ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

លោក តោ ធា​រី បើកភ្លើង​ឱ្យ​កើតមាន​បទល្មើស​នេសាទ​តាម​អំពើ​ចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​ ៖ ជាក់ស្តែង កាលពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា  ឆ្នាំ​២០១៦ កន្លងទៅ​នេះ​ប្រជា  ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​-​សាប​ស្ថិតនៅ​ភូមិ​ក្បាល​តោ​ល  ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ  បានឱ្យដឹងថា ឈ្មោះ អៀង  បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស ច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ  នៅតែ​អាច​ធ្វើ​អ្វីៗ បាន​តាម  អំពើ​ចិត្ត ដោយ​គេ​សង្ស័យថា  មាន​ការបើក​ដៃ​ពី​ក្រុមមន្ត្រី  ជំនាញ​រដ្ឋបាល​ជលផល និង  សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស  លោក តោ ធា​រី នាយ​សង្កាត់ រដ្ឋបាល​ជលផល​ក្បល​តោ​ល​។​

​សេចក្តីរាយការណ៍​ពី  ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង ទន្លេសាប ក្នុង​ខេត្ត​បាត់ដំបង  បាន​រាយការណ៍​ថា ក្នុង​មូល  ដ្ឋា​ន​របស់​ពួកគាត់​បទល្មើស នេសាទ​នៅតែ​កើត​ទ្បើង​យ៉ាង បន្ទុក​ដដែល​គ្រា​ដែល​មន្ត្រី ជំនាញ​ហាក់​ព្រងើយកន្តើយ​។

​លើស​នេះ​ទៅទៀត​សូម្បី  តែ​នៅ​ចំណុច​ល្បាប់​ញុំ​ដែល នៅ​មិន​ឆ្ងាយ​ពី​ស្នាក់កា​រជល ផល​នោះ​ផង​ក៏​មាន​បទល្មើស  នេសាទ​កើត​ទ្បើង​យ៉ាង​ពេញ បន្ទុក​ដែរ​ដោយសារ​មន្ត្រី​ជល ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន ចាត់វិធានការ​បង្ក្រាប​ទ្បើយ ធ្វើឱ្យ​ក្រុម​ជនល្មើស​បាន​ប្រើ សាច់​អួន​ក្រឡា​ញឹក​ស្មេះ​មាន  បណ្តា​យ​រាប់រយ​ម៉ែត្រ​សម្រាប់ ចាប់​ត្រី​ខុស​ច្បាប់​នៅ​តែ​បន្ត កើត​ទ្បើង​ទាំង​យប់​ទាំង​ថ្ងៃ ។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បាល  តោ​ល​បាន​ត្អូញត្អែរថា​ផល​ត្រី ក្នុង​បឹង​ចេះ​តែ​ថយចុះ​ជា​លំដាប់  ឈានទៅរក​ការ​រលាយ​ផុត ពូជ ដោយសារតែ​បទល្មើស  កើត​ទ្បើង​ឥតឈប់ឈរ ។

​ជាង​នេះ​ប្រពល​រដ្ឋ​ដែល  ប្រកប​របរ​នេសាទ​ជា​លក្ខណៈ គ្រួសារ​មិន​អាច​រក​នេសាទ​ត្រី ទៅ​លក់ដូរ​ដោះស្រាយ​ជីវភាព​បាន​ទៀត​ទេ មួយរយៈ  ពេល​ចុង​ក្រោយ​នេះ​បទល្មើស នេសាទ​ប្រើ​សាច់​អួន​ក្រឡា​ញឹក  បណ្តោយ​ចាប់ពី​៥០០​ម៉ែត្រ ដល់ ១០០០​ម៉ែត្រ និង​បទ  ល្មើស​ប្រើ​ឧបករណ៍​នេសាទ ឆក់​កំពុង​កើត​ទ្បើង​យ៉ាង​ពេញ បន្ទុក ។ បទល្មើស​នេសាទ ប្រើ​ឧបករណ៍​ខុស​ច្បាប់​យ៉ាង  អនាធិបតេយ្យ​នោះ កំពុងតែ  ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ ជា​លក្ខណៈ​គ្រួសារ ព្រោះ​ពូជ  ត្រី​នៅ​ក្នុង​បឹង​ស្ទើរតែ​វិនាស សាបសូន្យ​អស់​ទៅ​ហើយ​ពួក គាត់​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា ក្រសួង  និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​វិធាន ការបង្ក្រាប​បទល្មើស​នេសាទ ជាបន្ទាន់ ព្រោះ​ពួកគាត់​គ្មាន ជំនឿ​លើ លោក តោ ធា​រី  នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ក្បាល​តោ​ល​នោះ​ទៀត​ហើយ​ព្រោះ​នាយ​សង្កាត់​ម្នាក់នេះ គិតតែ​ផលប្រយោជន៍​ផ្ទាល់ ខ្លួន​តែ​ប៉ុណ្ណោះ ។ ពេល​ឃើញ ជនល្មើស​ប្រើប្រាស់​ឧបករណ៍ ខុសច្បាប់ ពួកគាត់​តែងតែ  រាយការណ៍​ទៅ​មន្ត្រីជលផល  រហូត ប៉ុន្តែ​នៅ​ទីបំផុត​ក្រុម ជនល្មើស​នៅ​តែ​អាច​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ដដែល ៕
​ដោយ​ ៖ ពិសី និង ឈឹង​

 

20161103c

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.