ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​កម្លាំង​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​៥​កញ្ចប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ជា​មុខសញ្ញា​សេព​គ្រឿងញៀន នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ចំនួន​៥​កញ្ចប់ នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​លោក ចាប សុ​ផា​ឬ​ទ្ធី ស្នងការរង​នគរបាល​ខេត្ត​បាន​ប្រាប់​ភ្នាក់ងារ  នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​តុលា​នេះ​ថា ក្រោយពី​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​ខេត្ត ទើប​កម្លាំង​របស់លោក​បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឈាន​មក​ការឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ជា​បន្តបន្ទាប់​។​

​លោក​បន្តថា ជនសង្ស័យ ទី​១ ឈ្មោះ ហេង សុ​ផា​ណា ភេទ​ប្រុស អា​យ​២៤​ឆ្នាំ (​ជួញដូរ​) រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ​, ទី​២ ឈ្មោះ គឹម ឆេង ភេទ​ប្រុស ៣២​ឆ្នាំ (​ជួញដូរ​) រស់នៅ​ភូមិ​រោង​ម៉ា​ស៊ិន សង្កាត់​អូរ​អំបិល​, ទី​៣ ឈ្មោះ ភោគ ហាន់​ហ្វា ហៅ​ឡូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ជួញដូរ​) រស់នៅ​ភូមិ សែ​សិន សង្កាត់​អូរ​អំបិល​,​ទី​៤ ឈ្មោះ ម៉ាត់ ណៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ប្រើប្រាស់​) រស់នៅ​ភូមិ សែ​សិន សង្កាត់​អូរ​អំបិល​, និង​ទី​៥ ឈ្មោះ យ៉ា លឹម ភេទ​ប្រុស អាយុ ១៨​ឆ្នាំ (​ប្រើប្រាស់​) រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល​។​

​សមត្ថកិច្ច​ជំនាញ​បាន​បន្ថែមថា ជនសង្ស័យ​ខាងលើ​នេះ បាន​ឆ្លើយ​សារភាពថា​ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ករណី​ខាងលើ​នេះ​ពិតមែន​។​បច្ចុប្បន្ននេះ សមត្ថកិច្ច​ជំនាញ​កំពុង​សាង​សំណុំរឿង​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​តាម​និតិ​វិធី​វ​ច្បាប់​៕

 

 

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.