ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​អាជ្ញា​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ បាន​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែកញ្ញា​នេះ​នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព លោកជំទាវ អាយ​ស៊ី សុគន្ធា​រី អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​មន្ត្រី​រាជការ​សាលា​ខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ផង​ដែរ​។​

​ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោកជំទាវ អាយ​ស៊ី សុគន្ធា​រី អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា  ការ​មាន​សីលធម៌​នៅក្នុង​ខ្លួន​គឺ​នាំ​ឲ្យ​មនុស្ស​ទាំង​នោះ​អនុវត្ត​នូវ​ភាពត្រឹមត្រូវ ដើម្បី​សង្គមជាតិ​ទទួលបាន ការរស់នៅ​មាន​សីលធម៌ គុណធម៌ និង​មាន​ព្រះវិហា​ធម៌​រវាង​គ្នា និង​គ្នា ធ្វើឲ្យ​សង្គម​មានសុវត្ថិភាព យុត្តិធម៌ និង​កិច្ច​អភិវឌ្ឍ ព្រមទាំង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ការចេះដឹង ដោយ​ចេះ​ផ្លាស់ប្តូរ​នូវ​ឥរិយាបទ​ពី​ការធ្វើ​អំពើ​អាក្រក់​មក​ធ្វើ​អំពើ​ល្អ​វិញ ។​
​លោកជំទាវ​បាន​បន្ត  សីលធម៌​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវការ​ចាំបាច់ ដើម្បី​ជីវិត​គឺ​តម្លៃ​នៃ​គុណធម៌​របស់​មនុស្ស តម្លៃ​តំបូន្មាន​របស់​ដូនតា តម្លៃ​វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​តាំងពី​អតីតកាល​មក​ដល់​បច្ចុប្បន្ន​នេះ​។​
​លោកជំទាវ​បាន​បន្តទៀតថា ការ​មាន​សីលធម៌ សុជីវធម៌ រួម​ទាំង​ការ​ស្លៀកពាក់ ការប្រើ​ពាក្យ​សម្តី កាយវិកា និង​ខ្លឹមសារ សម្តែង​ឲ្យមាន​ភាព​សមរ្យ និង​ថ្លៃថ្នូរ ដើម្បី​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​មួយ​ដែល​មាន​អារ្យធម៌​ខ្ពស់​តាំងពី​យូរលង់​មកហើយ​។​
​បន្ទាប់មក​លោក​ជំទាវ​បាន​សំណូមពរ​ដល់​លោក លោកស្រី​ទាំងអស់​នៅក្នុង​កិច្ចប្រជុំ​ពេលនោះ សូមមេត្តា​យកចិត្តទុកដាក់​ខ្ពស់​ចូលរួម​ឲ្យបាន​ផុសផុល ព្រមទាំង​នាំយក​នូវ​អនុសាសន៍​ទាំង​០៦​ចំណុច​របស់ សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន​សែន ទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​មន្ត្រីរាជការ​នៅតាម​មន្ទីរ​អង្គភាព និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផងដែរ​៕

 

 

img-20160926-wa0062 img-20160926-wa0065

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.