ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្តេច​តេជោ ហ៊ុន សែន ស្តេច​យាង​ជា​អធិបតីភាព ចាក់​បេតុង​ភ្ជាប់​មុខតំណ​ស្ពាន ស្រុក​កោះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ​២០១៦​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​ដឹកនាំ​គណប្រិតិភូ​ជាតិ​និង​អន្តរជាតិ​យា​ង និមន្ត អញ្ជើញ ទៅ ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​មុខ​តំណ ស្ពាន​កោះធំ (​ឆ្លងកាត់​ទន្លេ​បាសាក់​) ប្រវែង ៤១៥ ម៉ែត្រ ស្ថិត​នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល​។​

​ស្ពាន​កោះ​ធំ​ថ្មី​នេះ​មាន​ប្រវែង​សរុប ៨២៤​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប ១៩.៣៩ លាន​ដុល្លារ អាមេរិក ជា​ថវិកា​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ជា​២.៨​លាន​ដុល្លារ​ អាមេរិក​។

​ស្ពាន​មាន​ទីតាំង​ចាប់​ពី​ត្រង់​គីឡូម៉ែត្រ​លេខ ៥៨+២០០ ស្ថិត​លើ​ផ្លូវជាតិ លេខ​២១ ត្រង់​ចំណុច​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២១ ពី​ត្រើយ​ខាងលិច​ទន្លេបាសាក់ ឆ្លង​ទៅ​ផ្លូវ​ជាតិ​លេខ​១១០ ដែល​ជា​ផ្លូវ​ប្រប​មាត់​ទន្លេ​នៅ​ត្រើយ​ខាងកើត​ទន្លេបាសាក់ ស្ថិតនៅក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ត​កណ្តាល​។

​ ស្ពាន​នេះ​បាន​ចាប់ផ្តើម​កសាង​ទៅ​តាម​ការ​គម្រោង​ទុក​ស្ពាន​នេះ នឹង ប្រើ​រយៈពេល សាងសង់ ៣៦ ខែ ដោយ​ចាប់ផ្តើម​តាំងពី ខែ មីនា ឆ្នាំ​២០១៤ មក និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦  ឫ ដើមឆ្នាំ​២០១៧ ។​
​ស្ពាន​នេះ​ជា​ហេដ្ឋារចនាសម្ព័ន​យុទ្ធ​សាស្ត្រ សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង និង សម្រួល​ការដឹកជញ្ជូន នៅ​ត្រើយ​ខាងកើត​និង ខាងលិច​ទន្លេបាសាក់ ជាពិសេស​ពី​ផ្លូវជាតិ​លេខ​១​មក​ផ្លូវជាតិ​លេខ ២១ ។​
​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចិន ដែល​តែងតែ​ផ្តល់​ការគាំទ្រ ដល់​គម្រោង​អភិ​វឌ្ឈន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​បាន​ជូនពរឲ្យ​ទំនាក់ទំនង​កម្ពុជា​និង​ចិន​កាន់តែ​រឹងមាំ ថែម​ទៀត ។ ស្ពាន​កោះធំ​ឆ្លងកាត់​ទន្លេ​សា​បាក់ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ធំ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ដ កណ្ដាល បាន​ប្រារឰ​ពិធី​ចាក់​បេតុង​តំណ​ភ្ជាប់​និមិត​បញ្ជាក់​ការសាងសង់​ហើយ ក្រោម​អធិបតីភាព​ដ៏ ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​វត្ដ​មាន​របស់ មហាមិត្ត​ចិន​នៃ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ
​ប្រជាមានិត​ចិន​ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​។​ស្ពាន​នេះ​នឹង​សាងសង់​ហើយ នៅ​ចុងឆ្នាំ ២០១៦​នេះ​។​

​ សម្តេច​តេជោ ហ៊ុន សែន សម្តេច​ក៏​បាន​ប្រសិទ្ធ​ពរជ័យ ថ្លែងអំណរគុណ​ប្រសិទ្ធពរ​ជ័យ ដល់​មិត្ត​ចិន ដែល​បាន​កសាង​ស្ពាន​ធំៗ​បែបនេះ ចំនួន​៧​ដល់​កម្ពុជា​។ យើង​សង្ឃឹមថា​មិត្តភាព និង សហ​ប្រតិ បត្តិការ​កម្ពុជា​ចិន​គឺ​រឹងមាំុ​ដូច​បេតុង​ស្ពាន​នេះ​ដ៏​រឹង​ម៉ាំ​នេះ ។  ស្ពាន​ថ្មី​នេះ​នឹង​ជួយ​កាត់ បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើ​ដំណើរ និង​ការចំណាយ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។​

​ទន្ទឹមនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​អធ្យាស្រ័យ និង​យោគយល់​ក្នុងពេល​យើង​កំពុងធ្វើដំណើរ​នៅលើរ​ស្ពាន ឆ្លងកាត់​មក​លើ​ផ្លូវជាតិ​លេខ​២១​។ ​ពេលនេះ​យើង​មាន​ផ្លូវ​ស្ពាន​ធំ​ទូលាយ​ល្អៗ សូម​បងប្អូន និង​អាជ្ញាធរ​ចូលរួម​ថែរក្សា​ស្ពាន​ដើម្បី​យើង​ប្រើប្រាស់​បាន​យូរ និង​សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ពាក់​ខ្សែក្រវ៉ាត់ និង​ពាក់​មួយ​ក​សុវត្ថិភាព ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។​

​នៅ​ ឱកាស​នេះ​ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​ព្រះ​គុណ​សម្តេច ហ៊ុន សែន ដែរ​បាន​ដឹក​ប្រទេស​កម្ពុជា​ឈានដល់​មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ដូចជា​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់​ នៅពេលនេះ គឺ​មាន​តម្លៃ​ណាស់ រក​អីៗ​មក​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ មានតម្លៃ​ទាំង​សេដ្ឋកិច្ច​រដ្ឋ​និង​តម្លៃ​ដល់​សង្គម​គ្រួសារ​ប្រជាពលរដ្ឋ​នី ​មួយៗ​គ្រប់រូប  ។ កាលពី​មិន​ទាន់​មាន​ស្ពាន ពួកគាត់​ឆ្លង​តាក់​ក្នុង​មនុស្ស​មួយ​នាក់​ទៅមក​ចំណាយ​ប្រាក់​អស់​១០០០៛ កង់ ៣០០៛+៣០០៛ ម៉ូតូ ១០០០៛ ឡាន​អស់​៨០០០៛ ហើយ​ចំណាយ​ពេលវេលា​ជា​យូរ ហើយ​មិន​មាន​សុ​វត្ថ​ភាព​ទែន  ។ នៅពេលនេះ ពួកគាត់​ធ្វើដំណើរ​ដោយ​មាន​សុវត្ថិភាព​ហើយ​សល់​ប្រាក់​ក្នុង​មួ​ថ្ងៃ​ គ្រប់គ្នា​ដោយ​មិនបាច់​ចំណាយ​ដូច​កាលពី​មុន​ឡើយ ៕

 

 

IMG-20160809-WA0053 IMG-20160809-WA0051 IMG-20160809-WA0052

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.