ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ឳ​រ៉ាល់ស្រុក​ភ្នុំក្រវាញ​នៅតែ​បន្ត​កើតមាន​ដោយ​មាន​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ឆាង​ម៉ៅ​ធ្វើ​សកម្មភាព​ស្ទើរ​រាល់ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ពោធិសាត់ ៖ ព្រៃឈើ​ជួរ​ភ្នំក្រវាញ​និង​ជម្រក​សត្វ​ឳ​រ៉ាល់ស្រុក​ភ្នំក្រវាញ ចាប់ផ្ដើម​រលាយ​បន្តិច​ម្ដងៗ ក្លាយទៅជា​វាលរហោឋាន​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ខណៈ​មន្ត្រី​មាន​អំណាច​ក្នុង​ខេត្ត​បាន​បើកដៃ​ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ដោយ​សេរី មិន​មាន​ការទប់ស្កាត់​ដែល​គេ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ ។​

​ប្រជាពលរដ្ឋ​បាន​រាយ​ការណ៏ឲ្យដឹងថា បច្ចុប្បន្ននេះ មាន​ឈ្មួញ​ឈ្មោះ ឆាង ម៉ៅ ដែល​គេ​ស្គាល់​ជា​មន្ត្រី​ប៉ូលីស​នៅក្នុង​ខេត្ត​ពោធិសាត់ បាន​យក​អំណាច​តួនាទី​របស់​ខ្លួន​មក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាងសកម្ម និង​បាន​យក​ម៉ាស៊ីន​រ៉ៃ​ធំៗ ដាក់​អា​ឈើ​គ្រប់​ប្រភេទ​ដែល​ស្ថិត​នៅ​ចំណុច​ប៉ាត​ឆ្នាំង ចំណុច​អំពិល​ចំណុច​ខ្សាច់​ពូក ចំណុច​រាំង​ខ្វាវ និង​ចំណុច​ច្រើន កន្លែង​ផ្សេង​ទៀត នៅក្នុង​ជួរ​ដងភ្នំ​ក្រវ៉ា​ញ​និង​ក្នុង​ដែនជម្រកសត្វព្រៃ​ឳ​រ៉ា​ល់ ដែល​កន្លងមក​តំបន់​ខាងលើ​នេះ សម្ដេច តេ​ជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​បាន និង​កំពុង​យកចិត្តទុកដាក់ និង​បាន​ណែនាំ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ប្រឹងប្រែង​ការពារ​ផងដែរ ។ តែ​ផ្ទុយទៅវិញ គេ​នៅ​សង្កេត​ឃើញ​លោក ឆាង ម៉ៅ រូប​នេះ​ដែល​ជា​ថៅកែ​ដុះ​ស្លែ​យូរណាស់​មកហើយ​នោះ នៅតែ​បន្ត​បំផ្លាញ​ព្រៃឈើ​មិន​ខ្លាច​ច្បាប់​សោះឡើយ ។​

​ប្រជាពលរដ្ឋ​សូម​សុំណូមពរ​សម្ដេច ស ខេង ឧបនាយករដ្ឌមន្ត្រី​និង​រដ្ឌមន្ត្រី​ក្រសួងមហាផ្ទៃ​មាន​វិធានការ បែប​ណា​ចំពោះ​លោក ឆាង ម៉ៅ យក​តួនាទី​របស់​ខ្លួន​ជា​ប៉ូលីស​ទៅ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដូច្នេះ ។ ម្យ៉ាងទៀត ពុំ​ដឹង​ថា លោក ម៉ៅ ធនិន អភិបាល​គណៈ​អភិបាលខេត្ត​ពោ​ធ៌សាត់មាន​ចំណាត់ការ​យ៉ាងណា​លើ​ឈ្មួយ​ដុះ​ស្លែ​មួយ​នេះ ដើម្បី​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា​លោក​គ្មាន​ការពាក់ព័ន្ធ​នៅក្នុង​រឿងនេះ​៕

 

wood_posat

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.