ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ចាប់​ជនជាតិ​វៀតណាម​5​នាក់​លួច​ចូល​មក​ជីក​រ៉ែ​ខុសច្បាប់​នៅ​ស្រុក​អូរយ៉ាដាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រតនគិរី ៖ កម្លាំង​អ​-​ហ មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ក់​ញ៉ៃ និង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ កាលពី​វេលា​ម៉ោង ១២ និង ៤៨ នាទី​ថ្ងៃត្រង់​ម្សិលមិញ ត្រង់​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។​

​ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី ។​

មេបញ្ជាការ​អ​-​ហ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ លោក សុខ​មីន ប្រាប់ឲ្យដឹង​ថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ថា មាន​ជនជាតិ​វៀតណាម​លួច​ជីក​រ៉ែ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ខាងលើ​រួច​មក រូបលោក​បាន​សុំ​យោបល់​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​អ​-​ហ ខេត្តរតនគិរី​ចុះបង្ក្រាប​ជាក់ស្តែង ដោយ​មាន​តំណាង​អធ្យការ​អមសាលា​ដំបូងខេត្ត​ដឹកនាំ​បញ្ជា​ផ្ទាល់​តែម្តង ។

​លោក សុខ មីន បន្តថា ជនជាតិ​វៀតណាម​ចំនួន​5​នាក់​នេះ​ទី​1-​ឈ្មោះ​ឡេ វ៉ាន់​គឿង ភេទ​ប្រុស​អាយុ 52 ឆ្នាំ មាន​ស្រុកកំណើត​ក្រុង​ថាញ់​វៀន ខេត្ត​ញ៉ៃ​វៀន ទី​2-​ឈ្មោះ​ឡា ឌឹ​កតាំង​ភេទ​ប្រុស​អាយុ 22 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាង ឃុំ​ទៀន​ញឹង ស្រុក​ឃឿង​ទុន ខេត្ត​ថាញ់​ហ៊ ទី​3-​ឈ្មោះ​វៀង ទន់ឌឹ​ក ភេទ​ប្រុស​អាយុ 46 ឆ្នាំ​មាន​ស្រុកកំណើត​ភូមិ​ថ្មី ឃុំ​ហ៊​ជុំ ស្រុក​ដុង​ហ៊ី ខេត្ត​ថាញ់​វៀ​នទី​4-​ឈ្មោះ ចិន ម៉ី​ង៉ង ភេទ​ប្រុស អាយុ​38​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តូ​ហាយ ឃុំ​ហ៊ី​ជី​ញ ស្រុក​ដុង​ហ៊ី ខេត្ត​ញ៉ៃ​វៀន និង​ទី​5-​ឈ្មោះ វ៉ី ថាញ់​ដាយ ភេទ​ប្រុស អាយុ​48​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថូន​ដាក់​ថាញ់ ឃុំ​ណា​ម​ទន់ ក្រុង​ណូ ខេត្ត​ដាក់​ណុង​។​

​លោក​សុខ មីន បញ្ជាក់​ឲ្យដឹង​ទៀតថា សម្ភារៈ​សម្រាប់​ជីក​រ៉ែ​ដកហូត​រួម​មាន​ម៉ា​ស៊ី​ភ្លើង​ធំ​១​គ្រឿង ម៉ូទ័រ​បូមទឹក​ចំនួន​២ រថយន្ត​ឡង់​គ្រីស័រ​១​គ្រឿង និង​ឧបករណ៍​សំរាប់​ជីក​រ៉ែ​មួយចំនួន​ទៀត​។

​បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​៥​នាក់ លួច​ចូល​ជីក​រ៉ែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​បញ្ជូន​មក​ស្ន​ង​ការ​នគរបាល​ខេត្តរតនគិរី​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​។

​ប្រភព​ព័ត៌មាន​ដោយឡែក​ទៀត​ប្រាប់ឲ្យដឹង​ថា ជនជាតិ​វៀតណាម​5​នាក់​នេះ ត្រូវបាន​ថៅកែ​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​គឿង នាំ​ចូល​តាម​ច្រក​លេខ​១៩ ដោយ​ធ្វើ​សកម្មភាព​លួច​ជីក​រ៉ែ​ប្រមាណ​១០​ថ្ងៃ​កន្លង​មក​ហើយ ដោយ​ពេល​ថ្ងៃ​ធ្វើការ​កន្លែង​ទីតាំង​ខាងលើ​លុះ​ពេលយប់​នាំគ្នា​ទៅ​សំរាក​នៅ​ផ្ទះ​លោក​ឡុង រុក្ខា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។

​គេ​កំពុងតែ​ឆ្ងល់​ថា ជនជាតិ​វៀតណាម​ទាំងនេះ​លួច​ចូល​មក​ដី​ខ្មែរ​ដោយ​ខុសច្បាប់ និង​មាន​សម្ភារៈ​ជីក​រ៉ែ​ជាច្រើន តើ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​លោក​ឡុង រុក្ខា ដែរ​ឫ​ទេ​? ៕

 

 

IMG-20160814-WA0031 IMG-20160814-WA0032 IMG-20160814-WA0030

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.