ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

បទល្មើស​នៅ​ក្នុង​បឹង​ទន្លេសាប ឆ្នុក​សាច់​រ៉ាវ ស្បៃ​មុង​ក្រឡា​ញឹក លប​សាច់ ឡុក មាន​កំណើន​កើនឡើង​រីក​ដូច​ផ្សិត នៅក្នុង​តំបន់​ឡូត៍​អភិរក្ស​ទឹកថ្លា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ ចាប់តាំងពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការផ្លាស់ប្ដូរ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ​ថ្មី ហើយ​បាន​ចេញ​ចរាច​រណ៍​ឲ្យមាន​ការចិញ្ចឹម​ត្រី​ឆ្ដោ​ឡើងវិញ នា​ពេល​ថ្មី​នេះ បទល្មើស​នៅ​ក្នុង​បឹង​ទន្លេសាប ឆ្នុក​សាច់​រ៉ាវ ស្បៃ​មុង​ក្រឡា​ញឹក លប​សាច់ ឡុក មាន​កំណើន​កើនឡើង​រីក​ដូច​ផ្សិត នៅក្នុង​តំបន់​ឡូត៍​អភិរក្ស​ទឹកថ្លា គឺជា​កន្លែង​រក្សា​ពូជ​ត្រី​ឲ្យមាន​កំណើន​កើន​វិញ ក៏​ប៉ុន្តែ​នៅ​យប់​ម៉ោង​១០:៣០​នាទី ថ្ងៃទី​២៥ កញ្ញា ឆ្នាំ​២០១៦ ជំនាញ​រដ្ឋបាល​ជលផល​បើកភ្លើង​ខៀវ​ឲ្យមាន​ការដាក់ឆ្នុក​សាច់​រ៉ាវ ស្បៃ​មុង​សាច​ក្រឡា​ញឹក​នៅក្នុង​តំបន់​ដែល​រដ្ឋ​ហាមឃាត់  ហើយ​បច្ចុប្បន្ន ទីផ្សា​ត្រី​នុយ​ដ៍​សំខាន់​បាន​ចាប់ផ្តើម​កម្រើក​ឡើង​វិញ បន្ទាប់​ពី​ស្ងប់​បាន​មួយ​ដង្ហើមចង្រិត​មក​នោះ ។
​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​: ទីផ្សា​ត្រី​នុយ ស្ថិត​នៅ​ផ្សា​ជាច្រើន​ក្នុង​ខេត្ត​កំពង់ធំ  ជាពិសេស​គឺ​ផ្សារ​ត្រី​នុយ​នៅក្នុង​បឹង​ទន្លេសាប​តែម្ដង  ដែល​សំបូរ​ដោយ​ផល​កូន​ត្រី​ល្អិតៗ​ដែល​បានមកពី​ការដាក់រ​បាំងសាច់​ស្បៃ​មុង​ខុសច្បាប់ ផ្ទុយ​ទៅ​និង​បទបញ្ជ​លេខ​001​របស់​រាជរដ្ឋាភិបាល ក្នុង​រដូវ​បិទ​នេសាទ បានធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់ ស្ថិត​ត្រងចំណុច​តំបន់​ឡូត៍​អភិរក្ស​ទឹកថ្លា និង​នៅ​តាម​មាត់​បឹង​ទន្លេសាប​រហូត​ដល់​ឃុំ​ពាម​បាង​តែម្ដង  រីឯ​ផល​កូន​ត្រី​ល្អិតៗ​រាប់សិប​តោន​ក្នុង​មួយ​យប់ៗ ធ្វើ​ជា​ចំណី​កូន​ត្រី​ឆ្ដោ និង​ចំណី​សត្វ​ក្រពើ មធ្យោ​ដឹកជញ្ជូន​តាម រយៈ​កា​រណូត ម៉ូតូ រថយន្ដ និង​លក់​នៅ​ក្នុង​ទន្លេ​ផ្ទាល់ យ៉ាង​គគ្រឹកគគ្រេង ជា​រៀងរាល់ថ្ងៃ ។​

​ជាក់ស្ដែង ឧបករណ៍​ល្មើសច្បាប់​ស្បៃ​មុង​.​សាច់​រ៉ាវ​ក្រឡា​ញឹក លប​សាច់​.​ឡុក ចាប់ ពី​៣០០ ម៉ែត្រ​ដល់​ទៅ​១០០០​ម៉ែត្រ​ទាំងនេះ វា​បាន​កើត​ជា​ប្រចាំ និង​ក្លាយជា​ប្រពៃណីយ៍​ទៅហើយ នៅក្នុង​បឹង​ទន្លេសាប​នា​ពេល​ប​ច្ច​ប្បន្ន​នេះ ជាក់ស្ដែង លោក រិត គ្រឿន មិត្ត​ភក្ត្រ​របស់​លោក​មេឃុំ ផាន់ ផាន ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ឡូត៍​អភិរក្ស ហើយ​ជា​មេក្លោង​ដ៏​ធំ​ប្រចាំ​តំបន់​ចំណុច​ទឹកថ្លា ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លោក រិត គ្រឿន មាន​លេខ​011449262 និង​ជា​មេក្លោង​បទល្មើស មាន​លេខ​ទូរស័ព្ទឲ្យ​ទំនាក់ទំនង  លោក​យ៉ាន់ វិសាក់ (​ហៅ​សេដ្ឋី​សែ​) នាយ​ផ្នែក​ជលផល​ពូកែ​ដោះសារ លេខ​ទូរស័ព្ទ​099353636 ហួន ផល លេខ​ទូរស័ព្ទ 0979056444 នាយ​សង្កាត់​ជលផល​ឃុំ​ពាម​បា​ង ហុក មុន នាយរង​សង្កាត់​ឃុំ​ពាម​បាង​លេខ​ទូរស័ព្ទ​0976868799 មាន​ការឃុបឃិត​គ្នា​បើកដៃ​ឲ្យ​អ្នកដាក់​បទល្មើស​នេសា​ទដាក់​យ៉ាង​គគ្រឹកគគ្រេង​នៅពេល​យប់​និង​ពេល​ថ្ងៃ​។​

​យោងតាម​ប្រភព​ពត៍​មាន ពី​ប្រជា​នេសាទ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យដឹងថា ៖ ចំណុច​នៃ​ការចាប់​បំផ្លាញ​ធនធាន​ជលផល​ចំណុច​តំបន់​ឡូត៍​អភិរក្ស​ទឹកថ្លា ទាំង​រដូវ​បិត​នេសាទ និង​រដូវ​បើក​នេសាទ ភាគច្រើន​គឺ​នៅ​ប៉ែក​ខាងជើង និង​ប៉ែក​ខាងត្បូង នៃ​ព្រៃរនាម​ទាំងនោះ​តែ​ម្ដង​។​

ប្រជាពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​សម្ដេច​តេជោ​សែន និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រម៉ាញ និង​នេសាទ ជួយ​ក្រឡេកមើល និង​អន្ដរាគមន៍​អំពី​រឿង​បទល្មើស​នេសាទ​នេះ​ផង​៕

 

 

img-20160926-wa0000 img-20160926-wa0003

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.