របខ័ណ្ឌ​របស់​មន្ទីរ​ផែនការ ។​

​ការប្រឡង​នេះ​បាន​ប្រព្រឹត្តទៅ​ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៦ មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ស្ទឹងត្រែង  ហើយ​មក​ដល់​ខែ​តុលា​ថ្មីៗ​នេះ ទើប​លេចឮ​ដំណឹង​ចេញ​ពី​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ត្រូវ​ជា​បេក្ខភាព​ដែល​ប្រឡង​ម្នាក់ ប្រាប់​អ្នក​សារព័ត៌​យើង​ថា សាច់​ញ្ញា​ត្តិ​របស់​គាត់​បាន​បង់ប្រា​ក់​អោយ​លោក ខេង វុទ្ធី ដែល​ជា​ប្រធាន​មន្ទីរ​ផែនការ ចំនួន ៤៥០០​ដុល្លារ ជា​ថ្នូរ​សុំអោយ​កូន​របស់​គាត់​បាន​ចូល​បំរើ​ការងារ​ជា​មន្ត្រី​ក្របខណ្ឌ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​នេះ សារពត៌មាន​យើង​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​លោក ខេង វុទ្ធី ដើម្បី​សួរនាំ​ពី​បញ្ហារ​ខាងលើ ។ លោក​បាន​ប្រាប់​អោយដឹងថា ៖ ដូចដែល​យើង​ដឹង​ស្រាប់​ថា អ្នកបំរើ​ការងារ​រដ្ឋ​សព្វថ្ងៃ ប្រាក់ខែ​តិចតួច​ណាស់ គ្រប់​អង្គភាព គ្រប់​ខេត្ត​ក្រុង នៅ​ទូទាំង​ប្រទេស តែងតែ​មាន​ហើយ​ការសំរួល ។ ហើយ​លុយ​នេះ លោក​មិនមែន​យក​តែ​ម្នាក់ឯង​ទេ គឺ​ថ្នាក់លើ​ជា អ្នក​អោយ​យក មាន​គណៈកម្មការ​រៀប​ចំ​ការប្រឡង មាន​ក្រសួង​មុខងារ ក្រសួង​ផែនការ ហើយ​លុយ​ទាំងនេះ​យក​ទៅ​រត់ការ ដើម្បី​បាន​ជាប់​ជា​មន្ត្រី​ក្របខ័ណ្ឌ​។​

​ការប្រឡង​នេះ​មាន​បេក្ខភាព​ប្រឡង​ចំនួន ១៧ នាក់​ដែល​បាន​ចូលរួម​ប្រឡង នៅក្នុង​ក្នុង​ទី​រួម​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ក្រសួង​មុខងារ និង​ក្រសួង​ផែនការ​ចូលរួម​ត្រួតពិនិត្យ​ការប្រឡង​នេះ ហើយ​មិនមែន​មាន​តែ​ខេត្តរតនគិរី​ទេ គឺ​ធ្វើឡើង​នៅ​គ្រប់ ២៥ ខេត្ត​ក្រុង​ទាំងអស់ ។​

​បើ​ដូច​ច្នេះ​មានន័យថា មក​ពី​ប្រាក់ខែ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​អោយ​តិចតួច​បានជា​នាំឲ្យ​កើត អំពើពុករលួយ​ដូច្នេះ ។​

​លោក ខេង វុទ្ធី បាន​បន្តទៀតថា បើ​មាន​ចម្ងល់​អី​អោយ​សួរ​ទៅ​ថ្នាក់លើ​ទៅ លោក​មិន​ដឹង​ទេ គឺ​សួរ​ខាង​ក្រសួងផែនការ ក្រសួង​មុខងារ និង​ទីស្ដីការគណៈរដ្ឋមន្ត្រី​ទៅ ។​

​រាល់​ទង្វើ​ខាងលើ​នេះ យើង​អាច​សន្និដ្ឋានបាន​ថា លោក​ប្រធាន​មន្ទីរ​រូបនេះ ប្រហែលជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​មែន​ហើយ ។ ហើយ​ការឃុប​ខាងលើនេះ មាន​លក្ខណៈ​ជា​ប្រពន្ធ័​ទៀត​ផង ។​

​រាល់​ទង្វើ​ខាងលើ​នេះ បញ្ជាក់​អោយឃើញថា លោក​ប្រធាន​មន្ទីរ និង​មន្ទ្រី​ពាក់ព័ន្ធ​ដ៏ទៃ​ទៀត កំពុង​តែ​ល្មើស​ពី​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​តែ​លប់បំបាត់​អំពើពុករលួយ ហើយ​ទំលាក់​កំហុស​ទៅ​លើ​រាជរដ្ឋាភិបាល​ថា មក​ពី​ប្រាក់ខែ​តិចតួច​ទៅ​វិញ ។​

​បើ​បែប​នេះ គួរតែ​លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ កុំ​មើលរំលង​ពី​ការប្រព្រឹត្ត​របស់​មន្ត្រី​រូបនេះ ដើម្បី​អោយ​ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធិភាព ហើយក៏​មិន​គួរ​បណ្ដោយ​អោយ​មាន​មន្ត្រី​បែប​នេះ​ធ្វើ​ខុស ហើយ​ទំលាក់​កំហុស​អោយ​រាជរដ្ឋាភិបាល​ទៀត វា​នាំ​អោយ​ខូច​ដល់​មន្ត្រី​ដទៃ​ទៀត ដែល​មាន​សមត្ថភាព​ពិតប្រាកដ និង​ស្អាតស្អំ​ជាច្រើន​ទៀត ដែល​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​។​ ​សង្ឃឹមថា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​មិន​មើលរំលង​អំពី​បញ្ហា​មួយ​នេះ​ទេ ៕

chhay-thorn

​ឯកឧត្តម ឆាយ ថន រដ្ឋមន្រ្តី​ក្រសួងផែនការ

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.