ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀមរាប​ជួប​សំណេះសំណាល និង​ទទួល ថវិកា​ពី​សប្បុរសជន​ក្រុម​តារា​សម្តែង​ភាពយន្ត​សិង្ហ​បុរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​រសៀល​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៦ នេះ ឯកឧត្តម ឧកញ៉ា សុខ ចំរើន អគ្គនាយក​ក្រុមហ៊ុន​ទូរទស្សន៍ ភីភី​ស៊ី​ធី​វី និង ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​អង្គរ ព្រមទាំង​លោក​ជំទាវ បាន​ដឹកនាំ​ក្រុម​តារាភាពយន្ត​ដ៏​ល្បី​ប្រចាំ​ប្រទេស​សិង្ហបូរី​ចំនួន​៤​រូប បាន​ចូលជួប​សំណេះសំណាល និង នាំយក​នូវ​ថវិកា​ចំនួ​២,២០០ ដុល្លារ​ប្រគល់ ជូន​ដល់​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ជួប​សំណេះសំណាល​ពី​សំណាក់ លោកជំទាវ   គួ​យ ណា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​។

​មានប្រសាសន៍​ស្វាគមន៍​នា​ឱកាស​នោះ​ដែរ លោកជំទាវ គួ​យ ណា​លីន  អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក្នុងនាម​កាកបាទ ក្រហម​កម្ពុជា​ក៏​បាន​ថ្លែងអំណរគុណ​ពី​ការយកចិតុ្តទុកដាក់​ក្នុង​ការជួយ​គៀងគរ​រក​មូលនិធិរ​បស់​ឯកឧត្តម​ឧកញ៉ា សុខ ចំរើន អគ្គនាយក​ក្រុមហ៊ុន​ទូរទស្សន៍ ភីភី​ស៊ី​ធី​វី និង​ស្ថានីយទូរទស្សន៍​ខ្សែកាប​អង្គរ ព្រមទាំង​លោក​ជំទាវ ដើម្បី​យក​មក​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដែល​នេះ​គឺជា​ទឹកចិត្ត​ដ៏​សប្បុរសធម៌​ពិតៗ ហើយ​ពិសេស​គឺ ក្រុម​តារាភាពយន្ត​នៃ​ប្រទេស​សឹង្ហ​បុរី ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន បញ្ជាក់​ពី​ទឹកចិត្ត​មនុស្សធម៌ ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក  ជនរងគ្រោះ ងាយ​រងគ្រោះ  និង​មាន​ជីវភាព​ខ្វះខាត​ក្រីក្រ​។​ក្នុង​កាយវិកា​ដ៏​មនុស្សធម៌​នេះ​គឺជា​ការចូលរួម​របស់​ដ៏​ប្រសើរ​បំផុ​ជា​មួយ សកម្មភាព​កាកបាទក្រហមកម្ពុជា​ក្នុង​ចលនា​មនុស្សធម៌​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​។​

​លោកជំទាវ គួ​យ ណា​លីន ក៏បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា  សកម្មភាព​មនុស្សធម៌ ដែល​កាកបាទ​ក​ស្រ​ហម​កម​ម្ពុ​ជា បាន​និង​កំពុង​ធ្វើ​មាន​ជាច្រើន​ដូចជា ការថែទាំ​សុខភាព​សហគមន៍ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ សុខភាព​មាតា កុមារ និង​ទារក ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ជនពិការ ព្រមទាំង​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ធម្មជាតិ ដោយ​មិន​ប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ដូច​ដែល​ប្រធានបទ​លើកឡើងថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា និង​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​។

​ឯកឧត្តម ឧកញ៉ា សុខ ចំរើន អគ្គនាយក​ក្រុមហ៊ុន​ទូរទស្សន៍ ភីភី​ស៊ី​ធី​វី និង ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​អង្គរ    ក៍​បាន​មានប្រសាសន៍ សម្ដែង​នូវ​ទឹកចិត្ត​រីករាយ​ក្នុង​ការងារ​ជួយ​ដល់​សកម្មភាព​មនុស្សធម៌ ព្រោះ​សកម្មភាព​នេះ​ជា​ការ​រួច​ចំណែក ជា​បុណ្យ​កុសល្យ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​។ ឯកឧត្តម ឧកញ៉ា សុខ ចំរើន ក៍​បាន​មានប្រសាសន៍​បញ្ជាក់​បន្ថែម​ទៀត​ថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុម​តារាភាពយន្ត​ប្រ ទេស​សឹង្ហ​បុរី​បាន​ជួប​សម្ដែង​ការគួរសម​និង​បាន​បរិច្ចាគ​ធនធាន​ជួយ​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លើសពីនេះ​ទៀត​ពួកគាត់​នឹង​បន្ដ​នូវ​សម្ភារៈ និង​ថវិកា​តាម​លទ្ធភាព​ដែល​ពួកគាត់​មាន​នៅ​ពល​ដែល​ពួកគាត់​មក​ប្រទេស​កម្ពុជា​ម្ដង​ទៀត​ផង​ដែរ ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.