ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

មន្ទីរ​សាធារណការ​យក​ដី​ធ្វើ​ផ្សារ​រាត្រី រកលុយ ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនៈគីរី​ ៖ អាជ្ញាធរ  ក្រុង​បាន​លុង​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ដី​របស់​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​រតនគីរី​ស្ថិតនៅ​ចំ​កណ្តាល ក្រុង​បាន​លុង ក្នុង​ភូមិ​អូរ​កន្តិល  សង្កាត់​បឹង​កន្សែង ក្រុង​បាន លុង ខេត្ត​រតនគីរី ដែលមាន ក្បាលដី​ទទឹង​ជាង ១០០  ម៉ែត្រ បណ្តោយ​ជាង ២០០ ម៉ែត្រ ទៅ​ធ្វើ​ផ្សារ​រាត្រី​ដើម្បី  អូសទាញ​ការប្រគុំ​តន្ត្រី​លក់ ផលិតផល​នានា​ដូចជា ស្រា បៀរ​លី​អូ ស្រា​បៀរ​កម្ពុជា  ស្រា​បៀរ​អង្គរ និង​ភេសជ្ជៈ  ំ​១៥០ ជាដើម ៘​

​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម  មន្ត្រី​បាន​ឱ្យដឹងថា ការ​យក​ដី ខាងលើនេះ ធ្វើ​ជា​ផ្សារ​រាត្រី  និង​បើក​ឱ្យមាន​ការប្រគុំ​តន្ត្រី  លក់​ផលិតផល​ផ្សេងៗ​ពិសេស ស្រា​បៀរ ត្រូវបាន​អាជ្ញាធរ  ក្រុង​បាន​លុង​យក​លេស​អភិវឌ្ឍន៍​កាកបាទ​ក្រហម ដើម្បី  យក​លុយ​នោះ​មក​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​វិបត្តិ​ផ្សេងៗ  ដូចជា ទឹកជំនន់ គ្រោះ​អគ្គិភ័យ  ផ្សេងៗ​ជាយថាហេតុ​សម្រាប់ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត រតនគីរី តែ​ធាតុពិត​លុយ ចំណូល​ពី​ផ្សារ​រាត្រី​នេះ​គឺ​យក មក​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន ។

​បើ​តាម​ការ​ឱ្យ​ដឹង​នៅ  ពេល​មាន​ការប្រគុំ​តន្ត្រី​ម្តងៗ  គេ​សង្កេតឃើញ​មាន​រថយន្ត ដាក់​មេក្រូ​លើដំបូល​ដើរ ឃោសនា​កងរំពង​គ្រប់​ច្រក  ល្ហក​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទូទាំង ខេត្ត​រតនគីរី​មក​មើល​ការប្រគុំ តន្ត្រី ។ នៅពេល​ការប្រគុំ​តន្ត្រី ចាប់ផ្តើម​ប្រគុំ គេ​សង្កេត  ឃើញ​កន្លែង​ផ្ញើ​ម៉ូតូ​និង​រថយន្ត ជាច្រើន​កន្លែង​ត្រូវ​បង់លុយ​ឱ្យ ម្ចាស់​វិនិយោគ​ផ្សារ​រាត្រី​ចំនួន  ២៥.០០.០០០​រៀល ទៅ  ៣០.០០.០០០​រៀល ក្នុង  មួយកន្លែង និង​យក​តម្លៃ​ម៉ូតូ មួយគ្រឿង ២០០០​រៀល ឯ រថយន្ត​មួយ​គ្រឿង ៥០០០  រៀល ។

​ក្រៅពី​នេះ​ទៅទៀត​ម្ចាស់  ផ្សារ​រាត្រី បាន​សង់​តូប​ជុំវិញ  រាប់រយ​តូប​ជួល​ឱ្យ​អាជីវករ លក់​ក្នុង​មួយ​តូប​ក្នុងតម្លៃ ៨០  ទៅ ១០០​ដុល្លារ ។ មិន​តែ ប៉ុណ្ណោះ អ្នកវិនិយោគ​ផ្សារ  រាត្រី​នេះ បាន​ទាក់ទង​ទៅ  ប្រទេស​ថៃ​ឱ្យ​ប្រជាជន​ថៃ មាន​របរ​ដើរ​លក់​ចល័ត​តាម  ព្រំប្រទល់​ជាប់​ប្រទេស​ខ្មែរ  ប្រទេស​ឡាវ និង​វៀតណាម  មក​លក់​នៅ​ផ្សារ​រាត្រី​នូវ ទំនិញ​ខូច​គុណភាព​មាន​ដូច ជា មឹក ប​ង្គា ប្រហិត បន្លែ  ផ្លែឈើ​និង​របស់របរ​ប្រើប្រាស់ ក្នុង​ផ្ទះ​មាន​ដូចជា ពួក ខ្នើយ  ស្បែកជើង សម្លៀក​បំពាក់ ទឹកអប់ និង​ឡេ​ជាដើម ៘  ប្រការ​នេះ​ធ្វើឱ្យ​អាជីវករ​ផ្សារ បាន​លុង​ក្តៅក្រហាយ​ដេក​មិន លក់ ព្រោះ​អាជីវករ​ថៃ​យក ទំនិញ​ដែល​ខូច​គុណភាព មិន  មាន​គុណភាព​មក​លក់​អោយ ពលរដ្ឋ​ខ្មែរ ដែល​របរ​ទាំងនេះ  ប្រជាជន​ថៃ​គេ​មិន​ប្រើប្រាស់   និង​មិន​ហ៊ាន​បរិភោគ នោះទេ  ព្រោះ​ច្បាប់​នៅ​ប្រទេស​គេ​មិន អនុញ្ញាត​ឱ្យ​អាជីវករ​ថៃ​ទាំង នោះ​លក់​ទំនិញ​ខូច​គុណភាព សោះឡើយ ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង  បាន​លុង​បាន​ប្រាប់​អ្នក​សារព័ត៌ មាន​ឱ្យដឹងថា រាល់​ការប្រគុំ  តន្ត្រី​និង​មាន​ទំនិញ​ថៃ​មក​លក់  នៅ​ផ្សារ​រាត្រី​ម្តងៗ​មាន​ចំនួន រាប់រយ​ឡាន​ដាក់​លក់​នៅ​ក្នុង ផ្សារ​រាត្រី​ក្រុង​បាន​លុង​មាន រយៈពេល​ចាប់ពី ៣​ទៅ ៧​ថ្ងៃ  ប៉ុន្តែ​ទោះបី​ទំនិញ​ទាំងនោះ ខូច​គុណភាព​ក៏ដោយ​ក៏​មិន  សូវ​ឃើញ​សមត្ថកិច្ច​ជំនាញ គយ​កាំកុងត្រូល​មក​ត្រួតពិនិត្យ ទំនិញ​ខូច​គុណភាព​ដែល​ជន បរទេស​យកមក​លក់​នោះ ឡើយ ។ តែ​បើ​មក​ពិនិត្យ​ទំនិញ  ទាំងនោះ​វិញ​គឺ​បាន​ត្រឹម​លើក កំប៉ុង​ទំនិញ​ឡើង និង​ដាក់ចុះ  វិញ ហើយ​នាំគ្នា​ដើរចេញ​ពី  ផ្សារ​រាត្រី​ឡើង​ឡាន​ធ្វើ​ព្រ​-​ងើយ​ដែល​សកម្មភាព​នេះ គេ  សង្ស័យថា ម្ចាស់​វិនិយោគ  ផ្សារ​រាត្រី​ញាត់​លុយ​ចូល​មាត់ ហើយ​មើល​ទៅ​បាន​ជា​មក ពិនិត្យ​ទំនិញ​មិន​បាន​គ្រប់​ជ្រុង ជ្រោយ ។

​ប្រជាពលរដ្ឋ​ខេត្ត​រតនគីរី  សូម​សំណូមពរ​ដល់​ថ្នាក់លើ  ដែល​ជាប់​ពាក់ព័ន្ធ​ជួយ​មើល ការ​ដែល​យក​ដី​រដ្ឋ​ធ្វើ​អាជីវកម្ម  យក​លុយ​ចែក​គ្នា​ចាយ​ក្រោម លេស​អភិវឌ្ឍ​កាកបាទ​ក្រហម ៕

img-20161102-wa0011 img-20161102-wa0013

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.