ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​ផ្លូវថ្នល់​ដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​នៅ​សាលាខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​រៀបចំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ដល់​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ឯកឧត្តម ឡី​ចាន់ ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ។​

​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ថា ៖ បច្ចុប្បនេះ បញ្ហា​ដី​ចំណី​ផ្លូវ​នៅ​តែ​ជា​កង្វល់​ក្នុង​ទន្ទ្រាន​កាន់កាប់ ការចាក់​ដី​លក់  ប្រព័ន្ធ​ប្រឡាយ​ធម្មជាតិ​ខ្ពស់ជាង​ផ្លូវ​បាំង​មុខទឹក​នាំអោយ​ទឹក​ហូរ​កាត់​មក​លើ​ផ្លូវថ្នល់​ជា​កក្តា​ខូចខាត​ផ្លូវថ្នល់ ។ ទោះបី​មាន​ការជូន​ដំណឹង និង​បិទ​ខិត្តប័ណ្ណ​ផ្សេង​រឺ​ផ្ទាំង​ប៉ាណូ​ស្តីពី​ដី​ចំណី​ផ្លូវ និង​ការដាំ​បង្គោល​ព្រំ​ដី​ចំណី​ផ្លូវ​តាម​បណ្តាញ​ផ្លូវ​មួយ​ចំនួន​ខាងលើ​ហើយ​ក៏​ដោយ ក៏​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បង្ករ​ទន្ទ្រាន​មក​ដី​ចំណី​ផ្លូវ​ទាំង​នោះ​ធ្វើ​ការសាងសង់​សំណង់​ផ្សេងៗ​និង​ដាក់​លក់​ទំនិញ​លើ​ចញ្ចើមផ្លូវដ​ដែល​។​

​ឯកឧត្តម​បន្តថា ៖ ទាំងនេះ​ហើយ​ជា​បញ្ហា​ដែល​ធ្វើអោយ​គ្រោះថ្នាក់​ចរាចរ បាត់បង​សណ្តាប់ធ្នាប់​សង្គម ។ ដូច្នេះ​សូម​អាជ្ញាធរ​ដែនដី ឃុំ សង្កាត់ ក្រុង ស្រុក​និង​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ស្តាប់​រៀនសូត្រ​ពី​ការធ្វើ​បទ​បង្ហាញ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​អោយបាន​ច្បាស់​ដើម្បី​ចុះ​អនុវត្ត​ផ្ទាល់​ទទួល​បាន​ប្រសិទ្ធិភាព ។​

​ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​មាន​ប្រសា​ស​ន៏​ថា ៖ ចាប់តាំងពី​ការអនុវត្ត​គោល​នយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល ដែល​ធ្វើអោយ​ប្រជាជន​កម្ពុជា​ទូទាំង ប្រទេស​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​រហូតដល់​បច្ចុប្បន្ន និង​មាន​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ ហេដ្ឋរចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ  ផ្លូវថ្នល់​ក្រាល់​កៅស៊ូ​បាន​ពង្រីក​ជា​ច្រើន​ខ្សែ​ពាសពេញ​ប្រទេស​គួរ​ជាទី​មោទនៈ​ដែល​បញ្ហា​នេះ​ធ្វើអោយ​កំណើន​ការរំលោភ​ចំណី​ផ្លូវ​សាធារណៈ​មាន​ការកើនឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន និង​ស្ថាប័ន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ចូលរួម និង​ការពារ​ថែរក្សា​ផ្លូវថ្នល់​អោយបាន​ល្អ និង​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ផ្លូវថ្នល់​ដល់​ប្រជាពលរដ្ឋ អោយបាន​យល់​ជ្រួតជ្រាប​ច្បាស់លាស់​ដើម្បី​ការពារ​កុំអោយ​មាន​រំ​លាភ​បំពាន​ចំណីផ្លូវ​ធ្វើ​ជា​កម្ម​សិទ្ធ​។​

​ឯកឧត្តម​បន្តថា ៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​នៅ​ពេល​នេះ​គឺ​ដើម្បី​អោយ​អាជ្ញាធរ​ឃុំ សង្កាត់ ក្រុង ស្រុក និង​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​យល់​កាន់តែ​ច្បាស់​ពី បច្ចេកទេស ព្រមទាំង​និតិ​វិធី​នៃ​ការដោះស្រាយ ជាពិសេស​ចូលរួម​ចំណែក​កិច្ចការ​ថែទាំ​ជួសជុល​អភិវឌ្ឍ​ន៏​ផ្លូវថ្នល់​នៅ​តាម​ភូមិ​/​ឃុំ​/​សង្កាត់​/​ក្រុង​/​ស្រុក​/​ខេត្ត​អោយបាន​ល្អ​។ ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​សហការ សិក្សា​រៀនសូត្រ និង​ត្រូវ​លើក​ជា​យោបល់ បញ្ហា​ដែល​កើតមាន​ឡើង​ដើម្បី​អោយ​គ្រូ​បង្គោល​ធ្វើការ​ពន្យល់​អោយ​កាន់​ច្បាស់ ក្នុងន័យ​ការអនុវត្ត​ច្បាប់​ស្តីពី​ផ្លូវថ្នល់​អោយមាន ប្រសិទ្ធិភាព​។​

​ទន្ទឹម​នឹង​នេះ​មន្ត្រី​ជំនាញ​ព្រមទាំង​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ​មើល​ការសាងសង់​គេហដ្ឋាន​ដែល​ប៉ះពាល់​ចំនីផ្លូវ សារ​ធាណៈ​ត្រូវ​ចាត់វិធានការ​និង​ដោះស្រាយ​អោយបាន​ទាន់​វេលា ជៀសវៀង​កើត​នូវ​បញ្ហា និង​ខូចខាត​ដល់​សម្បត្តិ​រដ្ឋ ៕
​អ៊ុក​, ទូច​

 

 

img-20160924-wa0009 img-20160924-wa0005 img-20160924-wa0006 img-20160924-wa0008

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.