ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ឯកឧត្តម នាយ​ឧុត្តមសេនីយ៏ បណ្ឌិត គន់ គីម​បាន​យក​អំណោយ​អាវ​រងា​ចំនួន​៤០៩១ អាវ​នេះ របស់​សម្តេច​តេជោ ហ៊ុន សែន​ផ្ដល់ ជូន​ដល់​កម្លាំង​ប្រដាប់អាវុធ​ចំណុះ​យោធភូមិភាគ​ទី​០៥ នៅ​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ មាន​រៀបចំ​ពិធី​ចែក​អំណោយ​អាវ​រងា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ ចំណុះឲ្យ​យោធភូមិភាគ​ទី​០៥ ក្នុង​ប៉ៃលិន ដែល​មាន​នាយទាហាន ពលទាហាន ប្រមាណ​ជា​៥០០​នាក់​ចូលរួម ។ ពិធី​នេះ​ដែរ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការ​រង នាយសេនាធិកា​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​មេបញ្ជាការ​យោធភូមិភាគ​ទី​០៥ ,​ឯកឧត្តម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន ,​នាយទាហាន ,​នាយទាហានរង​, ពលទាហាន ,​នាយពល​អាវុធហត្ថ និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ (​ស្រែ​ម្អម ) ស្ថិតក្នុង​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​បើ​តាមរ​បាយ​ការណ៏​ដែល​អ្នកយ​កព័ត៌មានទទួលបាន ៖ កងកម្លាំងប្រដាប់អាវុធ ដែល​មក​ទទួល​អាវ​រងា​នាពេលនេះ មកពី​ស្រុក​សំពៅ​លូន ,​ស្រុក​ភ្នំព្រឹក ,​ស្រុក​កំរៀង ,​ស្រុក​សំឡូត នៃ​ខេត្ត​បាត់ដំបង និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ប៉ៃលិន​នេះ​តែម្តង  ។​

​នៅក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​អាវ​រងា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៏ បណ្ទិត គន់ គីម អគ្គមេបញ្ជាការ​រង នាយសេនាធិកា​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ និង​ជា អគ្គលេខាធិការ​សមាគម​អតិ​តយុទ្ធ​ជនកម្ពុជា បាន​មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើរ សាកសួរ​សុខទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតិ​តយុទ្ធ​ជនកម្ពុជា ដែល​សម្តេច​មិន​ភ្លេច​ទេ​នូវ​គុណបំណាច់ របស់​បងប្អូន​អតីតយុទ្ធជន និង​ក្រុមគ្រួសារ ដែល​បាន​លះបង់ សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្ធហេតុ​ជាតិ មាតិភូមិ និង​ប្រជាជន ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ មាន​ប្រសា​ស​ន៏​បន្តថា​៖ ក្នុងនាម​យើង​ជា​កងកម្លាំង​ប្រដាប់អាវុធ យើង​ត្រូវ​រក្សា​ឲ្យបាន​នូវ​បទបញ្ជារ​ផ្ទៃក្នុង​របស់​អង្គភាព ហើយ​ប្រសិន​មាន​បញ្ហា​អ្វីមួយ​កើតឡើង នៅក្នុង​អង្គភាព យើង​មិន​ត្រួវ​ផ្សព្វផ្សាយ​ឲ្យ​ម​ជ្ឍដ្ឋាន​ខាងក្រៅ​ដឹង​នោះ​ទេ ពិសេស គឺ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជាដើម ដូច្នោះ​ធ្វើយ៉ាងណា​យើង​ត្រូវ​ចេះ​សាមគ្គី​គ្នា មិន​ត្រួវ​បែកបាក់​គ្នា​ឡើយ ។ នាយ​ឧត្តមសេនីយ៏ មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ សូមឲ្យ​បងប្អូន​កងកម្លាំង​ទាំងអស់ នាំ​ប្រពន្ធ​កូន ដែល​គ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ដែល​ជា​តំណាង​យើងទាំងអស់គ្នា ឲ្យទទួល​បាន​ជោគជ័យ​នា​ពេលខាងមុខ​នេះ ។

​ក្នុង​ពិធី​ជួប​សំ​ណោះ​សំ​ណា​ល សាកសួរ​សុខទុក្ខ និង​ចែក​អាវ​រងារ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៏ ព្រមទាំង​ក្រុម​ការងារ បាន​ចែក​អាវ​រងា​ចំនួន​៤០៩១​អាវ ជូន​ដល់​នាយទាហាន ,​នាយទាហានរង​, ពលទាហាន ,​នាយពល​អាវុធហត្ថ ចំនួន​ជាង​៥០០​នាក់​ផង​ដែរ ៕
​សារ៉េត ហៅ​សារឿន នាគ​ខៀវ​ជាយដែន​

 

img-20161106-wa0019 img-20161106-wa0020 img-20161106-wa0021 img-20161106-wa0023 img-20161106-wa0014 img-20161106-wa0015 img-20161106-wa0017 img-20161106-wa0018

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.