ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

សមត្ថកិច្ច​វែកមុខ​អ្នកបោក​គ្រាប់បែក​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្តថា លើកដំបូង​កាលពី​ជាង​១​ឆ្នាំមុន ស្ត្រី​ជា​មេក្លោង​បាន​ជួល​ឃាតករ​ស្ទើរភ្លើង​១​ក្រុម​ជនជាតិ​វៀតណាម​ដូចគ្នា និង​សុទ្ធតែ​ជាងសំណង់ ឲ្យ​តម្លៃ​១​ម៉ឺន​ដុល្លារ​អាមេរិក​ទៅតាម​បាញ់សម្លាប់​ប្រុស​ស្នេហ៍​នោះ​ឲ្យខាងតែបាន ។ ស្ត្រី​ជា​មេខ្លោង​បាន​រៀបចំ​ផែនការ​សម្លាប់​តាម​កំហឹង និង​បាន​ផ្តល់​រូបថត​ប្រុស​ស្នេហ៍​ឲ្យទៅ​ជនដៃដល់ ដើម្បី​ធ្វើ​ការសិក្សា និង​រក​ពេលវេលា​សម្លាប់ ។ ចៃដន្យ​ក្រុម​ឃាតករ​បាន​ស្គាល់​អ្នកបម្រើ​នៅ​ផ្ទះ​ជនរងគ្រោះ​ក៏​ទាក់ទង​គ្នា​យក​រឿង​នេះ​ទៅប្រាប់​ជនរងគ្រោះ​យកប្រាក់​ចែកគ្នា​ចាយ​វិញ មិន​បាន​ទៅ​សម្លាប់​ទេ ដូច្នោះ​ការប៉ុនប៉ង​សម្លាប់​ប្រុស​ស្នេហ៍​លើក​ទី​១​ត្រូវ​រលាយ​ខ្សុល ។ ក្រោយ​ពី​ផែនការ​នោះ​មិន​បាន​សម្រេច ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ សុខ គឹម​លី បាន​ផ្តើម​គំនិត​រក​ជួល​ឃាតករ​ក្រុម​ថ្មី​បន្តទៀត ដើម្បី​ទៅ​សម្លាប់​ប្រុស​ស្នេហ៍​នោះ​ឲ្យ​ទាល់តែ​បាន ។ លើក​នេះ​បាន​ឲ្យ​តម្លៃ​ឈ្នួល​ឃាតករ​ដល់​ទៅ​៣​ម៉ឺន​ដុ​លា្ល​រ​អាមេរិក​ជា​ថ្នូរ​តាម​ផ្តាច់​អាយុជីវិត​ប្រុស​ស្នេហ៍​ឲ្យបាន​សម្រេច ។​

​លើក​ទី​២​នេះ​ក្រុម​ឃាតករ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង និង​ប្រើប្រាស់​គ្រាប់បែកដៃ​១​គ្រាប់ បំផ្ទុះ​នៅវេលា​ម៉ោង​ប្រមាណ​៧ និង​៤០​នាទី​យប់ ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ពួកគេ​បាន​តាម​ជនរងគ្រោះ​(​ប្រុស​ស្នេហ៍​ម្ចាស់​ប្រាក់​)​ឃើញ​កំពុង​បើកទ្វារ​របង​បំណង​ចូល​ផ្ទះ​នៅ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ខាងមុខ និង​ជា​អ្នក​កាន់​គ្រាប់បែក ពេល​ឃើញ​ជនរងគ្រោះ​ភ្លាម​ក៏​ចោល​គ្រាប់បែក​វឹង​ដើម្បី​សម្លាប់ ប៉ុន្តែ​នៅពេល​ពួកគេ​២​នាក់​នោះ​បាន​ចោល​គ្រាប់បែក​ទៅ បែរ​ជា​ទៅ​ត្រូវចំ​ទ្រូង​ម្នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​បិទគូទ​ខាងក្រោយ ធ្លាក់​នៅ​កណ្តាលផ្លូវ​បណ្តាលឲ្យ​ផ្ទុះ​រងរបួ​សអ្នកដំណើរ​៤​នាក់ និង​រថយន្ត​៤​គ្រឿង ខណៈ​ពួកគេ​ទាំង​៤​នាក់​ជិះ​ម៉ូតូ​ផុតពី​គ្រាប់​ផ្ទះ​នោះ​ទៅ ។​

​កន្លះ​ខែ​ក្រោយ​មក នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​ធ្វើ​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​រត់គេចខ្លួន​ទៅ​ខេត្តសៀមរាប និង​បើក​ការស៊ើបអង្កេត​បន្ត​រហូត​យប់​ថ្ងៃ​ទី​២០​កញ្ញា​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​សំបុក ខណៈ​កំពុង​ស្នាក់នៅ​សំណង់​ក្នុង​បុរី​ចំការមន ខណ្ឌចំការមន រាជធានី​ភ្នំពេញ សរុប​៨​នាក់ រត់គេចខ្លួន​បាត់​ម្នាក់ ៕

 

 

img-20160923-wa0127 img-20160923-wa0123 img-20160923-wa0124 img-20160923-wa0122

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.