ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

រដូវ​ភ្ជុំបិណ្ឌ​ថ្មី​នេះ ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ទៅ​ទស្សនា​រមណីយដ្ឋាន​ភ្នំ​យ៉ាតច្រើន​កុះករ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន នាំគ្នា​ធ្វើដំណើរ​មកពី​ខេត្ត​នានា​ជាច្រើន ដូចជា ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ បាននាំគ្នា​ទៅ​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​កែច្នៃ និង​រមណីយដ្ឋាន​ប្រ​វតិ្ត​សាស្ត្រ​មួយចំនួននៅ​ក្នុង​ខេត្ត​ប៉ៃលិន ជាពិសេស​រមណីយដ្ឋាន​ភ្នំ​យ៉ាត ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កំពុងតែ ល្បី​រន្ទីរ​ដ៏​គួរឱ្យ​ទាក់ទាញ ព្រោះ​មាន​រូបសំណាក លោកយាយ​យ៉ាតដ៏​ធំ​ត្រូវបាន​អាជ្ញាធរ​ខេ ត្តដាក់​តាំង​នៅ​ក្បែរ​ជើងភ្នំ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧​ផងដែរ ។

​ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃទី​០២ ខែតុលា កន្លងទៅនេះ មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជា ច្រើន​នាក់ ដោយ​អ្នកខ្លះ​ជិះ​ម៉ូតូ ខ្លះទៀត​បើកបរ​រថយន្ត ចូល​ទៅ​ដុត​ធូប​ផ្សងសំណាង​ពី​រូបសំណាក​លោកយាយ​យ៉ាត ឱ្យ​រកស៊ី​មានបាន ត្រជាក់ត្រជុំ​ធ្វើដំណើរ​មាន​សុវត្ថិភាព​ជាដើម ។

​ប្រភព​ព័ត៌មាន​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ដើរលេង​កំសាន្ត​ទស្សនា​រម ណី​យដ្ឋា​ន ក្នុង​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា នៅ​រដូវ​បុណ្យទាន​ម្តងៗ ជាពិសេស​រដូវចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ និង​រដូវ​ភ្ជុំបិណ្ឌ​នេះ ពួកគេ​តែងតែ​នាំគ្នា​ធ្វើដំណើរ​មកពី​ខេត្ត​ផ្សេងៗ និង​ភ្ញៀវ បរទេស​មក​ពី​ប្រទេស​ថៃ ឆ្លង​ទៅ​លេង​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន ក្នុង​ខេត្ត​ប៉ៃលិន ។​

​ប្រភព​បន្តទៀតថា រមណីយដ្ឋាន ដែល​ធ្វើឱ្យ​ពួក​គេ​ចូលចិត្ត​ទៅ​លេង​កំសាន្ត ជា​ញឹកញយ​គឺ​រមណីយដ្ឋាន​ចម្ការ​ខ្នុរ រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ាត ស្ថិតនៅ​ក្នុង​ក្រុង​ប៉ៃលិន ។ ជាពិសេស​ពួកគេ​ចូល​ទៅ​ដុត​ធូប​បន់ស្រន់​សុំ​លា ភ​សំណាង​ពី​រូបសំណាក​លោកយាយ​យ៉ាត ជួយ​ឱ្យ​រកស៊ី​មានបាន ព្រមទាំង​ឱ្យ​សេចក្តីសុខសាន្ត ក្នុង​ក្រុម​គ្រួសារ​ផងដែរ ។

​ចំណែក​អ្នកលក់ដូរ​នៅតាម​ដងផ្លូវ​ក្បែរ​រូបសំណាក​យាយ​យ៉ាត បានឱ្យដឹងថា រដូវ​ភ្ជុំបិណ្ឌ​នេះ ពួកគេ​លក់ដូរ​នំចំណី ធូប ទៀន និង​ផ្លែឈើ​គ្រប់​មុខដាច់​គួរសម​ដែរ ដោយ​ក្នុង​មួយថ្ងៃៗ មាន​ភ្ញៀវ​ចេញចូល​ទៅ​មក​តាំងពីព្រឹក​រហូត​ដល់​ល្ងាច ហើយ​ចំណេញ​បាន​ថវិកា​ជាច្រើន សម្រាប់​ចិញ្ចឹមជីវិត ។ អ្នកខ្លះ​ទៀត​លក់​ផ្កាម្លិះ ផ្កា​ចំប៉ា ចំប៉ី ទាន ធូប ផ្លែ​ចេក និង​គ្រឿង​សំណែន​ផ្សេងៗ​មួយចំនួន ដើម្បីឱ្យ​ភ្ញៀវទេសចរ​ទិញ​យក​ទៅ​ថ្វាយ​រូបសំណាក​លោ ក​យាយ​យ៉ាត លុះ​ពេល​ពួកគេ​ទទួលបាន​ជោគជ័យ ក៏​មិន​ភ្លេច ទិញ​ក្បាលជ្រូក មាន់​ខ្វៃ ទាខ្វៃ យក​ទៅ​សែន​ជូន​លោកយាយ​យ៉ាត​ផងដែរ ។

​សូមបញ្ជាក់​ថា ចំណែក​អ្នកលក់​ត្បូង​ច្នៃ​វិញ ដូច​ជា​ត្បូង​កណ្តៀង ត្បូង​ទទឹម នៅក្បែរ ៗ​ទល់មុខ នឹង​រមណីយដ្ឋាន​ភ្នំ​យ៉ាត ក៏​ដាច់​មួយៗ​ផងដែរ នា​រដូវ​ភ្ជុំបិណ្ឌ​នេះ ដោយ​ភ្ញៀវ​ទេ សចរ​ខ្លះ​ទិញ​យក​ទៅ​ធ្វើ​បន្តោង​ខ្សែក​. ខ្លះ​ទៀត​យក​ទៅ​ដាំ​ធ្វើ​ត្បូងចិញ្ចៀន​ពាក់​ដ៏​ស្រស់​ស្អា ត ៕
​ដោយ ៖ នីយ៉ា​

 

 

img-20161004-wa0001 img-20161004-wa0004 img-20161003-wa0053

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.