ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​យុទ្ធសាស្ត្រ​ថ្មី​របស់​ឈ្មួញ​រកស៊ីដឹក​ជញ្ជូន​ឈើ​ប្តូ​ពី​ដឹក​តាម​រថយន្ត​មក​ដឹកជញ្ជូន​ចរាចរ​ឈើ​តាម​ម៉ូតូ​វិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ដោយសារ​តែ​មួយ​រយ​:​កាល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ សកម្មភាព​ចរាចរ​ដឹក​ជញ្ជូន​រប​ស់មេ​ឈ្មួញ​ធំ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ ដឹកជញ្ជូន​តាម​រថយន្ត​សេរី​ទំនើបៗ ​ឯ​មេ​ឈ្មួញ​ខ្លះ ​ដែល​អាច​ប្រើ​ទ្រុងទ្រាយ​ធំៗ​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម ​នា​កន្លងមក​នោះ​ ត្រូវ​កម្លាំង​សមរ្ថកិច្ច​ជំនាញ​បាន​សហការ​ជា​មួយកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​ ឃើញថា​ហាក់បីដូចជា​មាន​សភាព​ស្ងប់ស្ងាត់​ទាំង​នៅក្នុង​ខេត្ត​ នឹង​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​ ៧៨ ​ច្រកព្រំដែន​ ។​​

​ប៉ុន្តែ​ដោយ​ឡែក​ពេល​នេះ​ក្រុម​ឈ្មួញ​ខ្លះ​បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការដឹកជញ្ជូន​តាម​រថ​យន្ត​មក​ដឹកជញ្ជូន​តាម​ម៉ូតូ​វិញ​ដោយ​ធ្វើ​សកម្មភាព​នៅ​ឃុំ​ញ៉ាង​ស្រអុក​ណ្តូ​ងមាស​ដែល​ជា​តំបន់​មួយ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទី​រួម​ខេត្ត​ដែល​សមត្ថកិច្ច​ពិបាក​នឹង​ទៅដល់​ណាស់​។

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ញ៉ាង​បានឲ្យដឹង​ថា​មានមេ​ឈ្មួញ​ដែល​មាន​ឈ្មោះ​ស្នាក់​ឈ្មោះ​ក្អ​ជាដើម​ដែល​ក្រុម​របស់​ពួកគេ​បាន​ជួល​ម៉ូតូ​ឲ្យ​ដឹក​ក្នុង​តម្លៃ​១​ជើង​ពី​៦​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ហើយ​មួយក្រុម​មាន​ម៉ូតូ​ចាប់ពី​១០​គ្រឿង​ឡើងទៅ​។ ដើម្បី​ធ្វើ​ការដឹកជញ្ជូន​យកទៅ​លក់​ឲ្យ​មេ​ឈ្មួញ​វៀតណាម​ឈ្មោះ​យាយ​គឺ​នឹង​ឈ្មោះ​គី​នៅ​ច្រករបៀង​ប៉ុស្ថ៍ អូ​សា​ថី​លេខ​៧០៥ ហៅប៉ុ​ស្ថ៍ផាតា​ម នឹង​ប៉ុស្ថ៍​ពាម​អូសា​ថី​លេខ​៧០៧ ហៅប៉ុ​ស្ថ៍ផាសា​វ​។​

​ប្រភព​ខាងលើ​បន្ត​ឲ្យដឹងថា​ជា​រៀងរាល់ថ្ងៃ​មាន​ម៉ូតូ​ដឹក​ឈើប្រណិត​.​ដូច​ជា​ឈើ​ធ្នង់​និង​កកោះ​ជាដើម​មិន​តិច​ជា​១០០​ទៅ​១៥០​ម៉ូតូ​នោះ​ទេ​។​

​ក្រុម​ឈ្មួញ​នឹង​សមត្ថកិច្ច​នៅ​តំបន់​នោះ​ជា​ពិសេស​សមត្ថកិច្ច​ច្រករបៀង​ខាងលើនេះ​បាន​សហការគ្នា​យ៉ាង​ល្អ​ជាមួយ​ឈ្មួញ​ព្រោះថា​បើ​មាន​មនុស្ស​ចំ​ម្លែ​ក​រឺ​គួរឲ្យ​សង្ស័យ​សមត្ថកិច្ច​នោះ​គឺ​បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យក​ទៅ​លាក់​ទុក​តាម​ព្រៃ​ចំការ​ស្វាយចន្ទី​និង​ចំការកៅស៊ូ​ជាដើម​.​ដើម្បី​បិតបាំង​សកម្មភាព​របស់​ពួកគេ​៕
​ដោយៈ ជីវ៉ា​

img-20161101-wa0026 img-20161102-wa0001 img-20161102-wa0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.