ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹកនាំ​ក្រុម​ការងារ ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ចំនួន​៦​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​៦​គ្រួសារ រស់នៅ​ភូមិ​បុស្អំ ភូមិ​អូរ​បេង ឃុំ​ស្ទឹ ង​កាច់ ស្រុក​សាលា​ក្រៅ និង​ភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​វត្ត សង្កាត់​ប៉ៃលិន ព្រមទាំង ភូមិ​អូរ​ច្រាលើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​ទទួល​អំណោយ ពី​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន  ។ ការចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​នេះ បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយមាន​ក្រុម​ការងារ​ការិយាល័យ​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន ជាច្រើន​នាក់​ចូលរួម​ផង​ដែរ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ការ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខាងលើនេះ មានដូចជា អង្ករ​ទម្ងន់​៥០​គីឡូក្រាម​១​កា​រ៉ុង ត្រីខកំប៉ុង​១​យួរ ទឹក​សុទ្ធ​ម៉ា ក​អង្គរ​ព្យូ​រ៉ូ​២​កេះ ស្ករស​១​គីឡូក្រាម ប៊ីចេង​១​ថង់ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ មី​ខៀវ​២​កេះ ឃី​ដ​១ (​សា​រ៉ុង ក្រ​ម៉ា ភួយ មុង​) និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ដោយឡែក​គ្រួសារ​មួយ​ដែល​ប្រពន្ធ​កំពុង​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ទទួលបាន​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ។​

​ប្រភព​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ក្រុមការងារ​ស្ម័គ្រចិត្ត​ភូមិ និង​លោក​មេភូមិ បាន​រាយការណ៍​ជូន​ទៅ​ខាង​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​ទទួល​រង​ការខ្វះខាត រកបាន​ព្រឹក ខ្វះ​ល្ងាច ហើយ​មាន​ជម្ងឺ​ផង​នោះ ទើប​លោក​ជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ប្រញាប់​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ចែក​អំណោយ​ជូន​ដល់​ពួកគាត់​ភ្លាមៗ តែម្តង ។

​លោកជំទាវ បាន ស្រីមុំ ក៏​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក ដោ យ​ខ្វះខាត​ស្បៀងអាហារ នាពេលនេះ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការរកស៊ី​បន្ថែមទៀត ជា​ពិ សេស​អំណោយ​ដែល​កំពុង​ចែក​ជូន​ទាំងនេះ គ្រាន់តែ​ជួយ​ដោះ​ទ័ល​មួយគ្រា ខ្លី​ប៉ុណ្ណោះ ។

​ម្យ៉ាងវិញទៀត បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ភ្លេច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ ។​

​ចំណែក​ប្រជាពលរដ្ឋ ដែល​ទទួលបាន​អំណោយ​ទាំងអស់​ខាងលើ បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដែ ល​បាន​យកចិត្តទុកដាក់ នាំយក​ជំនួយ​ចុះ​ចែក​ជូន​ដល់​ពួកគាត់ ដែល​កំពុងតែ​មាន​ការ​ខ្វះខាត ។ ពួកគាត់ ក៏​សូម​ជូនពរ​ដល់​លោកជំទាវ និង​ក្រុមការងារ​តំណាងរាស្ត្រ​ទាំងអស់ ឱ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន ក្នុង​ក្រុម​គ្រួសារ ក៏​ដូចជា​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផងដែរ ៕ ដោយ ៖ នីយ៉ា​

 

img-20160928-wa0003

img-20160927-wa0091 img-20160927-wa0090

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.