ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ត្អូញត្អែរថា លំបាក​ក្នុង​ការធ្វើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ដើម្បី​ឈានដល់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦​គ្រួសារ ក្នុងចំណោម​ច្រើន​គ្រួសារ បាន​លើក ឡើង​ថា ខណៈ​ពួកគាត់​នាំគ្នា​ធ្វើដំណើរ ពី​ចំណុច​ខក​មូស ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិ ន ក្រុងប៉ៃលិន ចូលទៅក្នុង​ប៉ុស្តិ៍នគរបាល សង្កាត់​ប៉ៃលិន ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​សៀវភៅ​ស្នាក់ នៅ និង​សៀវភៅ​គ្រួសារ ដើម្បី​ឈានដល់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ តែ​ពិតជា​មាន ការលំបាក​ខ្លាំងណាស់ តាំង​ពី​អាជ្ញាធរ​ភូមិ រហូតដល់​ប៉ុស្តិ៍នគរបាល បែរ​ជា​អត់​មាន​សៀវភៅ ធ្វើ​ជូន​ពួកគាត់​ទៅ​វិញ ខណៈ​អ្នកខ្លះ​បាន​ទៅ​សួរនាំ​ជា​ច្រើនលើក​ច្រើនសារ តែ​រហូត​មកដល់ ពេលនេះ នៅ​អត់​មាន​ដដែល ហើយ​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​ទាំង ដៃទទេ​ផងដែរ ។

​ហេតុការណ៍​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ធ្វើ​សៀវ​ស្នាក់នៅ និង​សៀវភៅ​គ្រ​យ​សារ​នេះ បាន កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​សង្កាត់ ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​បើតាម​សម្តី​ស្ត្រី​ម្នាក់ ឈ្មោះ សួ សេម អាយុ​៣២​ឆ្នាំ និង​បុរស​ម្នាក់ ឈ្មោះ ស៊ីន សុផល អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងថា ពួកគាត់​បា ន​នាំគ្នា​មក​សុំ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ដែលមាន ចំនួន​៦​គ្រួសារ ។ តែ​ក៏​មាន​អ្នកភូមិ​ជា​ច្រើន​នាក់​ទៀត​ប្រហែល​៥០​ទៅ​៦០​នាក់​ដែរ ដោយ​ពួក គាត់​អត់​មាន​ឯកសារ​ទាំងនេះ ហើយ​ពិតជា​មាន​ការលំបាក ខណៈ​នាំគ្នា​ទៅសុំ​សំណើរ​ពី​មេ​ភូមិ ដើម្បី​បញ្ជាក់​លិខិត​ស្នាក់នៅ​ជូន​ពួកគាត់ ឈាន​ទៅ​ធ្វើ​សៀវភៅ​គ្រួសារ ស្រាប់តែ​មេភូមិ​បាន និយាយថា មិន​ព្រម​ធ្វើ​ឱ្យ​នោះទេ ព្រោះ​យូរណាស់​ហើយ​នៅ​លើ​ភ្នំ​មិន​ព្រម​ចុះ​មក​ធ្វើ ដោយ​ថា  ពួកគាត់​ជា​ពួក​ស្វា ដូច្នេះ​មិន​បាច់​ធ្វើ​ឱ្យ​ទេ ។ សម្តី​ទាំងនោះ​ធ្វើឱ្យ​ពួកគាត់​ស្រក់​ទឹកភ្នែក​គ្រប់គ្នា ព្រោះ​ពួកគាត់​ជាប់រវល់​ស៊ីឈ្នួល​ធ្វើក​ម្មករ​គេ ដើម្បី​បាន​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ទើប​ពេល​អាជ្ញា ធរ​ចុះ​ធ្វើ​មិន​បាន​ចូល​ភូមិ ។ ក្រោយមក​ដោយ​មាន​ការ​អន្តរាគមន៍ ទើប​លោក​មេភូមិ​ព្រម​បញ្ជា ក់​ថា ជា​កូន​ភូមិ​របស់​ខ្លួន ។ ពួក​គាត់​បន្ត​ថា ប៉ុន្តែ​ពេល​មកដល់​ប៉ុស្តិ៍នគរបាល ស្រាប់តែ​គេ​ប្រា ប់​ថា អត់​មាន​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​នោះ​ឡើយ ។ ពួក​គាត់​បញ្ជាក់​ថា ធ្លាប់​ម ក​សួរនាំ​នៅ​ប៉ុស្តិ៍​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ពេលខ្លះ​១​អាទិត្យ​សួរនាំ​ម្តង ក្រោយមក​ក ន្លះ​ខែ​សួរនាំ​ម្តងទៀត បើ​គិត​ទៅ​ប្រហែលជា​៥​ទៅ​៦​ដង​ហើយ តែ​ចម្លើយ​នៅតែ​អត់​មាន​ដដែល ។ បើ​អត់​មាន​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ នគរបាល​មិន​អាច​ធ្វើ​អត្តសញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឱ្យ​ពួកគាត់​នោះឡើយ ដូច្នេះ​ពួកគាត់​មាន​ការលំបាក​ក្នុង ការ​ឆ្លងដែន​ទៅធ្វើ ការងារ​នៅ​ប្រទេស​ថៃ ឬ​ចង់ឱ្យ​កូនចៅ​ទៅ​ធ្វើ​ការងារ​នៅក្នុង​រោងចក្រ​ក៏​មាន​ការលំបាក​ដែរ ដោយ​ថៅកែ​មិន​ទទួលយក​នោះឡើយ បើ​អត់​មាន​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់​នោះ ។

​បើ​តាម​លោក ជៀន ហៃ មេភូមិ​សួន​អំពៅ​កើត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ខាង​លោក បាន​បញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ ដើម្បី​ទៅ​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ព្រម​ទាំង​សំបុត្រ​កំណើត​នៅឯ​ប៉ុស្តិ៍​នគរបាល​រួចរាល់​អស់ហើយ ដោយ​ខាង​លោក​មិន​បាន មាន​បញ្ហា​អ្វី​ជាមួយនឹង​ប្រជាពលរដ្ឋ​របស់​ខ្លួន​នោះឡើយ ។

​លោក អ៊ុក គា នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ៃលិន បានឱ្យដឹងថា សៀវភៅ​ស្នាក់នៅ និង សៀវភៅ​គ្រួសារ​អស់ហើយ សូម្បីតែ​នៅ​ខាង​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ក៏​អត់​មាន ដែរ ។ តែ​ពេល​នេះ​ខាង​ជំនាញ​បាន​ឡើង​ទៅ​ភ្នំពេញ ដើម្បី​ទទួលយក​សៀវភៅ​ទាំងនោះ​មក ធ្វើ​ជូន​ប្រជាពលរដ្ឋ​ហើយ ។ លោក​បញ្ជាក់ថា ខាង​ប៉ុស្តិ៍​បាន​ស្នើសុំ​ម្តង​ចាប់ពី​៥០​ទៅ​៦០​ក្បាល ដែរ តែ​ពេល​ទទួលបាន​ត្រឹម​តែ​ម្តង​ប្រហែល​១៥​ទៅ​២០​ក្បាល​ប៉ុណ្ណោះ ក៏​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អ ស់ លុះ​អ្នក​ក្រោយ​មក​សួរនាំ អត់​មាន​សៀវភៅ​ធ្វើ​ជូន​ពួកគាត់​ទេ ។ ម្យ៉ាងវិញទៀត ពួកគាត់​មួ យ​ចំនួន អត់​មាន​ការចាប់អារម្មណ៍​នឹង​បញ្ហា​ទាំងនេះ ដោយ​បណ្តែតបណ្តោយ​ឱ្យ​អត់​សៀវភៅ ស្នាក់នៅ និង​សៀវភៅ​គ្រួសារ រហូត​ដល់​គ្មាន​អត្តសញ្ញាណប័ណ្ណ​ថែមទៀត​ផង ។

​ចំណែក​លោក លឹម វាសនា អធិការនគរបាល​ក្រុងប៉ៃលិន បានឱ្យដឹងថា ខាង​លោក​បា ន​ស្នើសុំ​ទៅ​ថ្នាក់លើ​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ តែ​មិន​ទាន់​ធ្លាក់​មក​នោះ​ឡើយ ។ លោ ក​បន្តទៀតថា នៅ​អធិការ​ក្រុង ខាង​លោក​អត់​មាន​សល់​សៀវភៅ​ទាំងនេះ​ទេ ហើយ​បើ​អត់​មា ន មិន​អាចឈាន​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បានឡើយ ។ ខាង​លោក​ក៏​ខិតខំ​ព្យាយាម​ធ្វើ​ឱ្យ​ពួ ក​គាត់​ដែរ ដោយ​សម្រួល​តាំងពី​ថ្នាក់ភូមិ សង្កាត់ រហូត​ដល់​អធិការ​ផងដែរ ៕ ដោយ ៖ នីយ៉ា​

 

IMG-20160819-WA0000 IMG-20160819-WA0001 IMG-20160819-WA0002

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.