ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

បុរស​ម្នាក់​តូចចិត្ត​ខឹង​ម្តាយ​អត់​ដណ្តឹងប្រពន្ធ​ឲ្យ​ចង​.​ក សម្លាប់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​ឃើញ​បុរស​ម្នាក់​បាន​ចង​.​ក សម្លាប់​ខ្លួន​នៅ​នឹង​ដើម មៀន​ក្បែរ​ផ្ទះ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង ៥:៣០​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ ស្តិតក្នុង ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ប្រភពព័ត៌មាន ពី​សាច់​ញត្តិ​បាន ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឆែម ចាន់ថន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ មូលហេតុ​ដែល​បណ្តាល​ឱ្យ​រូប​គេ​ចង  ក​សម្លាប់​ខ្លួន ព្រោះ​កាលពី​ពីរ​បី​ថ្ងៃមុ ន​ជនរងគ្រោះ​បាន​សុំ​ម្តាយ​ចូល​ដណ្តឹងប្រពន្ធ ខណៈ​រូបគេ​បាន​ស្រឡាញ់​នារី​ម្នាក់​អ ស់​រយៈពេល​ជា​យូរ​មក​ហើយ ។ តែ​ម្តាយ​បាន​បដិសេធ ដោយ សារ​ពុំទាន់​មាន​លុយកាក់​គ្រប់គ្រាន់  មិនទាន់​ដល់​រដូវ​ប្រមូល​ផល​ពោត និង​ដំឡូង​មី  ។ មិនដឹង​ជា​យ៉ាងណា បន្ទាប់មក​ក៏​មាន​ការឈ្លោះប្រកែក​គ្នា ជាមួយ​បងប្អូន​ឪពុក​ម្តាយ​ជារឿយៗ លុះ​រហូត​មកដល់​ព្រឹក​កើតហេតុ​ក៏​បាន​ឃើញ​ជនរងគ្រោះ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​តែម្តង ។​

​ចំណែក​ប្រភពពី​លោក គង់ ណន អធិការរង​ស្រុក​សាលា​ក្រៅ បានឲ្យដឹងថា ករណី​អត្តឃាត ចងក​សម្លាប់ខ្លួន​នេះ សព​ជនរងគ្រោះ ឈ្មោះ ឆែម ចាន់ថន ភេទ​ប្រុស ថ្ងៃ​ខែ​ឆ្នាំ​កំណើត 07/06/1985  ឪពុក ឈ្មោះ វួ​ន បឿន ម្តាយ ឈ្មោះ ក​យ ជឹម ហើយ សព​ជនរងគ្រោះ​គឺជា​កូន​ទី​1 នៅ​លីវ រស់​ក្នុងបន្ទុក​ឪពុកម្តាយ  ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន  ។​

​លោក​បាន​បញ្ជាក់ទៀតថា ជនរងគ្រោះ ជា​មនុស្ស​ញៀន​នឹង​ថ្នាំ ញៀន​ផង និង​បាត់បង់​ស្មារតី ម្តង​ឆ្កួត​ម្តង​ជា  ពុំ​មាន​ការប៉ះទង្គិច  ឬ​រង​សំពាធ​អ្វី​ពី​សំណាក់​ក្រុម​គ្រួសារ​នោះឡើយ  បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច្ច័យ ឃើញថា សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ប្រាកដ​មែន ។ ឯ​សាកសព ត្រូវបាន​ប្រគល់ជូន ឪពុក ម្តាយ បងប្អូន សាច់ញាតិ​រៀបចំ ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​របស់​ខ្លួន ៕
​ដោយ ៖ នីយ៉ា​

 

 

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.