ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នាវា​យុវជន​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ប្រតិភូ​នាវា​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ស៊ាន សុលក្ខណ៍ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។​

​លោក ស៊ាន សុលក្ខណ៍ បាន​គោរព​ជំរាបជូន​សម្តេច​តេជោ ហ៊ុន សែន ថា ប្រតិភូ​នាវា​កម្ពុជា​ដែល​នឹង​ត្រូវ ចូលរួម​ក្នុង​កម្មវិធី នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤៣​មាន​យុវជន​ចំនួន ២៩​នាក់​។ ប្រតិភូ​យុវជន​កម្ពុជា និង​ធ្វើ​ដំណើរ​រយៈពេល​៥២​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី ២៥​តុលា ដល់​ថ្ងៃ​ទី ១៥ ឆ្នូ​ឆ្នាំ ២០​។ កម្មវិធី នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ការបង្កើត​មិត្តភាព សាមគ្គីភាព និង​ការយោគយល់​គ្នា​រវាង យុវជន​អាស៊ាន និង​យុវជន​ជប៉ុន​, លើក​កំពស់​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​, ពង្រីក ទស្សនៈទាន​នានា​របស់​យុវជន​លើ​កិច្ច​តំបន់​និង​ពិភពលោក​។ តាមរយៈ​កម្មវិធី​នេះ​តាមរយៈ​កម្មវិធី​នេះ យុវជន​នឹង​អាច​អភិវឌ្ឍន៍​ខ្លួនឯង បង្កើត​បណ្តាញ​ទំនាក់​ទំ​នង‌ និង​ពង្រឹង​ភាពជា អ្នកដឹកនាំ ដើម្បី​រួមចំណែក​ដល់​កា​រក​សាង‌ និង​អភិវឌ្ឍន៍​សង្គម​។ កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣​នេះ ប្រតិភូ​យុវជន​ទាំង​១១​ប្រទេស​នឹង​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា​នៅ​ប្រទេស​ជប៉ុន‌ បន្ទាប់​មក​ធ្វើ​ដំណើរ​តាម​នាវា ដោយ​មាន​កម្មវិធី​ជា​ច្រើន​ឆ្លងកាត់ ប្រទេស​អាស៊ាន​ដូច​ជា វៀតណាម សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ត្រលប់​ទៅ​បញ្ចាប់​កម្មវិធី​វិញ​នៅ ប្រទេស​ជប៉ុន​។​

​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​បាន​សំដែង​ការអបអរ​សារ​ទរ និង​មោទនភាព​ចំពោះ​យុវជន​កម្ពុជា ដែល​បាន​សម្រេច​ជ្រើសរើស​និង​ការចូលរួម​របស់​យុវជន ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ជប៉ុន​។ សម្តេច តេ​ជោ បាន​ជម្រាបជូន​ប្រតិភូ​យុវជន​កម្ពុជា អំពី​មូលហេតុ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​រួមមាន ទី​១ ដោយសារ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការងារ​ផ្ទៃក្នុង​,​ទី​២ ស្មារតី​សហគមន៍​មានន័យ​ថា សមាជិក​អាស៊ាន​ទាំងអស់​មាន ភាព​ស្នើ​ភាព និង​ស្មើសិ​ទ្ឋ ទី​៣​ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការកសាង​សង្គម​ដែល​យើង​អាច​ទាញ​បាន​អំពី​សមាគម​អាស៊ាន​នេះ និង​ចំនុច​ទី​៤ ដែល​ជា​កត្តា​សំខាន់​គឺ​ច្រក​ការទូត​របស់ កម្ពុជា​យើង​ទៅកាន់​បរទេស​។ ជាមួយគ្នានេះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៍​បាន​ផ្តល់​អនុសាសន៍​ដល់​យុវជន​កម្ពុជ‌ា ត្រូវ​កសាង​ស្នាដៃ​ជា​យុវជន​គំរូ​ដើម្បី​កិត្តិ​យស‌ និង​កេរ្ត៍ឈ្មោះស​ម្រាប់​ប្រទេសជាតិ​របស់​យើង ជា​ពិសេស​ត្រូវ​ពង្រឹង​កសាង​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយ​យុវជន​ដូចគ្នា​ក្នុង​តំបន់​អាស៊ាន និង​ជប៉ុន​ផងដែរ​៕​

 

20161021a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.