ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​កូន​តុងទីន​ជាច្រើន​នាក់​នៅក្នុង​ក្រុង​ប៉ៃលិន​ត្រូវបាន​មេ​តុងទីន​ម្នាក់​បាន​ប្រមូល​លុយ ជាង​១០​ម៉ឺន​ដុល្លារ រត់គេចខ្លួន​បាត់ស្រមោល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ កូន​តុងទីន​ដែល​ជា​លេង​តុងទីន​ជាច្រើន​នាក់ មកពីផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី និង​តាម​ភូមិ​នានា​ក្នុង​ក្រុងប៉ៃលិន បាននាំគ្នា​ទៅ​តវ៉ា​នៅ​ផ្ទះ​មេ​តុងទីន​ម្នាក់ ដែល​បាន​វេច​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ រត់គេចខ្លួន​បាត់ស្រមោល ។ តែ​ម្តាយ​របស់​មេ​តុងទីន​ធានា​សុខចិត្ត​រក​លុយ​បង់​សង​ជំនួស ខណៈ​អ្នកលេង​តុងទីន​មួយចំនួន​អស់​ប្រាក់​ជាង​១០​លាន​រៀល អ្នកខ្លះ​ទៀត​ជាង​១​ម៉ឺន​ដុល្លារ ហើយ​គ្មាន​សង្ឃឹមថា​នឹង​បាន​ទទួល​ប្រាក់​សង​ត្រឡប់​មក​វិញ​នោះ​ឡើយ ។

​ហេតុការណ៍​នេះ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា ស ខេង អូ​តា​វ៉ៅ ក្នុងភូមិ​ក្បា ល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា មេ​តុងទីន ដែល​បោក ប្រមូល​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ រត់គេចខ្លួន ឈ្មោះ ឆេង លី ហៅ​លីដា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​គ្រូបង្រៀន​សិស្ស​នៅ​សា លា​បឋមសិក្សា ស ខេង អូរ​តា​វ៉ៅ បង្រៀន​ឯកជន​នៅ​សាលា​ប៉ៃលិន​វឌ្ឍនៈ ក្រុងប៉ៃលិន រស់នៅ​ភូមិ​សង្កាត់​ខាង​លើ ។

​ប្រភព​បន្តទៀតថា ការ​លេងល្បែង​ដេញ​តុងទីន​នេះ ធ្វើឡើង​អស់​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ ដោយ​ស្ត្រី​ខាងលើ​ជា​អ្នក​ធ្វើ​មេ រួច​ក៏​មាន​អ្នកភូមិ និង​អ្នកផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី សរុប​ជាង​៥០​នាក់ ចូលរួម​លេង ដោយ​ម្នាក់ៗ អស់​លុយ​ខ្លះ​២​លាន​រៀល ខ្លះ​៤​លាន​រៀល ខ្លះទៀត​១០​លាន​រៀល ហើយ​រហូត​ដល់​អ្នក​ខ្លះ​ជាង​១​ម៉ឺន​ដុល្លារ​ផងដែរ ។ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៩ ខែតុលា កូន​តុងទីន​មួយចំនួន បាន​ទូរស័ព្ទ​ទៅ​មេ​តុង​ទីន ខាងលើ ដើម្បី​យក​លុយ​ទៅ​បង់​នៅផ្ទះ​របស់​គេ ប៉ុន្តែ​ទូរស័ព្ទ​អត់​ចូល រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែតុលា ដោយ​ឆ្ងល់​សង្ស័យ ក៏​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​មើល​នៅក្នុង​ផ្ទះ ស្រាប់តែ​ម្តាយ​ប្រាប់ថា គេ​បាន​វេច​លុយ​រត់គេចខ្លួន​បាត់ស្រមោល​ទៅហើយ ទើប​ម្នាក់ៗ​ធ្លាក់​ថ្លើម​ក្ឌុក​និយាយ​លែង ចេញ ។
បើតាម​សម្តី​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជា​អ្នកលក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី​បានឱ្យដឹងថា​គាត់​បាន​ចាប់ផ្តើម​លេង​តុងទីន​ជាមួយ​មេ​ខាងលើ​តាំងពី​ដើម​ឆ្នាំ​២០១៦ ហើយ​ដាក់​១​ក្បាល​ចំនួន​២​ម៉ឺន​រៀល​ដោយ​គាត់​ដាក់​១​ខ្សែ​ចំនួន​២០​ក្បាល​ហើយ​បង់​ម្តង​អស់​ចំនួន​២​លាន​រៀល​រហូតមកដល់​ពេលនេះ​មិនទាន់បាន​ដេញ​យក​ម្តងនោះ​ឡើយ ដោយ​គិត​ទៅ​ទាំ ង​អស់​ជាង​១​ម៉ឺន​ដុល្លារ ត្រូវ​មេ​តុងទីន​វេច​លុយ​រត់គេច​ខ្លួន​តែម្តង ។​

​ស្ត្រី​រងគ្រោះ​បាន​បន្តទៀតថា អ្នក​រស់នៅ​ក្បែរ​តូប​របស់​គាត់ ក៏​អស់​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ដែរ ដោយ​មាន​អ្នកខ្លះ​អស់​ត្រឹម​១​លាន​រៀល ខ្លះ​២​លាន ខ្លះ​៤​លាន និង​ខ្លះ​ទៀត​រហូតដល់​ជាង​១០​លាន​រៀល ហើ យ​ក៏​នាំគ្នា​ទៅ​តវ៉ា​ដល់​ក្នុងផ្ទះ​មេ​តុងទីន​នោះ ។ តែ​ទោះបីជា​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ខណៈ​ពួកគាត់​ចូល​ទៅ​តវ៉ា​នៅក្នុង​ផ្ទះ ម្តាយ​របស់​មេ​តុងទីន សន្យា​រក​ប្រាក់​សង​ជំនួស ប៉ុន្តែ​ដោយសារ​លុយ​ច្រើនពេក​មើល​ទៅ​គ្មាន​សង្ឃឹមថា គាត់​នឹង​សង​ដល់​កូន​ទាំង​ទីន​ទាំងអស់គ្នា​នោះឡើយ ។

​ស្ត្រី​ម្នាក់​ត្រូវជា​ម្តាយ​មេ​តុងទីន​ខាងលើ​បានឱ្យដឹងថា គាត់​ត្រូវបាន​កូន​របស់​ខ្លួន​ឱ្យ យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​នៅ​ធនាគារ​អេស៊ីលីដា​ចំនួន​៣​ម៉ឺន​ដុល្លារ ដោយ​ប្រាប់ថា រូប​គេ​ខ្ចី​យក​សង​កូន​តុង​ទីន ១​គ្រា​សិន ចាំ​សង​វិញ លុះ​បាន​លុយ​អស់​ហើយ ស្រាប់តែ​នាំគ្នា​ប្តី​ប្រពន្ធ និង​កូន​វេច​សម្លៀក​បំពាក់​រត់គេច​ខ្លួន ដោយ​ទុក​ឱ្យ​គាត់​ជា​អ្នក​ទទួល​រ៉ាប់រង​បង់​សង​ជំនួស​វិញ ។

​គាត់​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏ដោយ បន្ទុក​ទាំងនេះ​ធ្លាក់​មក​លើ​គាត់ ដូច្នេះ​គាត់​សន្យា​នឹង​រក​ប្រាក់​សង​ជំពាក់​កូន​តុងទីន​ទាំងអស់​ឱ្យ​ខាន​តែ​បាន ។ តែ​សុំ​កុំឱ្យ​ពួកគេ​កើត​ចលាចល ឬ​ប្តឹង​សមត្ថកិច្ច បើ​ពុំ​ដូច្នោះ​ទេ ប្រាក់​ទាំង​អម្បាលម៉ាន​ទុក​ជា​អសា​របង់ ដោ យ​គាត់​មិន​ទទួលខុសត្រូវ​នោះឡើយ ។​

​សូមបញ្ជាក់​ថា ការលេង​តុង​ទីនេះ ត្រូវ​មេ​បោក​យក​លុយ​រត់​អស់​ជារឿយៗ តែ​អ្នក លេង​នៅ​មិន​រាងចាល​ឡើយ ហើយ​ពេលនេះ ជា​ការលេង​ធំ ត្រូវ​មេ​តុងទីន​វេច​អស់​ជាច្រើន រត់គេចខ្លួន​ផង​ដែរ ៕
​ស សារឿ​ន នាគ​ខៀវ​ជាយដែន​

 

img-20161021-wa0044 img-20161021-wa0045

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.