ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ស្នើសុំ​ប្រធានរដ្ឋសភា ជម្រុញ​ឱ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ទប់ស្កាត់​បទល្មើស​ព្រៃឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​ ៖ លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​ធ្វើ​លិខិត​គោរព​ជូន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើ​សុំ​ជួយ​អន្តរាគមន៍​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចាត់​ក្រុមអធិការកិច្ច អង្កេត​ទៅលើ​ឧទ្យានុ​រក្សប​រិស្ថា​ន​តាម​មាត្រា ៦៤ នៃ​តំបន់​ការពារ​ធម្ម ជាតិ និង​បញ្ឈប់​ឱ្យ​មាន​ការកាប់​ឈើ​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវ៉ា​ញ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ និង​កំពង់ឆ្នាំង ។​

​លិខិត​របស់​លោក ជា ហ៊ាន ប្រធាន​អង្គការ ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ សិទ្ធិ​ពលរដ្ឋ ចុះ​ថ្ងៃ​ទី ០៨ ខែ​សីហា ឆ្នាំ​២០១៦ បាន​បញ្ជាក់ជូន សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា​ថា “​ចាប់ពី​ថ្ងៃ​ទី ០៥ ខែ​មីនា ឆ្នាំ​២០១៦ បន្ទាប់​ពី​អង្គការ​បាន​ទទួល​បណ្តឹង​ពី​ពលរដ្ឋ​ថា ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ មាន​សកម្មភាព​កាប់បំផ្លាញ ព្រៃឈើ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ខេត្តតាកែវ និង​ខេត្ត​កំពត​”​។​

​លោក ជា ហ៊ាន ប្រធាន​អង្គការ បានបញ្ជាក់​ថា “​ខ្ញុំ​បាន​ដាក់​សំណើសុំ​ជាច្រើន​ច្បាប់​ទៅ​សម្តេច​តេជោ ហ៊ុន សែន ដែរ តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែ​រយៈពេល​កន្លងមក​មិនទាន់​មាន​ការទប់ស្កាត់​បទល្មើស​ទាំងនោះ​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ​ក៏បាន​អង្កេត​បន្តបន្ទាប់​មក​ទៀត​ឃើញថា បទល្មើស​នៅ​តែ​ចេញ ។ អីចឹង​ខ្ញុំ​ក៏​បាន​ដាក់​លិខិត​ទៅ​សម្តេច ប្រធានរដ្ឋសភា មុន​នឹង​ចូលរួម​ចោទសួរ​ទៅ​តំណាង​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាងមុខនេះ បន្ទាប់​ពី​រដ្ឋាភិបាល​គាត់ បង្កើត​ទិវា​បរិស្ថាន នៅ​ថ្ងៃ​ទី ២២ ។ ខ្ញុំ​សង្ឃឹមថា សម្តេច​ប្រធានរដ្ឋសភា នឹង​អន្តរាគមន៍​ទៅ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ ព្រោះ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​តែងតែ​ដាក់បទបញ្ជា​ជា​បន្តបន្ទាប់ ប៉ុន្តែ​ថ្នាក់ក្រោម​មិន​អនុវត្ត ទៅ​តាម​បទបញ្ជា ។ ខ្ញុំ​សង្ឃឹមថា រដ្ឋសភា នឹង​យកចិត្តទុកដាក់ និង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​នេះ ឱ្យបាន​ស្រប​ទៅតាម​គោលការណ៍​ស្តីពី​តំបន់ការពារធម្មជាតិ​”​។​

​លោក ជា ហ៊ាន បាន​បន្ត​ឱ្យដឹងទៀតថា ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ខេត្តតាកែវ កំពត​នោះ គឹ​ឈើ​កាប់​មក​ពី ស្រុក​ភ្នំក្រវាញ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ស្រុក​ស្រែអំបិល ស្រុក​ថ្មបាំង ខេត្ត​កោះកុង ។ មួយ​ផ្នែក​ទៀត ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង​តំបន់​ឧទ្យាន​ជាតិ​គីរីរម្យ ដោយ​ដឹក​ឆ្លង កា​ត់ទៅ​ផ្លូវ​ជាតិ​លេខ ៤៤ លេខ ៥២ លេខ ៤ ឆ្ពោះ​ទៅ​ផ្លូវ ៣១៧ ដើម្បី​ទៅ​ចំណុច​ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ច្រក​ភ្នំ​ឌិន ខេត្តតាកែវ តាម​ផ្លូវ​ឆ្លងកាត់​មួយៗ ។ ក្នុងនោះ​ក៏​មាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ផងដែរ តែ​ពុំ​មាន​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនោះ ឱ្យមាន​ប្រសិទ្ធភាព​ឡើយ ។​

​បច្ចុប្បន្ននេះ បើទោះបី សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឱ្យ​មន្ត្រី​ឧទ្យានុ​រក្សប​រិស្ថា​ន សហការគ្នា​ឱ្យបាន​ល្អ​ជាមួយ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​កើតមានឡើង​ក្នុង​តំបន់​អភិរក្ស​ក៏ដោយ ក៏​មន្ត្រី​ឧទ្យានុ​រក្សប​រិស្ថា​ន មិន​ព្រម​សហការ​ជាមួយ​អង្គការ ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ សិទ្ធិ​ពលរដ្ឋ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នោះ​ទេ ។​

​លោក ជា ហ៊ាន បាន​សំណូមពរ​ថា សូម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា មេត្តា​ជួយ​ធ្វើការ​អន្តរាគមន៍​ទៅ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​សម្តេច ធ្វើការ​អន្តរាគមន៍​ទៅ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចាត់​ក្រុមអធិការកិច្ច អង្កេត​ទៅលើ​ឧទ្យានុ​រក្សប​រិស្ថា​ន​តាម​មាត្រា ៦៤ នៃ​តំបន់​ការពារ​ធម្ម ជាតិ និង​បញ្ឈប់​ឱ្យមាន​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ និង​ដាក់ពិន័យ​ចំពោះ​មន្ត្រី​ឧទ្យានុ​រក្សប​រិស្ថា​ន តាម​មាត្រា ៦៤ នៃ​តំបន់ការពារធម្មជាតិ​ដោយ​ក្តី​អនុគ្រោះ ។​

​លោក ជា ហ៊ាន បាន​មានប្រសាសន៍​ថា ក្រោយ​ការដាក់​លិខិត នេះ ហើយ​នឹង​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការ​ស្នើ​ទៅ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឱ្យ​ពិនិត្យ​ឡើងវិញ ពី​បញ្ហា​បទល្មើស​ព្រៃឈើ ៕

 

acncpo1-(3) acncpo1-(4) acncpo1-(1) acncpo1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.