ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​សំពះ​ព្រះ​ខែ នៅ​ខេត្ត​បាត់ដំបង ចាប់ពី​ថ្ងៃ​ទី​១៥​និង​១៦​ខែតុលា​ឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ ​ព្រឹក​ថ្ងៃ​ទី​០៦​ខែតុលា​ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ពិធី​បុណ្យ​អុំទូក ក្រោម​អធិបតីភាព​ឯកឧត្ដម ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​
​និង​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក​នឹង​លោកស្រី​ជា​ថ្នាក់ដឹកនាំ​ស្នងការរង នាយ​ការិយាល័យ​ចំណុះ​ស្នងការ​អធិការ​ស្រុក​ក្រុង​មេបញ្ជាការ​វរ​សេនា​តូច​ព្រំដែន​ទាំង​៤​សារុប​ចូលរួម​ជិត​១០០​នាក់​។​

​ឯកឧត្ដម ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​មានប្រសាសន៍ បញ្ជាក់ថា ក្នុង​ពិធី​បុណ្យ​អុំទូក​នៅពេល​ខាងមុខ​នេះ អស់លោក​និង​លោកស្រី ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការចុះពង្រឹង ការពារ តាម​គោលដៅ ត្រូវ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ពិធី​នេះ​ឲ្យបាន​ជោគជ័យ ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព​និង​សុវត្ថិភាព​។​

​ឯកឧត្ដម លោក​បាន​ជំរុញ​ដាក់​ផែនការ ឱ្យ​ក្រុម ផ្នែក​ជំរឿន នាំ កម្លាំង ចុះ​ក្តាប់​សភាព​ការណ៏ បែងចែក​តំបន់​តាមដាន​គ្រប់​ទីកន្លែង ពិសេស​ផ្ទះសំណាក់​។​ក្រុម​តាមដាន​មុខសញ្ញា​និង​ក្រុម អនុវត្ត​ដីកា ត្រូវធ្វើ​សកម្មភាព​តាមដាន​ទាំងយប់​ទាំង​ថ្ងៃ ក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង និង​សហការគ្នា​ជាមួយ​កងកម្លាំង​ពាក់ពន្ធ័ ។ ដោយ​លែ​ក តាម​បណ្ដា​ស្រុក​ក្រុង បាន​កំណត់​គោលដៅ ឈរជើង ត្រូវធ្វើ​សកម្មភាព ត្រួតពិនិត្យ​និង​ល្បាត​តាម​ផ្លូវ​មើល​រាល់​សកម្មភាព និង​សភាពការណ៍​ដែល​បង្ក​ព្យុះ​សន​កម្ម​ដល់​សង្គម​និង​ប្រជាពលរដ្ឋ​ពេល​ដែល​ពួកគេ​មក​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​បុណ្យ​អុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​នេះ​។​

​ជាមួយគ្នា​នោះ​ដែរ លោក​បាន​ឯកភាព​តាម​សំណើ លើកឡើង​ពី​សំណាក់​លោក​ស្នងការរង ទទួល​ផែន​និមួយៗ រៀបចំ​ប្រព័ន្ធ​ការពារ​តាម​គោលដៅ មណ្ឌល​កម្សាន្ត ស្តង់​លក់​ដូរ​ឥ​វ៉ាន់ អាជីវករ ប្រជាពលរដ្ឋ ជាតិ​និង​អន្តរជាតិ​ឲ្យមាន​សុវ​ត្ថិ​ភាព និង​របៀបរៀបរយ​។​

​លោកស្នងការ បាន​កោតសរសើរ អស់លោក​និង​លោកស្រី​ដែល​ជា​ថ្នាក់ដឹកនាំ ពិសេស​លោក​នឹង​លោកស្រី​ដែល​ជា​មន្ត្រី​នគរបាល តែងតែ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ខេត្ត​បាត់ដំបង​និង​តាម​តំបន់​ព្រំដែន​ត្រូវ​បាន​បន្ត​ពង្រឹង​និង​រក្សា បាន​នូវ​ស្ថេរភាព​រឹងមាំ​ល្អ​ប្រសើរ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​និង​បន្ត​ជំរុញ អនុវត្ត​ជាប់​ជា​ប្រចាំ​នៅ​គ្រប់​ទីកន្លែង​ដោយ​ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ប្រកប​របរ​លក់ដូរ ចិញ្ចឹមជីវិត​និង​ការចូលរួម​កម្សាន្ត​សប្បាយ​ផ្សេងៗ​ដោយ​មិន​មាន​ការព្រួយបារម្ភ​ភ័យខ្លាច ៕

 

img-20161006-wa0029

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.