ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

លោក សារ បញ្ញា​រដ្ឋ រៀប​អាពាពិពាហ៍​តាម​ប្រពៃណី​នៅ​ភូមិ​ក្របី​រៀល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរៀប ៖ កាលពី​ថ្ងៃអាទិត្យ​ទី​៦​ខែវិច្ឆិកា​រឆ្នា​២០១៦​ត្រូវ​និ​ថ្ងៃ​៧​កើត​ខែ​កត្តឹក​ឆ្នាំវក លោក​វេជ្ជៈ គីម សារ (​ពេទ្យ​សារ​) និង​ភរិយា ង៉ោ គីម​ស៊ន បាន​រៀប​អាពាពិពាហ៍​កូនប្រុស​ឈ្មោះ​លោក សារ បញ្ញា​រដ្ឋ មុខងារ​(​ឱសថស្ថាន​ឧត្តម​)​ជាមួយ​កញ្ញា អាំង មួយ​គាំង ឲ្យទៅ​ជា​គូ​ភរិយា​តាម​ប្រពៃណី​ខ្មែរ​ដែរ​មាន​ឪពុក​(….)​ម្តាយ​ឈ្មោះ អ្នកស្រី ង៉ោ សេង​អាន (​ម្តាយ​ខាង​កញ្ញា​)
​លោក សារ បញ្ញា​រដ្ឋ ជា​គូរ​និង​កញ្ញា  អាំង មួួយ​គាំង ។​នៅក្នុង​ឱកាស​រៀប​អាពាពិពាហ៍​មានកិតិ្ត​យស​មន្ត្រីររាជការ​
​ឯកឧត្តម លោកឧ​ញ៉ា លោកជំទាវ លោក លោកស្រី ចូលរួម​ជា​ភ្ញៀវកិត្តិយស​ដើម្បី​ប្រសិទ្ធពរ​ជយ័​សិរី​សួស្តី​ជយ័មង្គលដ​ល់​កូនប្រុ​ស​កូនស្រី គូរ​ស្វាមីភរិយា ជា​ច្រើន​កុះករ​ ​និង​ពិសា​ភោជនាអាហារ​ដែល​ប្រព្រឹត្តទៅនៅ​ ​ថ្ងៃអាទិត្យ​ទី​៦​ខែវិច្ឆិកា​រឆ្នា​២០១៦​ត្រូវ​និ​ថ្ងៃ​៧​កើត​ខែ​កត្តឹក​ឆ្នាំវក​ម៉ោង ១១:០០ នាទី ថ្ងៃ​ត្រង់​នៅ​ភោនី​ដ្ឋា​ន​ស្ពាន​នាគ​ថ្មី​ស្ថិតនៅ​ភូមិ​ក្របី​រៀល​ឃុំ​គោគធ្លក​ក្រោម​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​

*​កម្មវិធី​ប្រពៃណី​រៀប​អាពាពិពាហ៍​របស់​ខ្មែរ​មាន​អ្វីខ្លះ​?

​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​ការរៀប​អាពាពិពាហ៍​អាច​ធ្វើបាន​ច្រើន​បែប​យ៉ាង​ច្រើន​តាម​តាម​ប្រពៃណី​ខ្មែរ ប៉ុន្តែ​មាន​ការ​ក្លាយ​ឬ​លាយ​គ្នា​ខ្លះ​ទៅ​តាម​ម្ចាស់​ដើមការ ដូចជា អ្នក​សែស្រឡាយ​ចិន មាន​ពិធី​សែន​កុងម៉ា និង អ្នក​កាន់​សាសនា​គ្រឹះ​មាន​ពិធី​ផ្សេងៗ​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ពិបាក​កំណត់​ថា​ធ្វើ​បែប​ណា​ទើប​ត្រឹមត្រូវ​តាម​ទំនៀមទម្លាប់​ខ្មែរ​បាន​១០០​ភាគរយ​នោះ​ទេ​។
​ក្រោម​នេះ​ជា​ទំនៀមទម្លាប់​របស់​អ្នកស្រុក​ក្នុង​តំបន់​ឧទ្យាន​អង្គរ ដែល​គេ​បាន​ធ្វើ​ពិធី​រៀបការ​បាន​ចំពោះតែ​កូនស្រី​ប្រុស​ទាំងឡាយណា ដែល​បាន​ចូល​ស្ដីដណ្ដឹង​គ្នា តាម​ផ្លូវច្បាប់​ដោយ​មាន​ចាស់ទុំ​ទាំង​សងខាង​ធ្វើ​ជា​មេបា​តែប៉ុណ្ណោះ​។ ចំពោះ​អ្នក​ដែល​បាន​បះ​ពាល់​គ្នា​ជា​មុន​ដែល​អ្នកស្រុក ហៅ​ថា​ចាប់​គ្នា​នោះ គេ​មិន​អាច​ធ្វើ​ពិធី​រៀបការ​បានឡើយ ប្រសិនបើ​ត្រូវរ៉ូវ​គ្នា គេ​អាច​ធ្វើ​ពិធី សែន​ផ្ដាច់​ខ្មោច​តែប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ពិធី​រៀបការ គឺ​គេ​នៅ​ប្រកាន់​តាម​ទំនៀម​បុរាណ​ច្រើន ហើយ​ទំនៀម​នេះ​រមែង​មាន​ការខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពោល​គឺ​ពិធី​នេះ​មិន​អាច​សន្មត​ថា​ត្រូវតែ​ធ្វើឲ្យ​ដូច​គ្នា​ទាំងស្រុង​នោះទេ​។ ចំពោះ​ទំនៀម​របស់​អ្នកភូមិ​ប្រាសាទ​ចារ កម្មវិធី​សម្រាប់​រៀបការ​មានដូចជា​៖
​ទី​១. ពិធី​ក្រុង​ពាលី​
​ទី​២. ពិធី​កាត់សក់​
​ទី​៣. ពិធីសូត្រមន្ត​ចងដៃ​
​ទី​៤. ពិធី​សែន​ចងដៃ សែន​មា​កា និង សែន​មេបា​
​ទី​៥. ពិធី​ព្រាង​កន្ទោង​
​ទី​៦. ពិធី​ដេក​អង្ករ​រៀប​
​ទី​៧. ពិធី​បង្វិលពពិល​
​ទី​៨. ពិធី​បៀម​ថ្នាំ​តំណម​
​ទី​៩. ពិធី​រាវ​អង្ករ​រៀប​
​ទី​១០. ពិធី​សំពះ​ព្រះអាទិត្យ​និង​ព្រះ​ច័ន្ទ​
​ទី​១១. ពិធី​ធ្វើ​ធ្មេញ​
​ទី​១២. ពិធី​ដើរ​ស្លា​កន្សែង​
​ទី​១៣. ពិធី​ហែ​សំពៅ​
​ទី​១៤. ពិធីផ្ទឹម​ចងដៃ​
​ទី​១៥. ពិធីសារ​កន្ទេល និង​រើ​ព្រះ​ភូមិ​
​ទី​១៦. ពិធី​ស៊ី​លាង​-​ស៊ី​លាត​
​ទាំងនេះ​គ្រាន់តែ​ជា​ទំនៀមទម្លាប់ និង​ប្រពៃណី​រៀបការ​សម្រាប់​តែ​តំបន់​មួយ​ប៉ុណ្ណោះ ដែល​បាន​បង្ហាញឲ្យឃើញថា ប្រជាជន​ខ្មែរ​តាំង​ពី​បរម​បុរាណ គឺ​បាន​បង្កើត​នូវ​ច្បាប់​អាពាហ៍ពិពាហ៍​សម្រាប់​ឲ្យ​កូនប្រុ​សស្រី ស្វែង​យល់​គោរព​និង​អនុវត្ត​តាម ដើម្បី​រក្សា​នូវ​ភាព​បរិសុទ្ធ​ជូន​មនុស្ស​ជាទី​ស្រលាញ់ ជាពិសេស​មាតាបិតា ដែល​បាន​ខំ​ចិញ្ចឹម​មើលថែ​រហូត​ធំ​ដឹងក្ដី និង​មាន​សមត្ថភាព​អាចបង្កើត​គ្រួសារ​មួយ​ដោយ​ខ្លួនឯង ៕
​ដោយ ហុក វិបុល​

 

img-20161108-wa0075 img-20161108-wa0076

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.