ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​អាជ្ញាធរ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​សិស្សានុសិស្ស​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​A.B.C ទូទាំង​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​បាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ជូន​រង្វាន់​ដល់​បេក្ខជន ដែល​ទទួលបាន​ជ័យលាភី ក្នុងការ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ “​និទ្ទេស​A.B.C” ទូទាំង​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា កន្លងទៅនេះ ក្នុង​សាលា​ប្រជុំ ស្ថិត​នៅ​កន្លែង​ពន្ធនាគារ​ចាស់ ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក្រោម​អធិបតី​លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ដោយ​មាន​ការចូលរួម​ពី​លោក អៀង វុ​ធ លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ខេត្ត​ប៉ៃលិន ព្រមទាំង​យុវជន​ស្ម័គចិត្ត ឪពុក​ម្តាយ​សិស្ស​មួយចំនួន​ផង​ដែរ ។

​លោក អ៊ី ឈាន បាន​លើកឡើង​ថា យុវជន​ជា​ទំពាំង​ស្នង​ឫស្សី ពោល​គឺ​យុវជន​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយ​អភិវឌ្ឍ​សង្គមជាតិ ឱ្យមាន​ការរីកចម្រើន នា​ពេល​ថ្ងៃ​អ​នា គ​ត បន្ទាប់​ពី​ចាស់ៗ ធ្វើការ​លែងកើត ដោយ​ចូលនិវឌ្ឍន៍​ជា​បណ្តើរៗ ។

​លោក​បន្ត​ទៀត​ថា ទី​១. យុវជន ត្រូវ​តបស្នង​ចំពោះ​ក្រុមគ្រួសារ​របស់​ខ្លួន និង​ខ្លួនឯង​ជាមុនសិន ដោយ​ត្រូវ​ខិត ខំ​ប្រឹងប្រែង​រៀនសូត្រ​ក្រេប​យក​ចំណេះដឹង មុខជំនាញ​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត  ដើម្បី​បាន​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹម​ក្រុមគ្រួសារ​ឱ្យមាន​ជីវភាព​ធូរធា ទី​២. តបស្នង​ចំពោះ​សង្គមជាតិ គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ខណៈ​ពួកគាត់​ត្រូវការ ពឹងពាក់​ឱ្យ​យើ ង​ជួយ​ដោះស្រាយ​បញ្ហា​អ្វីមួយ ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់វណ្ណៈ​អ្វី​នោះឡើយ ។ លើសពីនេះ យុវជន​ត្រូវតែ​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យក្លាយ​ទៅ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និ ង​ពលរដ្ឋ​ល្អ ដោយ​ធ្វើយ៉ាងណា​ខិតខំ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ចំណេះវិជ្ជា​ខ្លាំង​ពូកែ រួមជាមួយ​នឹង​សុជីវធម៌​ល្អ​ផង​ដែរ ។ លោក​បញ្ជាក់ទៀតថា ចំពោះ​អ្នក​ដែល​មិន​ទទួលបាន​និទ្ទេស​ល្អ សូម​កុំ​ឱ្យ​អស់​សង្ឃឹម ត្រូវតែ​ប្រឹងប្រែង​តស៊ូ​ឡើង រីឯ​អ្នក​ដែល​ប្រឡង​មិន​ជាប់ ក៏​មិន​ត្រូវ​បាក់​ទឹកចិត្ត​ដែរ ត្រូវ​ព្យាយាម​ម្តង​ហើយ​ម្តងទៀត រហូត​ដល់​ទទួល​បាន​ជោគជ័យ ។ បើសិនជា​សមត្ថភាព​ទៅ​មិន​រួច​ទេ អាច​ទាញយក​ជំនាញ​ណាមួយ​ច្បាស់​លា ស់ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត នោះ​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ផងដែរ ។

​ជា​ចុងក្រោយ ឯកឧត្តម ក៏​បាន​ប្រគល់​អំណោយ កាបូប​ស្ពាយ​១ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ពី ដែលជា​អំណោយ​របស់​លោក ជំទាវ បាន ស្រីមុំ ជូន​ដល់​សិស្ស​ជាប់​និទ្ទេស​A និង​កុំព្យូទ័រ​ឡេបថប​មួយគ្រឿង ជា​អំណោយ​របស់​សាលាខេត្ត​ប៉ៃលិន ។  សិស្ស​ជាប់​និទ្ទេស​B ទទួលបាន​កាបូបស្ពាយ​១ ថវិកា​ចំនួន​២០​ម៉ឺន​រៀល រីឯ​សិស្ស​ជាប់​និទ្ទេស​C បាន​កាបូប​១ ន​ថវិកា​១០​ម៉ឺន​រៀល​ផងដែរ ។

​សូមបញ្ជាក់​ថា ខេត្ត​ប៉ៃលិន មាន​មណ្ឌល​សំណេរ​ចំនួន​១ មាន​បេក្ខជន​ក្នុង​បញ្ជី​សរុប​ចំនួន​៣៥៩​នាក់ ស្រី​ចំនួន​១៧៣​នាក់ បាន​ចូលរួម​ប្រឡង​ចំនួន​៣៥៧​នាក់ ស្រី​១៧២​នាក់ អវត្តមាន​២​នាក់ ក្នុងនោះ​ស្រី​១ ដោយ​ទទួលបាន​លទ្ធផល​ជាប់​និទ្ទេស​ល្អប្រសើរ​(A) ម្នាក់  និទ្ទេស​ល្អ​ណាស់ (B) ៧​នាក់ ក្នុងនោះ​ស្រី​១ និទ្ទេស​ល្អ (C) ២៣​នាក់ ស្រី​១២​នាក់ និទ្ទេស​ល្អ​បង្គួរ (D) ៤៨​នាក់ ស្រី​២២​នាក់ និទ្ទេស​មធ្យម (E) ១៨២​នាក់ ស្រី​៩៤​នាក់ ។ ដូច្នេះ​ការប្រឡ ង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៥-២០១៦​នេះ ទទួលបាន​លទ្ធផល​គាប់ប្រសើរ ពោល​គឺ​ភាគរយ​ជាប់​ស្មើនឹង​៧៣.១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤-២០១៥​កន្លង​មក​ស្មើនឹង​៥៩.៤៨%​ប៉ុណ្ណោះ ឃើញថា ខ្ពស់ជាង​១៣.៦៣%  ៕
​ដោយ ៖ នីយ៉ា​

 

 

img-20160928-wa0004 img-20160927-wa0087 img-20160927-wa0086

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.