ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី​កំពុង​ធ្វើ​ការព្រមាន​ចាត់វិធានការណ៍​ដល់​ផ្ទះ​ពេទ្យ​ឯកជន​នៅ​ទូ​ទាំង​មណ្ឌលគិរី ដែល​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ផ្ទុយ​ពី​គោល​ការ​ច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ អ្នក​ជម្ងឺ​ជា​ច្រើន​នៅតាម​តំបន់​មូលដ្ឋាន​នានា មករក​សេ​វ៉ា​ព្យាបាល​ជម្ងឺ​នៅ​ផ្ទះ​ពេទ្យ​ឯកជន​ក្នុង​ក្រុង​សែន​មនោ​រម្យ និង​តាម​ផ្ទះ​ពេទ្យ​ឯកជន​នៅតាម​ភូមិ ឃុំ​នានា ក្នុង​ស្រុក​នៃ​ខេត្ត​មណ្ឌលគិរី កំពុង​បាក់​ស្មារតី​និង​ភិតភ័យ​យ៉ាងខ្លាំង ខណៈ​ដែល​ក្រុមគ្រួសារ​អ្នក​ជម្ងឺ​ភាគច្រើន​ស្ទើរតែ​ទាំងអស់​ទទួលបាន​ការ​បញ្ជាក់ប្រាប់​ពី​គ្រូពេទ្យ​ឯកជន​នោះ​ថា​ជា​ជម្ងឺ​របស់​ពួក​គឺ​សុទ្ធតែ​ជា​ជម្ងឺគ្រុនឈាម ។​

​មហាជន​ទូទាំង​ខេត្តមណ្ឌលគិរី​បានធ្វើការ​សំណូមពរ​ស្នើរ​ឲ្យ លោក ប៊ុន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី ជួយ​ចាត់ចែង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល ជា​ពិសេស​មន្ត្រី​កាន់​កម្មវិធី​គ្រុនឈាម​និង​ប្រធាន​បច្ចេកទេស នៃ​មន្ទីរ​នេះ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​ទីតាំង​ផ្ទះ​ពេទ្យ​ឯកជន​ទូទាំង​ខេត្តមណ្ឌលគិរី​ថា​តើ​ក្រុមគ្រូពេទ្យ​ឯកជន​ទាំង នោះ​កំពុង​មាន​ការបំភិតបំភ័យ​បំបាក់ស្មារតី​របស់​ប្រជាពលរដ្ឋ​ដើម្បី​បោកប្រាស់​ពលរដ្ឋ​ភាគច្រើន​ពួកគាត់​ជា​
​ជនជាតិដើម​ភាគតិច​ព្នង ខ្វះ​ការយល់ដឹង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយសារ​សង្ស័យ​ការប្រើប្រាស់ (​តេស្ត៍​) ព្រោះ​តាម​ព័ត៌មាន​លេចលឺ​ចេញពី​ផ្ទះ​ពេទ្យ​ឯកជន​មួយ​ចំនួន​នៅ​ទូទាំង​ខេត្ត​ថា ជម្ងឺគ្រុនឈាម​នេះ​កំពុង​មាន​ការកើនឡើង ។ ជាង​នេះ​ទៅទៀត​នោះ ផ្ទះ​ពេទ្យ​ឯកជន​ជាច្រើ ទូទាំង​ខេត្ត​មណ្ឌលគិរី​ត្រូវបាន​មហាជន​កំពុង​មើល​ឃើញ​ថា​ពេទ្យ​ឯកជន​ទាំងនោះ​ហាក់បី​កំពុង​បំពាន​ច្បាប់​របស់​មន្ទីរ​និង​ក្រសួង ព្រោះ​តាម​គោលការណ៍ គឺ​គ្រប់​ផ្ទះ​ពេទ្យ​ឯកជន​ច្បាប់​មិន​អនុញ្ញាត ឲ្យ​សម្រាក​និង​ព្យាបាល​នៅ​ទីនោះ​ឡើយ  តែ​ផ្ទុយទៅវិញ សេវា​ព្យាបាល​របស់​ឯកជន នៅ​ទូទាំង​ខេត្ត​មួយ​នេះ អនុញ្ញាត​ឲ្យ​អ្នក​ជម្ងឺគ្រុនឈាម​និង​ជម្ងឺ​ផ្សេងៗ សម្រាក​ព្យាបាល នៅផ្ទះ​របស់​ខ្លួន​បំពាន​ច្បាប់​យ៉ាង​អនាធិបតេយ្យ​ទៅវិញ ។

​មហាជន​ស្នើរ​នៅ​ខេត្ត​មណ្ឌលគិរី​សំណូមពរ​ដល់​លោក  រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង មេត្តា​ជួយ​ចាត់ចែង​មន្ត្រី​ជំនាញ​របស់​ក្រសួង​ឲ្យ​ចុះ​មក​ស្រាវជ្រាវ​ករណី​សង្ស័យ​បំពាន​ច្បាប់​របស់​ផ្ទះ​ពេទ្យ​ឯកជន​ជាច្រើន​នៅ​មណ្ឌលគិរី​កំពុង​លេចលឺ​ចេញពីផ្ទះ​ពេទ្យ​ឯកជន​ទាំងនោះ​ថា​ជម្ងឺ​គ្រុនឈាម​នៅ​ខេត្ត​នេះ​មិន​ទាន់​បាន​ថមថយ​។​ស្រប​ពេល​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ជម្ងឺ​ប្រភេទ​នេះ​កំពុង​មាន​ការធ្លាក់ចុះ​។​លោក ប៊ុន សួរ ប្រធាន​មន្ទីរ​សុខា​ខេត្តមណ្ឌលគិរី​នៅ​រសៀល​ថ្ងៃ​នេះ​បានឲ្យដឹងថា រឿង ផ្ទះ​គ្រូពេទ្យ​ឯកជន​នេះ នៅ​ថ្ងៃនេះ​លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ដោយ​រូបលោក​កំពុង​អញ្ជើញ​គ្រូពេទ្យ​ឯកជន​ទាំងនោះ​មក​សួរនាំ​ហើយ ។​

​លោក ស្រី សេង រី​ណា ប្រធាន​កម្មវិធី​គ្រុនឈាម​នៃ​មន្ទី​សុខាភិបាល​ខេត្ត​ឲ្យដឹងថា ស្របពេល​ដែល​បាន​លេចលឺ​ព័ត៌មាន​នេះ លោកស្រី​ក៍បាន​ចុះ​ពិនិត្យ​នៅ​ផ្ទះ​ពេទ្យ​ឯកជន​មួយចំនួន​និង​ពិនិត្យ​ទៅ​បដាប់​តេ​ស្ត៍ឈា​មរបស់ផ្ទះ​ពេទ្យ​ឯកជន​ទាំងនោះ​ហាក់​មិន​មាន​ភាពប្រក្រតី ។​

​មហាជន​នានា​ទូទាំង​ខេត្ត​មណ្ឌលគិរី​កំពុង​រង់ចាំ​មើល​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​មន្ទី​រ​សុខាភិបាល​ខេត្ត ព្រមទាំង​ក្រសួង​ថា​តើ​អាច​ចាត់វិធានកា​រណ៍​តាម​ផ្លូវ​ច្បាប់​យ៉ាងណា​ដល់ផ្ទះ​ពេទ្យ​ឯកជន​ទូទាំង​ខេត្ត​មណ្ឌលគិរី​ដែល​មហាជន​សង្ស័យថា មានការ​បំបាក់ស្មារតី​ប្រជាពលរដ្ឋ  ដោយសារ​ជម្ងឺ​នេះ និង​អនុញ្ញាត្ត​ឲ្យ​អ្នកជម្ងឺ​សម្រាក​និង​ព្យាបាល​នៅ​ផ្ទះ​របស់​ខ្លួន​យ៉ាង​រលូន ដោយ​បំពាន​ច្បាប់​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ហាមប្រាម ។​

​ព័ត៌មាន​ចុងក្រោយ​មុន​នេះ​បន្តិច​លោក ប៊ុន សួរ ឲ្យដឹងថា​លោក កំពុង​អញ្ជើញ​គ្រូពេទ្យ​ផ្ទះ​ឯកជន​នៅក្នុង​ក្រុង​
​សែន​មនោ​រម្យ​បណ្តើរៗ​ហើយ មក​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ផ្ទះ​ឯកជន និង​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងឡាយណា​ដែល​ក្រុមគ្រូពេទ្យ​ទាំងនោះ​ដែល​ប្រព្រឹត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ៕
​ដា​រ៉ា​

 

 

IMG-20160810-WA0026

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.