ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​កំពូល ACD លើក​ទី២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃទី ១០ តុលា​ម្សិលមិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម កិច្ចសន្ទនា​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី ( Asia Cooperation Dialogue –ACD) លើក​ទី២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ កម្ពុជា​គាំទ្រ​ចំពោះ​កិច្ចសន្ទនា​ដើម្បី ពង្រឹង​នូវ​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងអស់។

ពេលនេះ ACD មាន​សមាជិក ៣៤ ប្រទេស ហើយ​សមាជិក​ថ្មី​នេះ​គឺ ប្រទេស​នេ​ប៉ាល់ (Nepal) និង​ប្រទេស​តួ​គី (Turkey)។ នេះ​គឺជា​ទសវត្ស​អាស៊ី ព្រោះ​ជា​ទ្វីប​ដែល​ពោរពេញ​ដោយ​សក្តានុពល ដែលមាន​ចំនួន​ប្រជាពលរដ្ឋ ៤.៣៣ ប៊ី​លាន ដែលមាន​កំណើនប្រជាជន​ប្រមាណ ៦០%នៃ​ប្រជា​ពល រដ្ឋ​សាកលលោក និង​មាន​កំណើន​ជាង ៣២%នៃ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ពិភពលោក ហើយនឹង​បន្ត​កើនឡើង ៥%ថែមទៀត។ កាលណា​អាស៊ី​រួមគ្នា​តែមួយ​គឺ​ប្រាកដ​ណាស់​ថា យើង​សម្បូរ​ទៅដោយ​ថាមពល​ចម្រុះ, ដែល​ត​ភ្ជាប់​គ្នា​ដោយ​គំនិតថ្មី, ដែលជា​ទីប​ណ្តុំ​នៃ​ហិរញ្ញវត្ថុ, ថាមពល, ធនធានមនុស្ស សន្តិសុខ​ស្បៀង, វិស័យ​សុខាភិបាល, ទេសចរណ៍ និង​វប្ប​ធ​ម៍, និង​បច្ចេកវិទ្យា។

ប្រទេស​ដែលជា​សមាជិក​ទាំង៣៤ គឺ​ផ្តោត​ការយកចិត្តទុកដាក់​លើ​សរសរ​ស្តុ​ម​ទាំង៦ ដូចជា
១-សន្តិសុខ​ស្បៀងអាហារ ទឹក និង​សន្តិសុខ​ថាមពល (Food, Water and Energy Security)
២-ការតភ្ជាប់​គ្នា (Connectivity)
៣-វិ​ទ្យ​សាស្ត្រ បច្ចេកវិទ្យា និង​របប​គំហើញថ្មីៗ ( Science, Technology, and Innovation)
៤-ការអប់រំ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស (Education and Human Resource Development)
៥-វប្ប​ធ​ម៍ និង​ការអភិវឌ្ឍ (Culture and Tourism)
៦-ការអភិវឌ្ឍ​ជា​ចី​រកម្ម (Sustainable Development)

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែ​អំណរគុណ​ប្រទេស​ថៃ​ដែល​បានរៀបចំ​កម្មវិធី​សន្ទនា​ពិភាក្សា​នេះ​ឡើង ហើយនឹង​បាន​ស្វាគមន៍​ដល់​ប្រទេស United Arab Emirate ដែល​នឹង​បន្ត​ដឹ ក​នាំ​កិច្ចប្រជុំ​ពិ ភា​ក្សា​នៅ​ឆ្នាំ​ខាងមុខនេះ។ ទន្ទឹមនឹងនេះ អង្គប្រជុំ​បាន​អរគុណ ប្រទេស Kuwait ដែល​យល់ព្រម​បង្កើត​លេខាធិការដ្ឋាន (ACD) នៅ​ប្រទេស​ខ្លួន។ កិច្ចសន្ទនា​គឺ​ខិតខំ​ពិភាក្សា​ជាមួយ​សមាជិក​ទាំង៣៤ ដើម្បី​ជំរុញ​អោយ​ដំណើរការ​ទៅមុខ​ដើម្បី​ចេញ​ជាល​ទ្ឋ​ផល​ផ្លែផ្កា​ល្អ
-លើ​គំរូ​ម៉ូ​ដែល (Model) ៤គឺ (វិស័យ​រដ្ឋ វិស័យ​ឯកជន ប្រជាពលរដ្ឋ និង ដៃគូ -Public-Private-People-Partnership-4P) ដែលមាន​ចូលរួម​ពី​គ្រឹះស្ថាន​អប់រំ, ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ, យុវជន និង​សង្គម ស៊ីវិល។
-ACD ត​ភ្ជាប់ និង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​អាស៊ី: ដែល​រួមបញ្ចូល​ទាំង​អ្នកជំនួញ​អាស៊ី នៅក្នុង​កិច្ចសន្ទនា​ផងដែរ។

ទស្សនៈវិស័យ
-សហគម​អាស៊ី​រួមបញ្ចូល​គ្នា​តែមួយ គឺ​មិន​ទុកអោយ​ប្រទេស​ណា​នៅ​ពីក្រោយ​ឡើយ
-យើង​រឹងមាំ​ទាំងអស់គ្នា តាមរយៈ​កម្លាំង​ថាមពល​ចម្រុះ​ដ៏​រឹងមាំ
-សម្រេចបាន​ទិសដៅ៣ដើម្បី​បង្កើត​ឯកសារ៣ អំពី​ការប្រជុំ​កិច្ចសន្ទនា​កំពូល ACD លើក​ទី២គឺ (១)ទស្សនៈវិស័យ ACD សម្រាប់​សហប្រតិបត្តិកា​រអា​ស៊ី នៅ​ឆ្នាំ ២០៣០ (២)សេចក្តីប្រកាស​ទីក្រុង​បាងកក (៣)សេចក្តីប្រកាស​រួម​អំពី​ការជំរុញ​ការលូតលាស់​តាមរយៈ​ដៃគូ​សហ ការ​ដើម្បី​ការតភ្ជាប់​គ្នា។
-ផ្តល់​វិភាគទាន​ដើម្បី​សម្រេចបាន​នូវ​ទិ​ដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ ២០៣។

 

he_hunsen

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.