ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ពលករ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ រិះគន់ លោក ស៊ឹម សំអាត ប្រធាន​ប៉ូលីស​អន្ត​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​ ៖ តាម សំណូមពរ​លិខិត​មិត្ត​អ្នកអាន ក៏ដូចជា ប្រជាពលរដ្ឋ​បន្ត​ឱ្យ  សារព័ត៌មាន​ចុះ​ផ្សាយ​ករណី  លោក ស៊ឹម សំអាត មុខងារ ជា​ប្រធាន​ប៉ូលីស​អន្ត​ប្រវេ​សន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​ត្រូវបាន​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​ពលករ​ឆ្លងដែន​ក៏ ដូចជា ប្រជាពលរដ្ឋ​អ្នករកស៊ី  ភាគច្រើន​អ្នករត់​ម៉ូតូឌុប​ដែល ពួកគាត់​បាន​រៀបរាប់​ឱ្យដឹង ថា បច្ចុប្បន្ន​នេះ​លោក ស៊ឹម សំអាត កំពុង​កាក់កប​យ៉ាង  ខ្លាំង ខណៈ​បើកដៃ​អោយ​ជន  បរទេស​ចូល​មក​លេងល្បែង ក្នុង​កាស៊ីណូ​ដោយ​គ្មាន​លិខិត ឆ្លងដែន មិនតែប៉ុណ្ណោះ​អ្នក រត់​ម៉ូតូ​ក៏ដូចជា ម៉ូតូ​កង់​បី​ត្រូវ បាន​បង្គាប់​ឱ្យ​បង់​ខែ​រួម​ដោយ ការបើក​ដៃ​ឱ្យ​ពលករ​ចំណាក ស្រុក​ឆ្លងដែន​ចេញទៅ​រក​ការ ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ជា​ថ្នូរ និង​ប្រាក់ ។

​តាម​សេចក្តីរាយការណ៍  ពី​ពលករ​ឆ្លងដែន​បានបញ្ជាក់ ថា ដើម្បី​ឆ្លង​ដែន​ទៅ​ប្រទេស  ថៃ​ពលករ​ម្នាក់ៗ​ត្រូវ​ចំណាយ លុយ ១២០០ ទៅ ១៥០០ បាត តាមរយៈ​មេខ្យល់​ឃុប  ឃិត​ជាមួយ​កូនចៅ​របស់​លោក  ស៊ឹម សំអាត ព្រោះ​មាន​ការ បើកដៃ​ពី​លោក ស៊ឹម សំអាត អោយ​មន្ត្រីក្រោឱវាទ​ប្រមូល  លេប​ត្របាក់​លុយ​ពលករ​ខ្មែរ កំសត់​ឆ្លងដែន​ដោយ​ការធ្វើ ប័ណ្ណឆ្លងដែន​ខុសច្បាប់ យក  លុយ​ពី​ពលករ​ក្នុង​ម្នាក់​តម្លៃ  ១២០០​បាត​ទៅ ១៥០០​បាត  គ្រាន់តែ​យក​តែ​រូប​ថ​២​សន្លឹក   នឹង​ឈ្មោះ​តែប៉ុណ្ណោះ ករណី  ប្រសិនបើ​ពេល​ដែល​ពលករ ជួប​គ្រោះថ្នាក់​ខ​រាច​រណ៍តាម  ផ្លូវ​ក្នុង​ប្រទេស​ថៃ គឺ​មិន​អាច រក​អត្តសញ្ញាណ​អាស័យដ្ឋាន  របស់​ពលករ​ខ្មែរ​ទាំងនោះ ឃើញ​ឡើយ ។

​លើសពីនេះទៅទៀត  ភ្ញៀវ​ភាគច្រើន​ជា​មន្ត្រី​រាជការ​ថៃ បាន​ចូល​មក​លេង​នៅ  កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែត គឺ  គ្មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ  ដោយ​មាន​រថយន្ត​ខាង​កាស៊ី ណូ​ទៅ​ចាំ​ទទួល​ដឹក​ចូលមក យ៉ាង​រលូន​ជា​ថ្នូរ​និង​ប្រាក់​ក្នុង ម្នាក់ៗ ៥០០ ទៅ ១០០០ បាត ។ អ្នកបម្រើ​ការងារ​នៅ កាស៊ីណូ​ឡាក់​គី ខណៈ​អ្នក  កាសែត​ថត​ស្រែកថា ថត​ធ្វើ  អ្វី គឺ​គេ​បង់លុយ​អោយ​លោក  ស៊ឹម សំអាត អស់ហើយ មាន ការ​អី​ទៅ​សួរ​ប៉ូលីស​ច្រក​ទៅ ។​

​ដោយឡែក ក្រុម​អ្នក​ម៉ូតូឌុប​ក៏ដូចជា ម៉ូតូ​កង់​បី​បាន​អះ អាង​ថា លោក ស៊ឹម សំអាត  បាន​ធ្វើ​ការដាក់​បង្គាប់​អោយ ពួកគាត់​បង់​ខែ​ក្នុង​ម៉ូតូ​មួយ  គ្រឿង​តម្លៃ ៣០០​បាត ។ ចំណែក​ម៉ូតូ​កង់​បី​មួយគ្រឿង ត្រូវ​បង់​៦០០​បាត បើ​មិន  ដូច្នោះ​ទេ ពួកគាត់​មិន​អាច  ចូល​ទៅ​ដឹក​ភ្ញៀវ​នៅ​តំបន់ នោះ​បាន​ឡើយ ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ  នេះ​មហាជន​នៅ​ក្រុង​ប៉ោយ ប៉ែត បាន​សំណូមពរ​ដល់​ថ្នាក់ លើ មេត្តា​មាន​វិធានការណ៍ និង​ចាត់កា​រលើ​ទង្វើ​របស់ លោក ស៊ឹម សំអាត ព្រោះ  ការធ្វើ​បែប​នេះ​ធ្វើឱ្យ​ប៉ះពាល់ ដល់​អារម្មណ៍​ប្រជាពលរដ្ឋ  និង​ប៉ះពាល់​អាប់អោន​កិត្តិ​-​យស និង​ច្បាប់​ប្រទេស ។

​ករណី​នេះ​សារព័ត៌មាន  យើង​សូម​មិន​ធ្វើ​អត្ថិធិប្បាយ ត​ដោយ​ទុក​ឱ្យ​មិត្ត​អ្នកអាន​ក៏ ដូចជា​ប្រជាពលរដ្ឋ​បញ្ចោ​ញ យោបល់ និង យល់ឃើញ ។​

​គេ​នៅ​ចាំបាន​ថា លោក វរសេនីយ៍ឯក ស៊ឹម សំអាត បាន​សម្តែង​ល្ខោន​នៅ​ចំពោះ មុខ​មហាជន​បាន​យ៉ាង​ល្អ ដោយ​លោក​បាន​លើកឡើង និង​អំពាវនាវ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ថា លោក​មិន  បាន​ប្រព្រឹត្ត​ឆ្គង​និង​អនុក្រិត្យ លេខ​៦៨​នោះទេ ហើយ​ក្នុង  ស្មារតី​នេះ​ដែរ លោក​ថែម  ទាំង​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ជា​ពលករ​មក​ធ្វើលិខិត ឆ្លងដែន​ដោយផ្ទាល់​នៅ​ការិ យាល័យ​ច្រកទ្វារ​អន្តរជាតិ អន្តោប្រវេសន៍​ក្រុង​ប៉ោយ​ប៉ែត នោះ​ពលរដ្ឋ​នឹង​ត្រូវ​ចំណាយ ប្រាក់​ត្រឹមតែ ២០​ពាន់​រៀល  សម្រាប់​លិខិតឆ្លងដែន​១​ច្បាប់​។​

​បើទោះជា​លោក ស៊ឹម សំអាត បាន​ចេញមុខ​មក​បក  ស្រាយ​ក​រួច​ខ្លួន​ក៏​ដោយ​រឿង  ពិត​មិន​អាច​បិទបាំង​ជិត​ឡើយ ពោល​គឺ​មិន​ខុស​ពី​ពាក្យចាស់ បុរាណ​លោក​បាន​ពោលថា កោ​កៗ​សឹក​មាត់​ត្រដោក​ឆ្អែត ពោះ​ក្របី​ដដែល​បើ​បែបនេះ មែន​នោះ គួរតែ​លោក ឱម យិនទៀង អង្គភាព​ប្រឆាំង  អំពើពុករលួយ​គប្បី​ចាត់​វិធាន ការ​ក្តៅ​ជា​បន្ទាន់​ដើម្បី​ស៊ើប អង្គេត​លើ​ករណីត​លោក ស៊ឹម  សំអាត តម្រូវឱ្យ​ពលករ​បង់ ប្រាក់​ក្រៅ​ផ្លូវ​ច្បាប់​ចំនួន ១០០០​បាត ល្មើស​និង​អនុក្រិត្យ​លេខ ៦៨ របស់​ប្រមុខ  រាជរដ្ឋាភិបាល  ។​

​ពាក់ព័ន្ធ​ពត៌មាន​ខាងលើ  នេះ លោក ស៊ឹម សំអាត  កាល ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ  បាន​ធ្វើ​ការបដិសេធ​ទាំងស្រុង ចំពោះ​ការរិះគន់​ខាងលើ  ៕

 

 soemsamart1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.