ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក ហ៊ុន សុខា បេ្ត​ជា្ញ​ជំរុញ​សមាជិក​ក្លិប​ក្លាយទៅជា​ដៃគូរ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ល្ងាច​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦ ក្លិប​អ្នកកាសែត​ឯករាជ្យ បាន​ប្រារព្ធ​ពិធី​បោះឆ្នោត ជ្រើសតាំង ប្រធាន និង​អនុប្រធាន​ក្លិប​។ ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ការអញ្ជើញ ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ពី​លោក​ផុស​សុវណ្ណ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍  លោក ឃីម រ័ត្ន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍  រួម​ជាមួយ​ភ្ញៀវកេត្តិយស​ជាច្រើន​ថែមទៀត​។

​បេក្ខជន​ដែល​ឈរ​ដើម្បី​ជ្រើសតាំង មាន​២​រូប គឺ លោក ហ៊ុន សុខា អតីត​ជា​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​អាណត្តិ​ទី​មួយ និង​ជា​អគ្គនាយក​ស្ថានីយ៍ទូរទស្សន៍ អន​ឡាញ​ប្រជាជន​កម្ពុជា និង​លោក ជី ពេជ្យ ចាងហ្វាង​ការ​កាសែត​សម្លេង​ខ្មែរ​អ្នកស្នេហាជាតិ​ជា​លទ្ធផល​លោក​ហ៊ុន​សុខា​ទទួលបាន​៣៩​លើ​៤៥​សម្លេង​ចំណែក​លោក​ជី​ពេជ្រ​៦​លើ​៤៥​សម្លេង ។ រីឯ​អនុប្រធាន​ទី​១ បាន​ទៅ​លើ​លោក ហង្ស ច​ក្រា ចាងហ្វាង​ការផ្សាយ​កាសែត ខ្មែរ​ម្ចាស់​ស្រុក និង​អនុប្រធាន​ទី​២​បាន​ទៅ​លើ​អ្នកស្រី ហេង​រតនា ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ស្នាដៃ​ស្ត្រី​ខ្មែរ ។ លោក ហ៊ុន សុខា ខណៈ​ដែល​បាន​ជាប់​ជា​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​បាន​ថ្លែង​សំរាប់​ទិសដៅ​ខាងមុខ​ថា​មាន ថ្នាក់ដឹកនាំ​ខ្លះ​បាន ចាត់ទុក​អ្នកសារព័ត៌មាន​ជា​សត្រូវ មានន័យ​ថា ក្នុង​ក្រសែភ្នែក​របស់​ពួកគេ អ្នកកាសែត គឺជា​អ្នក​រំខាន​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ​។

នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​វិញ អ្នកសារព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ឃ្លាំ​មើល​សង្គម ជា​អ្នក​សង្កេតការណ៍​សង្គម ឬ​ជា​កញ្ចក់​សម្រាប់​អោយ​មន្ត្រី​ខូច​ឆ្លុះ​មើល​ខ្លួនឯង​ដើម្បី​ដុះក្អែល​ចេញ​។ មន្ត្រី​មួយចំនួន​បានចាត់ទុក​អ្នកសារព័ត៌មាន​ជា​សត្រូវ ឬ​ជា​តួអង្គ​ចាក់រុក​នោះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដៃគូរ​អភិវឌ្ឍ​ន៏​ប្រទេស​។​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ រដ្ឋាភិបាល​រក្សា​កញ្ចប់​ថវិកា​ជាតិ​មួយចំនួន​សម្រាប់​ទុក​អោយ​សារព័ត៌មាន​របស់​រដ្ឋ​។ ឧទាហរណ៍​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​បារាំង​អន្តរជាតិ ជាដើម ។ សារព័ត៌មាន​ពីរ​នេះ ទទួលបាន​ថវិកា​ពី​រដ្ឋ តែ​សារព័ត៌មាន​ទាំងនេះ មាន​ភារកិច្ច និង​តួនាទី​ឯករាជ្យ ហើយ​សារព័ត៌មាន​ទាំងនោះ អាច​សរសេរ​រិះគន់ ឬ​សរសើរ​រដ្ឋាភិបាល​រដ្ឋាភិបាល​របស់​ខ្លួន​ទៅ​តាម​ការពិត​ជាក់ស្តែង​ដោយ​គោរព​តាម​វិជ្ជាជីវៈ​សារព័ត៌មាន  ។​រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​សារព័ត៌មាន​រដ្ឋ​មែន តែ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ និង​គ្មាន​ឥទ្ធិពល​លើ​សារព័ត៌មាន​ទាំងនោះ​ឡើយ ។ អ្នកសារព័ត៌មាន​រដ្ឋ​ទាំងនោះ មិន​ធ្វើការ​បម្រើ​រដ្ឋាភិបាល​ទេ តែ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​របស់​ពួកគេ ពីព្រោះ ថវិកា​សម្រាប់​ដំណើរការ​សារព័ត៌មាន​រដ្ឋ​ទាំងនោះ មើលទៅ​ហាក់បីដូច​ជា​ថវិកា​ចេញ​ពី​រដ្ឋ​មែន តែ​តាមពិត ប្រភព​របស់​វា​បាន​មក​ពី​ការបង់ពន្ធ​របស់​ពល​រដ្ឋ​ទៅ​វិញ​ទេ​។ ដូច្នេះ ត្រឡប់មកវិញ សារព័ត៌មាន​ជា​របស់​រដ្ឋ​មែន តែ​ត្រូវ​តែ​បម្រើ​មហាជន​ដែល​ជា​ម្ចាស់ឆ្នោត និង​ម្ចាស់​ប្រទេស​។ និយាយ​អោយ​ខ្លី មានន័យ​ថា ពលរដ្ឋ​ជួល​អ្នកសារព័ត៌មាន​អោយ​តាមឃ្លាំមើល​ការគ្រប់គ្រង​រដ្ឋ​ទាំងមូល​ដើម្បី​អោយ​ប្រាកដថា វា​ដំណើរការ​ត្រឹមត្រូវ​ឬទេ​? តើ​មន្ត្រី​រាជការ​រដ្ឋាភិបាល​មាន​ធ្វើអំពើ​ផ្តេសផ្តាស​ឬទេ​?​

នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​មន្ត្រី​ភាគច្រើន​បាន​យល់​ច្បាស់​ថា ខ្លួន​គេ​គឺ​ជា​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ ដូច្នេះ រាល់​កិច្ចការ​របស់​រដ្ឋ​ត្រូវតែ​បង្ហាញជូន​អ្នកកាសែត ហើយ​អ្នកកាសែត​ត្រូវ​រាយការណ៍​បន្ត​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត និង​ម្ចាស់​ប្រទេស​។ អ្នកកាសែត​មិន​មែន​ជា​អ្នក​រុកគួន​មន្ត្រី​ទេ តែ​ពួកគេ​ធ្វើការ​ក្នុង​តួនាទី​ដើម្បី​បម្រើ​ពលរដ្ឋ​ដែល​ចង់ដឹង​ពី​សកម្មភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ ។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ មន្ត្រីជាន់ខ្ពស់​មិនសូវ​មាន​គំនិត​គិតថា ត្រូវតែ​គេច​មុខ​ពី​អ្នកកាសែត​ទេ ពីព្រោះ នៅពេលដែល​ពួកគេ​កាន់តំណែង​ខ្ពស់ ជា​លក្ខណៈ​ស្វ័យប្រវត្តិ ពួកគេ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែល​ជា​សាវ័ក​របស់​ប្រជាពលរដ្ឋ​។ ប្រសិនបើ​មន្ត្រីជាន់ខ្ពស់ មិន​ចង់អោយ​អ្នកសារព័ត៌មាន​រំខាន លុះត្រាតែ​មន្ត្រី​រូប​នោះ កុំ​ស្ថិតនៅក្នុង​តំណែង​ជាន់ខ្ពស់​ដែល​ទទួលបាន​ការគាំទ្រ​ពី​រាស្ត្រ​។ រាស្ត្រ​អាច​ផ្តល់​តំណែង​ជូន​មន្ត្រី​ជាន់​ខ្ពស់​បាន តែ​ត្រឡប់មកវិញ មន្ត្រីជាន់ខ្ពស់​មិន​អាច​លាក់បាំង​សកម្មភាព​របស់​ខ្លួន​ដែល​ត្រូវ​បម្រើ​រាស្ត្រ​ឡើយ​។​ផ្អែក​នៅ​លើ​ទិដ្ឋភាព​ជាក់ស្តែង​របស់​សង្គម​មួយ វា​តែងតែ​មាន​ហើយ​មនុស្ស​ល្អ និង​អាក្រក់​។ អ្នកកាសែត ក្នុងតួនាទី និង​មសិ​ការ​របស់​ខ្លួន ត្រូវ​ចូលរួម​លើកស្ទួយ​កិត្តិយស​បុគ្គល​គំរូ តែ​តាម​ថតរូប​បុគ្គល​អាក្រក់​។ តាមរយៈ​ការ​ផ្តិតរូប​នេះហើយ ដែល​អាច​ធ្វើអោយ​សង្គម​មួយ​ដែល​ធ្លាប់​មាន​មនុស្ស​អាក្រក់​ច្រើន កែ​ខ្លួន​ទៅ​ជា​មនុស្ស​ល្អ​ច្រើន​វិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សារព័ត៌មាន គឺជា​វេទិការ​ចែកចាយ​ផ្លាស់ប្តូរ​ព័ត៌មាន បណ្តុះ​គំនិត​បញ្ញា​ពិចារណា និង​ជា​ទីកន្លែង​កម្សាន្ត​អារម្មណ៍​ផងដែរ​។​វត្តមាន​សារព័ត៌មាន​នៅ​ក្នុង​សង្គម​មួយ​អាច​ជួយ​ជំរុញ​អោយ​មនុស្ស​ល្អ រឹតតែ​ចង់​ធ្វើ​ល្អ​តាមរយៈ​ការចុះផ្សាយ​លើកទឹកចិត្ត និង​កាត់បន្ថយ​ចំនួន​មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់ តាមរយៈ​ការចុះផ្សាយ​បែប​រិះគន់​ស្ថាបនា​ជាដើម​។ គ្មាន​វត្ត​មាន​សារព័ត៌មាន​អាជីព ប្រទេស​នេះ ឬ​នោះ  រីកចម្រើន​យឺត និង​ពោរពេញ​ទៅ​ដោយ​ភាពមិនប្រក្រតី​។​ក្នុង​ប្រទេស​មួយ​ដែល​មាន​សារព័ត៌មាន​សម្បូរបែប ប្រទេស​នេះ ឬ​នោះ អភិវឌ្ឍ​លឿន​បំផុត ។​

​លោក ហ៊ុន សុខា ក៏​ប្តេជ្ញា​នៅ​អាណត្តិ​ទី​២​នេះ​ថា លោក​នឹង​ជំរុញ​អ្នកកាសែត​ដែល​ជា​សមាជិក​របស់​ក្លិប​ក្លាយទៅជា​ដៃគូរ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាលហើយ​អ្នកសារព័ត៌មាន​មិនមែ​ន​ជា​សត្រូវ​នៃ​សង្គម​ទេ ដែល​អ្នកផង​តែងតែ​លើកឡើង​ជា​រើ​យៗ​នោះ​៕​

 

 

img-20161010-wa0033 img-20161010-wa0034 img-20161010-wa0035

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.