ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ធនាគា​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ខេត្ត​ប៉ៃលិន គួរតែ​អនុគ្រោះ​ដល់​កូនបំណុល ដោយ​កុំឲ្យ​រិប​អួស ដី​ឬ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​សាម័ញ្ញ​លើកទី​៣០ អាណត្តទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ស្នើ​អោយ​គណៈ​អភិបាល​បន្ត​ជជែក​ជាមួយ​ផ្នែក​ធនាគា និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ខេត្ត កុំអោយ​មាន​ការ​រឹបអូស ដី ឬ ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ ដែល​ជា​កូនបំណុល ។  ក្នុង​កិច្ចប្រជុំ​នេះ​ត្រួវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត  ក្រោម​អធិបតីភាព លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត ,​លោក​ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជការ សមត្ថកិច្ច​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត លោក​មេឃុំ ចៅសង្កាត់ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល យ៉ាងច្រើន​កុះករ ។​

​បន្ទាប់​ពី​ការលើកឡើង​ពី​មេ​ភូមិ មេឃុំ​/​ចៅសង្កាត់ អំពី​បញ្ហា​ពាក់ព័ន្ធ​និង​ធនាគា​ក្នុង​រិប​អួស​ដី ផ្ទះ​ប្រជាពលរដ្ឋ​រួចមក លោក ឡី ចា​នា់យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន ស្នើ​អោយ​គណ​អភិបាល​បន្ត​ជជែក​គ្នា​អោយបាន​ជាក់លាក់​ជាមួយ​ផ្នែក​ធនាគា និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ខេត្ត​ប៉ៃលិន ធ្វើយ៉ាងណា​កុំ​អោយ​មាន​ការ​រឹបអូស ដី ឬ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​កូនបំណុល តែ​ទុក​ឱកាស​អោយ​ពួក​គាត់​បន្ត​ទៀត ដើម្បី​រក​ប្រាក់​មក​សង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​វិញ ។

​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើង​ថា​៖ ដោយសារ​កត្តា​អាការ​ធាតុ គួបផ្សំ​នឹង​កត្តា​តម្លៃ​កសិផល នៅលើ​ទីផ្សារ និង​កត្តា​ផ្សេងៗ​មួយចំនួនទៀត ធ្វើ អោយ​ប្រជាពលរដ្ឋ​យើង​បាន​ខាតបង់​ជាច្រើន​លើ​មុខរបរ​ធ្វើស្រែ ចំការ និង​មិន​មាន​លទ្ធភាព​បង្វឹល​ថវិកា​មកសង​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​វិញ​។ ហើយ​កន្លងមក​អាជ្ញាធរខេត្ត​ក៏​មាន​ការផ្សព្វផ្សាយ​, ហើយ​ទាំង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង ធនាគារ​ផ្ទាល់​នោះ​, ក៏​បានដឹង​ហើយ​ពី​ការចុះហត្ថលេខា​យោគយល់​គ្នា​មួយ រវាង​ធនាគារជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ផ្នែក​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​មិន​តម្រូវអោយ​មាន​ការ​រឹបអូស​យក​ដី ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​កូនបំណុល តែ​ត្រូវ​ទុកពេល​អោយ​ប្រជាពលរដ្ឋ​កូនបំណុល​រក​ថវិកា​ម​ក​សង​វិញ​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើង​បន្ត​ថា​៖ ផ្នែក​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយចំនួន  ហាក់​មិន​គោរព​តាម​ការ​ខ្លឹមសារ​នៃ​ឯកសារ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​នោះ​ឡើយ​។ ជាក់ស្តែង​កន្លងមកនេះ នៅក្នុង​ភូមិ​អូ​តា​ប្រា​ង សង្កាត់​អូ​តា​វ៉ៅ ក៏​មាន​ករណី​បង្ខិតបង្ខំ​អោយ​ប្រជាពលរដ្ឋ​កូនបំណុល​លក់​ផ្ទះ លក់​ដី​យក​លុយ​មក​សង​ធនាគារ -​មីក្រូហិរញ្ញវត្ថុ​ជា​ម្ចាស់បំណុល​វិញ​ផងដែរ​។
​ក្នុង​កិច្ចប្រជុំ​សាម័ញ្ញ​លើកទី​៣០​នេះដែរ ក្រុមប្រឹក្សា​ខេត្ត​ក៏​បាន​ស្នើ​អោយ​គណ​អភិបាល​ពិនិត្យ​មើល​មន្ត្រី​នគរបាល ដែល​គេ​និយាយថា បាន​យក​លុយ​ច្រើន​ហួសប្រមាណ ពី​ការធ្វើ​អត្រានុកូលដ្ឋាន​និង សៀវភៅ​គ្រួសារ ហើយក៏​មាន​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សុរិយោដី ដែល​បាន​យក​លុយ​ច្រើន​លើស​ពី​តម្លៃ​សេវាកម្ម​បាន​កំណត់ ក្នុងការ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី ។

​ក្រុមប្រឹក្សា​ខេត្ត​ក៏​បាន​ស្នើ​ផងដែរ សូម​អោយ​មន្ទីរ​ធនធាន​ទឹក​យកចិត្តទុកដាក់​អោយបាន​ខ្លាំងក្លា​ក្នុង​ការកសាង​ទំនប់​ស្ទាក់​ទឹក សំរាប់​ស្តុក​ទឹក​ទុក​ប្រើប្រាស់​នៅ​រដូវ​រាំងស្ងួត ចំណែក​មន្ទីរ​ពាណិជ្ជកម្ម  និង​មន្ទីរ​កសិកម្ម​ត្រូវ​ប្រឹងប្រែង​អោយបាន​ខ្លាំង​ថែម​ទៀត ក្នុង​ការទំនាក់ទំនង​ទីផ្សារ​លក់​កសិផល​របស់​ប្រជាពលរដ្ឋ អោយ​បាន​តម្លៃ​ខ្ពស់​។

​លោក អៀង វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា​៖ នឹង​យក​សំណើរ​របស់​ក្រុមប្រឹក្សារ​ទៅ​អនុវត្ត​អោយបាន​ល្អ​ប្រសើរ  ហើយក៏​បាន​ណែនាំ​អោយ​មន្ទីរ អង្គភាព​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណើរ ការលើកឡើង​របស់​ក្រុមប្រឹក្សា​ខេត្ត នាពេលនេះ ត្រូវ​ធ្វើការ​បំភ្លឺ​ជា​លាយ​លាក់​អក្សរ ហើយ​បញ្ជូន​មក​សាលាខេត្ត​អោយបាន​យ៉ាងយូ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ផងដែរ ៕
​សារិត​

 

img-20161105-wa0026 img-20161105-wa0027 img-20161105-wa0024

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.